សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចដែលចូលរួម ក្នុងការចាប់ឃាត់រថយន្ត ដឹកឈើខ្នាតយក្ស២គ្រឿង នៅក្នុងឃុំកា៣ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការ នោះកើតឡើងបន្ទាប់ពីមាន ការសង្ស័យថារថយន្តក្រុមហ៊ុន យូនីហ្គ្រីន ដឹកជញ្ជូន ឈើលើស ច្បាប់អនុញ្ញាត ជាង២០ម៉ែត្រគូប ។ ក្នុងខណៈដែលសមត្ថកិច្ច ចម្រុះចាប់ឃាត់រថយន្តដឹក ឈើ២គ្រឿងខ្នាតយក្ស នោះ គឺមាន រថយន្តដឹក ឈើធុនធំចំនួន៤គ្រឿង ទៀតកំពុងស្ថិតនៅក្នុង ទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ទោះជាយ៉ាងណាការចាប់ឃាត់រថយន្តដឹកឈើខ្នាយក្ស ២គ្រឿងនោះ មិនបានប៉ុន្មានម៉ោងផង ក៏ត្រូវដោះលែងវិញស្រួលៗ ធ្វើឲ្យប្រជាពលរដ្ឋទូទៅអស់ជំនឿលើសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះក្នុងខេត្តក្រចេះ បានចាប់ឃាត់រថយន្តដឹកឈើខ្នាតយក្ស ២គ្រឿងដែលដឹកជញ្ជូនឈើចេញពីទីតាំងក្រុមហ៊ុនយូនីហ្គ្រីន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ចូលមកខេត្តក្រចេះ។ ប្រការនេះបានបង្ហាញឲ្យឃើញថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចូលមកខេត្តក្រចេះ និងបណ្ដាខេត្តមួយចំនួនទៀតនៅតែកើតឡើងយ៉ាងពេញបន្ទុក ហើយក្រុមហ៊ុនយូនីហ្គ្រីន អាចធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះក្រុមហ៊ុនយូនីហ្គ្រីន កំពុងប្រើប្រាស់អាជ្ញាប័ណ្ណរបស់ខ្លួនដើម្បីកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តខ្នាតយក្ស២គ្រឿងនោះដឹកឈើចេញពីរោងម៉ាស៊ីនកែច្នៃរបស់ក្រុមហ៊ុនយូនីហ្គ្រីន នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយតាមពិនិត្យជាក់ស្ដែងរថយន្តមានច្បាប់អនុញ្ញាតដឹកឈើតែ១៦ម៉ែត្រគូប ប៉ុន្តែគេដឹកលើសដល់២០ម៉ែត្រគូបនេះជាការសន្និដ្ឋានរបស់សមត្ថកិច្ច។ ជាមួយគ្នានេះមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថានៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនយូនីហ្គ្រីន ពុំមានសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតទេ ហើយក្រុមហ៊ុននេះទន្ទ្រានកាប់ឈើក្រៅរង្វង់ដីសម្បទានយ៉ាងពេញបន្ទុក។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឲ្យបានដិតដល់ចំពោះអាជីវកម្មរបស់ក្រុមហ៊ុនយូនីហ្គ្រីន ឡើងវិញខ្លះផងព្រោះមកដល់ពេលនេះក្រុមហ៊ុនយូនីហ្គ្រីន នៅតែអាចបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដោយពុំមានសមត្ថកិច្ចណាហ៊ានចាត់វិធានការតាមផ្លូវច្បាប់។លោក អោម យិនទៀងប្រធាន អង្គភាពប្រឆាំង អំពើពុករ លូយគួរ តែដាក់ ការអង្កេតទៅ លើមន្រ្តីខាងលើនោះជាបន្តាន់ កុំអោយខូចឈ្មោះដល់ស្ថាបន័ទាំងមូល?៕បឋម