លោក​ អន អង្គារ៉ា​ ប្រធាន​ការិយាល័យ​គយច្រក​ទ្វារអន្តរជាតិ​អូរយ៉ាដាវប្រមូ​លលុយ​ដាក់ហោប៉ៅតាមរ​បៀបពុ​ករលួ​យ

ប្រភពពី​មន្ត្រី​គយ ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា តាមរយៈ​ការឃុបឃិត ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​ចេញ ទៅ​ ស្រុក​យួន​ក្នុង​មួយថ្ងៃៗ​ពី ​៣០០​ទៅ​៤០០​ម៉ែត្រគូប  គឺ​លោក អន អង្គា​រ៉ា  អាច​ប្រមូល​លុយ​បាន​ យ៉ាងច្រើន​យ៉ាង​សុខ​ ស្រួល​ ។ ជាងនេះទៅទៀត​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក អន អង្គា​រ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ចំពោះ​ករណី​ខាងលើនេះ​ផងដែរ ព្រោះ​លោក អន អង្គា​រ៉ា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ កំពុង​ប្រើប្រាស់​តួនាទី​ប្រមូល​លុយដាក់ហោប៉ៅ​តាមរបៀប​ពុករលួយ។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរនគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តរតនគិរី ចូលទៅ​ស្រុក​យួន​តាម​ច្រក​នេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ឈ្មួញ​ធំៗ​ចំនួន​៦​នាក់​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ជាមួយគ្នានេះ​ក៏មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​នៅ​ច្រក​នេះ​មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ​គយ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។ ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក អន អង្គា​រ៉ា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត៕បឋម​

la4