លោក​ នួ​ន គឹ​ម​ហេង​​ប្រមូ​ល​លុ​យ​តាម​រ​បៀ​បពុ​ករ​​លួយ​ពីទី​តាំ​ងជ​ញ្ជីង​ថ្លឹងឡាន

លោក ​ហ៊ុ​ន ​សែន ​បា​ន​ប្តេ​ជ្ញា​​ជាថ្មី​ម្តង​​ទៀ​តថា​ នឹង​មិ​ន​អត់​ឱន​ឬ​​​យោគ​យល់​​ចំ​ពោះ​ម​ន្ត្រី​ពុក​រលួយ​​​ណា​ម្នាក់​​ឡើយ ដូ​ច្នេះ​ភាព​​អ​ស​កម្ម​និ​ង​អំ​ពើពុក​រលួ​យ​​រា​ប់​សិប​​​ឆ្នាំ​មក​ហើ​​យ​រ​ប​ស់លោ​ក នួ​ន គឹម​​ហេ​ង គួរ​តែត្រូវ​​ស៊ើបអ​ង្កេ​ត​ឲ្យ​​បាន​ស៊ី​ជម្រៅ​ឡើ​ងវិញ​ ជា​ការ​រួ​ម​ចំ​ណែក​អ​នុវ​ត្ត​កា​រ​ប្តេជ្ញា​ចិត្ត​រ​បស់​លោក ​ហ៊ុន​ ​ន ឲ្យ​ទ​ទួល​បាន​​ជោគ​ជ័យ​។​ លោក នួន គឹម​ហេង បាន​កាន់តំណែង​ជា​អនុប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ចាម ឡើង​ដុះ​ស្លែ​ទៅហើយ គឺ​គាត់​មាន​ការ​គ្រប់គ្រង​ប្រាក់ចំណូល​សេដ្ឋកិច្ច​យកមក​ផ្គត់ផ្គង់​បែងចែក​ថ្នាក់ដឹកនាំ​មន្ទីរ តាម​គ្រប់​មធ្យោបាយ ហើយ​គេ​ដឹងថា​ចំណូល​ដ៏​ធំ​បំផុត​របស់លោក នួន គឹម​ហេង មាន​២​ផ្នែក​ធំៗ​គឺ​ការគ្រប់គ្រង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ និង​នៅ​ចំណុច​ថ្នល់ទទឹង​ក្នុងស្រុក​ត្បូងឃ្មុំ ហើយ​ម្តងម្កាល លោក នួន គឹម​ហេង ក៏បាន​យក​ជញ្ជីង​តូច​ធ្វើការ​ចល័ត​តាម​កោសរូស​ទារលុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំ​និញ​​តាមផ្លូវ​នានា ហើយ​ប្រភព​ចំណូល​សំខាន់​មួយទៀត​នោះ​គឺ​ការធ្វើ​ស្លាក​លេខ​យានយន្ត និង​ការបញ្ចេញ​ប័ណ្ណបើកបរ​តាមរបៀប​ពុក​រលួយ​ផងដែរ​។​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ធ្លាប់​បាននាំគ្នា​ប្រមូលផ្តុំ​នៅមុខ​សាលាខេត្ត​កំពង់ចាម ដើម្បី​បកអាក្រាត​រឿងអាស្រូវ​ពុករលួយ​របស់លោក នួន គឹម​ហេង ក្នុងការ​ប្រើប្រាស់​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​ចល័ត និង​អចល័ត​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​កាលពីពេល​ថ្មីៗ​នេះ​ស្ត្រី​អាជីវករ​ម្នាក់ បានធ្វើ​លិខិត​ប្តឹងផ្តល់​ក្រុម​ជញ្ជីង​ចល័ត​របស់លោក នួន គឹម​ហេង ផ្អើល​ដល់​អភិបាលខេត្ត លន់ លឹម​ថៃ ផងដែរ​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​អះអាងថា លោក នួន គឹម​ហេង បាន​បង្កើត​ក្រុម​ថ្លឹង​រថយន្ត​ចល័ត ដែល​ប្រើប្រាស់​ជញ្ជីង​កាស្យូ ធុន​តូច ដើម្បី​ដើរល្បាត​រកលុយ​តាម​ដងផ្លូវ​ទាំង​តូច​ទាំង​ធំ​នៅ​ទូទាំង​ខេត្តកំពង់ចាម ហើយ​ក្រុម​ជញ្ជីង​ចល័ត​នេះ​កាប់ឆៅ​តែម្តង ដូចដែល​ក្រុមអាជីវ​ករ​​រកស៊ី​ដឹកជញ្ជូន​កសិផល​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ បាន​រៀបរាប់ថា រថយន្ត​យី​ឌុប ដែល​អាច​ផ្ទុក​ទម្ងន់​ច្រើន​បំផុត​ត្រឹម​៣៥​តោន មិនអាច​លើសពីនេះ​បានទេ ហើយ​ពួកគាត់​ដឹកជញ្ជូន​តាម​ដងផ្លូវ​បាន​ឡើង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ គឺ​មិនមាន​លើស​ទម្ងន់​ទេ ប៉ុន្តែ​ពួកគាត់​នៅតែ​បង់លុយ​តាម​មនោសញ្ចេតនា​សម្រាប់ ថ្លៃ​បាយទឹក​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ​១​ម៉ឺន ឬ​២​ម៉ឺន​រៀល​។ ប៉ុន្តែ​នៅពេល​រថយន្ត​ដឹក​កសិផល​របស់​ពួកគាត់​ឆ្លង​ចូល​ខេត្តកំពង់ចាម ជួប​ជញ្ជីង​ចល័ត​របស់លោក នួន គឹម​ហេង គេ​ចាប់​ថ្លឹង​ឃើញ​ទម្ងន់​ឡើងដល់​៤៥​តោន​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​មិនដឹង​ជា​ជញ្ជីង​ចល័ត​នោះ​ទិញយក​មកពីណា​ទេ ព្រោះ​វា​ស៊ី​ទម្ងន់​ដល់​ទៅ​ជាង​១០​តោន​ឯណោះ ហើយ​ក្រុម​ជញ្ជីង​ចល័ត​របស់លោក នួន គឹម​ហេង បាន​បង្ខំ​ឲ្យ​អាជីវករ​បង់លុយ​ក៏​កើតមាន​ការឈ្លោះប្រកែក​គ្នា​និង​រឹបអូស​យក​រថយន្ត​នោះមក​រក្សាទុក​ដើម្បី​គំរាម​ឲ្យ​បង់ប្រាក់​ពិន័យ​។​លោក នួន គឹម​ហេង មានឱកាស​ប្រមូល​លុយ​ពី​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ តាមរបៀប​ពុករលួយ​បាន​លុយ​រាប់សិប​លាន​រៀល​ក្នុង​មួយថ្ងៃៗ ព្រោះ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ និង​លេខ​៧ មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ក្នុង​មួយថ្ងៃៗ​រាប់ពាន់​គ្រឿង ហើយ​លោក នួន គឹម​ហេង ក៏​បែក​គំ​និង​បង្កើត​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចល័ត​មួយទៀត ដើម្បី​ប្រមូល​លុយដុំ ហើយ​ជញ្ជីង​ចល័ត​មួយ​នេះ​ត្រូវបាន​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​អះអាងថា​ថ្លឹង​ពេលណា​ក៏​ឃើញ​លើស​ទម្ងន់​ដល់​ទៅ​ជាង​១០​តោន​ឯណោះ ហើយ​បើ​ពិន័យ​ឲ្យ​បង់លុយ​ក្នុង​១​តោន ១​លាន​រៀល ក៏​មិនដឹង​ជា​យកលុយ​ទៅណា​អស់​ដែរ ប៉ុន្តែ​គេ​ទទួលស្គាល់ថា លោក នួន គឹម​ហេង មាន​ទេពកោសល្យ​ក្នុងការ​ប្រមូល​លុយ​តាម​របៀប​​ពុករលួយ​ទើប​គាត់​មាន​បុព្វសិទ្ធិ​យ៉ាង​ពិសេស ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនទាន់​ចាត់វិធានការ​ស៊ើបអង្កេត​ដើម្បី​ជាការ​ព្រមាន​ឱ្យ​បញ្ឈប់​អំពើពុករលួយ​នោះទេ​៕

sa