ភ្នំពេញ៖ បន្ទាប់ពីរតការឡើងតំណែង កាន់តែធំជាងមុនគឺ ជាអគ្គនាយករងនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា មកឥឡូវទទួល ជោគជ័យមួយជំហ៊ាន ទៀតគឺការរត់ការពន្យា អាយុចូលនីវត្តន៍បាន១ ឆ្នាំរួចហើយក្នុងរយៈកាល ៣ឆ្នាំទៀត ។
មន្ត្រីគយមាន ងារជាឧកញ៉ាគឺលោក ហ៊ីវ គឹមហេងដែលធ្លាប់ ទទួលរង ទណ្ឌកម្មវិន័យផ្លាស់ចេញដោយ បង្ខំពីមុខងារ និងដាក់ឲ្យនៅទំនេរ គ្មានបៀវត្សរ៍រយៈពេ ល០៦ខែដោយអនុក្រឹត្យ លេខ៧៥៧ អនក្រ. តតចុះថ្ងៃទី០១ខែ ធ្នូឆ្នាំ២០០៦ដោយ សារប្រព្រឹត្តកំហុសឆ្គងខ្វះខាតក្នុងកាតព្វកិច្ចបំពេញការងារកាលនៅជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថាក្នុងរយៈពេលជិត២ឆ្នាំក្រោយបន្ទាប់ពីដកចេញពីមេគយខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ហ៊ីវ គឹមហេងក៏ទទួលបានការតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយអនុក្រឹត្យលេខ១១៣៦អនក្រ.តត ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៨ និងក្រោយមកទៀត មន្ត្រីគយធ្លាប់មានកំហុសឆ្គង រងទណ្ឌកម្មវិន័យរូបនេះ ទទួលបានការតែងតាំងមុខតំណែងថ្មីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាយ៉ាងហ៊ឺហា ដោយអនុក្រឹត្យលេខ១៦៩៨អនក្រ.តត ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ។
ប្រភពព័ត៌មាន ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា លោកឧកញ៉ា ហ៊ីវ គឹមហេង ដែលកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ នឹងត្រូវដល់អាយុចូលនិវត្តន៍ ក្នុងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុកាលពីថ្ងៃទី២០កុម្ភៈឆ្នាំ២០១៦នេះ ។ប៉ុន្តែ ក្នុងសម័យលោកគន់ញឹមជាអគ្គនាយកគយនេះលោកឧកញ៉ា ហ៊ីវ គឹមហេង ដែលកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទទួលបានជោគជ័យក្នុងការរត់ការពន្យាអាយុចូលនិវត្តបាន៣ឆ្នាំទៀត។
ដោយឡែកលោកប៉ែនសំអាតប្អូនប្រុសលោកប៉ែនស៊ីម៉នអតីតមេគយដែលចូលនិវត្ថន៍កាលពីខែកក្កដាឆ្ន២០១៦ក៏ត្រូវបានលោកគន់ញឹមសម្រួលឲ្យនៅបាន១ឆ្នាំទៀតហើយដែរ។
លោក ហ៊ីវ គឹមហេង ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៣/២៧៥ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៣ តាំងពីនៅកាន់តំណែងជាអតីតប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហ នុមកម្ល៉េះ ដែលជាកន្លែងប៉ុស្តិ៍ខ្លាញ់ក្នុងការប្រមូលលុយដាក់ហោប៉ៅ ។
ប្រភពពីមន្ត្រីគយបានឲ្យដឹងថាលោកឆបូណាវីប្រធាននាយកដ្ឋានគយនិងរដ្ឋាករដែលមានអាយុចូលនិវត្តន៍ក្នុងឆ្នាំ២០១៧នេះក៏កំពុងពឹងទុយយោលោកឧកញ៉ាហ៊ិវគឹមហេងដើម្បីរត់ការពន្យាអាយុដែល។គេមិនដឹងថាតើករណីចឹងៗលោកមេគយគន់ញឺមដែលមានភរិយាជាលេខាទទួលបានសេវាប៉ុន្មានហើយលោករដ្ឋមន្ត្រីបានសេវាប៉ុន្មាននោះទេ?។
សម័យកែទម្រង់នេះគេឃើញនាយករដ្ឋមន្ត្រីតេជោហ៊ុនសែនបានតែងតាំងមន្ត្រីក្មេងៗឲ្យចូលធ្វើការដឹកនាំចុះហេតុអីគយនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិសេសក្រសួងមុខងារសាធារណៈមិនអនុវត្តន៍ ?៕