ទង្វើរបស់លោក ពុធ សុខា មេគយចល័ត ផ្លូវជាតិឮលេខ៥ មួយរយៈពេល ចុងក្រោយ នេះកំពុងតែ ធ្វើឲ្យ ក្រុម ឈ្មួញ និង អាជីវករ ដឹកជញ្ជូនទំនិញពីតំបន់ព្រំដែនខ្មែរ-សៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញជួប ការលំ បាកកាន់ តែខ្លាំង។ ដោយហេតុថាទោះប្បីក្រុមឈ្មួញ និងអាជីវករដឹកទំនិញស្របច្បាប់ដែលបង់ពន្ធត្រឹម ត្រូវនៅតាមច្រកព្រំដែន យ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុ លុយក្រោមតុឲ្យក្រុមគយចល័តផ្លូវជាតិ លេខ៥ក្រោមការគ្រប់គ្រងរបស់ លោក ពុធ សុខា នោះដែរព្រោះលោក ពុធ សុខា អះអាងថាយកទៅបង់ឲ្យមេៗនៅខាងលើ។ សូម្បីតែអ្នករកស៊ីដឹកផ្លែឈើពីតំបន់ព្រំដែនសៀមឆ្លងកាត់ផ្លូវជាតិលេខ៥ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ពុធ សុខា មិនអាចគេចវេះបានឡើយ ហើយអ្នកបង្កប់ទំនិញគេចពន្ធតាមរថយន្ តក្រុងដឹកជញ្ជូនអ្នកដំណើរក៏ជាប្រភពចំណូល ដ៏សំខាន់របស់លោក ពុធ សុខា ព្រមទាំងបក្ខពួកដែលល្បីខាងពុករលួយ។
ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីតំបន់បន់ព្រំដែនសៀមឆ្លងកាត់ ផ្លូវជាតិលេខ៥ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថាលោក ពុធ សុខា មេគយចល័តប្រចាំ ផ្លូវជាតិលេខ៥ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ គាបយកលុយពីឈ្មួញតាមអំពើចិត្តធ្វើឲ្យមានការរិះ គន់យ៉ាងខ្លាំង។ រឿងអាស្រូវពុករលួយរបស់ លោក ពុធ សុខា ត្រូវបានឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ចូលមករាជធានីភ្នំពេញ បើកកកាយជាបន្តបន្ទាប់ ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ រហូតមកដល់ ពេលនេះមាន សេចក្តីរាយការណ៍ថា លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ ប្រើអំណាចប្រមូលលុយលើតុក្រោមតុ និងលុយថ្លៃបាយកាន់តែច្រើនជាងមុន បើទោះបីរឿង អាស្រូវពុករលួយរបស់ ខ្លួនត្រូវបានបើកកកាយ ជាបន្ទា បន្ទាប់យ៉ាងណា ក៏ដោយ។
ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោក ពុធ សុខា មេគយចល័តប្រចាំ ផ្លូវជាតិលេខ៥ ដែលអាងមានខ្នងបង្អែករឹងមាំនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនដែលចាត់វិធានការបង្ក្រាប ឈ្មួញដែលដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់ ផ្លូវជាតិលេខ៥ចូលទៅរាជធានីភ្នំពេញនោះទេ។ ផ្ទុយទៅវិញលោក ពុធ សុខា តែងតែជួយសម្របសម្រួលជាមួយ ឈ្មួញទាំងនោះតាមរយៈការទទួលលុយលើតុក្រោមតុជាប្រចាំ ហើយសូម្បីតែរថយន្តដឹក ជញ្ជូនឈើគ្រញូងខុសច្បាប់ ក៏ជាប្រភពចំណូលរបស់លោក ពុធ សុខា ផងដែរ។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ ចនិងហិញ្ញវត្ថុ មិនគួរមើលរំលងឡើយព្រោះលោក គុណ ញឹម អគ្គនាយកគយ មិនខ្វល់ពីទង្វើរបស់លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ នោះទេប្រហែលជាប់ ពាក់ព័ន្ធផលប្រយោជន៍ យ៉ាងត្រជាក់ចិត្ត៕