កំពត៖ប្រជាពលរដ្ឋ បានរាយការណ៍ថា សព្វថ្ងៃនៅច្រកអន្តរជាតិព្រែកចាកនៅតែបន្តអនុវត្តន៍រូបមន្ត ពូករលួយដដែលព្រោះមានទំនិញគេចពន្ធ ជាច្រើនប្រភេទ ដែលឈ្មួញធំៗនាំឆ្លងកាត់ គឺជំនាញគយ របស់លោក ញ៉ែមសេងបានឃុបឃិតជាមួយឈ្មួញ បង់ពន្ធតាមរបៀបជាទំនិញក្លែងភេទ និងបង់ពន្ធមិនគ្រប់ជាដើម។ ចាប់តាំងពីពេលដែល លោក ញ៉ែមសេង ត្រូវបានប្រកាសតែងតាំង ជាប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិព្រែកចាកខេត្តកំពត បង្កប់ដោយអំពើពុករលួយ គេសង្កេតឃើញឈ្មួញរកស៊ី តូចតាច រអ៊ូរទាំយ៉ាងខ្លាំង ពីការកោសរូស បង្ខំឲ្យបង់លុយ ដោយគ្មានការយោគយល់ ប៉ុន្តែសម្រាប់ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូល ទំនិញគេចពន្ធ និងអ្នករកស៊ី ដឹកជញ្ជូនទំនេញខុសច្បាប់ ចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិព្រែកចាកទទួលបានការយោគយល់ ពីលោក ញ៉ែមសេងព្រោះការដឹកជញ្ជូន បទល្មើសទាំងនោះ គឺជាប្រភពចំណូលមិនចេះរីងស្ងួត ។ ពេលខ្លះឈ្មួញ ដឹកសុទ្ធតែថ្នាំពេទ្យ គ្រឿងសំណង់ និងទំនិញមានតម្លៃ តែគេបង់ពន្ធ ជារបៀបទំនិញចាប់ហួយ ឬតុ កៅអី ជ័រ ទៅវិញ ហើយការបង់ពន្ធ ក្លែងភេទទំនិញនេះ ក៏គេមិនបង់ទាំងស្រុង មិនគ្រប់ចំនួននោះដែរ យ៉ាងច្រើនគេបង់ ត្រឹមតែ ៤០ទៅ៥០ ភាគរយប៉ុណ្ណោះ ធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសម្បើម ក្នុងមួយខែៗ។
ដោយឡែក ប្រជាពលរដ្ឋ ដែលដឹកផលកសិកម្ម ទៅលក់នៅប្រទេសវៀតណាម បានឱ្យដឹងថា ពួកគាត់ដឹកដំឡូងមី ពោត គ្រាប់ស្វាយចន្ទី បានប្រាក់ចំណេញ តិចតួចប៉ុណ្ណោះ ត្រូវកូនចៅរបស់លោក ញ៉ែមសេងគាបយកលុយ ហើយប្រឈមនឹងការស្តីបន្ទោស មើលងាយមើលថោក ដោយសម្តីអសុរោះ ៕ពតិ៍មានបឋម