លោកនាង​ វណ្ណាមេ​គយខេត្តក្រ​ចេះប្រមូល​លុយពីអំ​ពើពុករលួ​យនៅច្រក​ត្រពាំង​ស្រែ​និងវ៉ាលឺម៉ា​សេរី

ខេត្តក្រចេះ៖  ប្រជាពលរដ្ឋរាយការណ៏ ម​កថាលោក​​ នាង វណ្ណាមេគយ ខេត្តក្រចេះកំពុងតែ សប្បា​យចិត្តកើប លុយខ្មៅ ពីបទល្មើសព្រៃឈើទាំង ថ្ងៃ.យ​ប់ដោយផ្សំគំនិត ជាមួយមេឈ្មួញ​ឈើ ឧកញ៉ាជ័យនិ​ងរថយន្ត ដឹកបន្លែផ្លែ ឈើរ បស់ វៀតណាម។ លោក នាង  វណ្ណានូវតែមានឥទ្ធិពល ក្នុ​ងការបញ្ជាទៅឱ្យ មេគយច្រកទ្វារ​ត្រពាំង ស្រែនិងវ៉ាលឺ  ឲ្យធ្វើតាម បង្គាប់និង សប្បាយចិត្តទទួលលុយខ្មៅពីបទល្មើសព្រៃឈើពីក្រុមឈ្មួញឈើទាំងនោះ ។ជាក់ស្តែងនៅថ្ងៃទី០៤ ខែកក្កដា ​ឆ្នាំ​២០១៧នេះ ក្បួនរថយន្តដឹកឈើជាច្រើនគ្រឿងរបស់លោឧកញ៉ា ជ័យ បានឆ្លងកាត់ព្រំដែនច្រកត្រពាំងស្រែ-វ៉ាលឺ បានដោយរលូនដោយគ្មានការប​ង្ក្រា​ប។
ទង្វើរបស់មេគយរដ្ឋាករឈ្មោះ នា​ង ​វណ្ណា រូបនេះកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងចំហរ ។ប្រភពពីឈ្មួញនិងមន្ត្រីតូចតាចនិយាយថា ក្នុងមួយថ្ងៃៗប្រភេទឡានយីឌុបដឹ​ក​ទំនិញត្រូវបានផ្ទេរជាប្រចាំនៅ ច្រកត្រពាំងស្រែ-វ៉ាលឺ ដែលទំនិញទាំងនោះ សុទ្ធតែបង់ពន្ធនាំចូលខ្ពស់ ហើយផលិតនៅក្នុងប្រទេសចិន ​ដែលគេដឹងថា លោក នាង វណ្ណា អតីតជា មេគយ​ច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ និងបច្ចុប្បន្នជាមេសាខាគយខេត្តក្រចេះថ្មី នូវតែមានអំណាចក្នុងការបញ្ជា និ​ងបង្កើតឱ្យ មាន អំពើពុករលួយដោយសារតែទំនិញ​ខ្លះមិនបានបង់ពន្ធនាំចូល ព្រោះតែក្រុមមេឈ្មួញទាំងនោះ សុទ្ធសឹងជាម៉ូយចាស់ ត្រូវដងត្រូវ​ផ្លែ ជាមួយនឹងលោក នាង វណ្ណា នោះ ។
តាមមន្ត្រីបាននិយាយផងដែរថា ​ក្នុងមួយខែៗ លោក នាង វណ្ណា រកចំណូលបានរាប់ម៉ឺនដុល្លារ សម្រាប់ការ ត្រួតពិនិត្យឯកសារចុះ​ប្រតិវេទន៍ទៅលើទំនិញវិនិយោគនាំចូល និងទំនិញនាំចូលបង់ពន្ធតែប៉ុណ្ណោះ។ កាលនៅជាអតីតមេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ លុះមកក្លាយជាមេសាខាហើយអំណា​ចរកលុយក្រោមតុរបស់គាត់ក៏នៅ តែមានឥទ្ធិពលទៅលើច្រកនោះ និងច្រកដ៏ទៃទៀតយ៉ាងមានប្រសិទ្ធភាពលើសមុនទៅទៀត ។មន្ត្រីប្រភពទម្លាយថា លោក នាង វ​ណ្ណា ត្រូវបានចំណាយប្រាក់ក្នុងមួយខែៗយ៉ាងច្រើនបែងចែកមកថ្នាក់លើ និងបែង ចែកសម្រាប់ក្រុម មន្ត្រីគយ ដែលគាត់បានប្រើប្រាស់ក្នុង ការប្រមូលប្រាក់មិនប្រក្រតីទៅលើឯកសារចុះប្រតិវេទន៍គយដើម្បីជាខែលទប់ការតំណែង។ពាក់ព័ន្ធពត៌មានខាងលើសារពត៌មានយើងមិនអាចទាក់ទងលោក នាង វណ្ណាបានទេព្រោះគ្មានលេខទូរស័ព្ទ៕

19702059_249765622179572_4546931376602079465_n