ល្បី​ទៀតហើយ​មេគយ​ច្រកទ្វារ​អន្តរជាតិអូ​រយ៉ាដាលោ​ក អាន អ​ង្គារ៉ាឃុបឃិត​បទល្មើស​ព្រៃឈើនិ​ងនាំចូល​រថយន្តគេ​ចព​ន្ធដោយចំហរមិ​នញញើតនិង​អង្គភាព​ប្រឆាំង​អំពើពុករ​លួយ

ប្រភពពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹងថា មួយរយះចុងក្រោយនេះ  លោក អាន អង្គា​រ៉ា  ដែល​បណ្តោយ​ឲ្យ​រថយន្ត​ ទំនើបៗចូលមក ដូចជា រថយន្ត​ ​ប៉ា​ឡែ​ន រថយន្ត​ហាយ​លែ​ន​ឌើ  ចូល​ដោយ​អត់​បង់ពន្ធ​តាម​ ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ  ខណដែល​រថយន្ត​ទាំងនោះ​ត្រូវ​ ក្រុម​ឈ្មួញ យកទៅ​ធ្វើ​អាជីវកម្ម​ដឹក ជញ្ជូន​ឈើ​ ខុស ច្បាប់​យ៉ាង​អាណាធិបតេយ្យ  ពាសពេញខេត្តរនគិរីដោយមិនញ ញើតច្បាប់បន្តិចសោះ ឡើយ។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់ ទៀតថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ យ៉ា​ដាវលោក អាន អង្គា​រ៉ា អាច​ប្រឈម​បទល្មើស  ធំៗ ចំនួន​២​ប្រសិនបើ​មា នការ​ស៊ើបអង្កេត​ ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ សំខាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ( ACU )ជាដើម ។ ប្រឈមបទល្មើស​ទី​១ គឺ​ការឃុបឃិត​ឲ្យ​មានការ​នាំចូល​រថយន្ត​ទំនើបៗ គេចពន្ធ​មក កម្ពុជា​ម៉ា​សេរី ។ ទី​២ គឺ​រថយន្ត​ទាំងនោះ​ត្រូវគេ​យកមក​ដឹកឈើ​ខុសច្បាប់និង​បំផ្លាញ​ព្រៃឈើ​នៅកម្ពុជាយកទៅលក់ស្រុកយួនយ៉ាងអាណាធិបតេយ្យ ។​
​ ​
​ប្រភព​ដដែល​ឲ្យ​ដឹងថា រថយន្ត​ទំនើបៗ ទាំងនោះ​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ នាំចូល​គេចពន្ធ​ក្នុងតម្លៃ​ទាប​បំផុត ដោយ​មួយគ្រឿង​តម្លៃ​តែ ៥០០០​ដុល្លារ ទៅ​៦៥០០​ដុល្លារ ប៉ុណ្ណោះ? ។ ខណដែល​មកដល់ពេលនេះ​រថយន្ត​គេចពន្ធ​ទាំងនោះ​កំពុង​ចរាចរណ៍​លើផ្លូវ​ក្នុង​របរ​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក​អូរ​យ៉ា​ដាវ ទៅ​ប្រទេសយួនគឺមាន​មិនតិចជាង​១០០​គ្រឿង នោះទេ ។​

​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​បាន​អះអាងថា រថយន្ត​គេចពន្ធ​ទាំងអស់នោះ​ត្រូវបាន​គេ​ប្រើ ប្រាស់​លេខ​ក្លែងក្លាយ​ពី​៥​ទៅ​៦​ស្លាក​លេខ​ក្នុង​មួយគ្រឿងៗ ព្រោះថា ការប្រើប្រាស់​លេខ​ច្រើន​ដូច្នេះ ដើម្បី​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​រួមទាំង​អ្នកសារព័ត៌មាន ។ ទន្ទឹម​នោះ​ក្រុម​រថយន្ត​គេច ពន្ធ​ទាំងអស់នោះ​ត្រូវតែ​រថយន្ត​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ដាច់ខាត បើ​ពុំមាន​ការដឹកជញ្ជូន​ឈើ ហើយ​យកលុយ​ទៅ​បង់​ឲ្យ​សមត្ថកិច្ច​ច្រកទ្វារ​អូយ៉ាដាវ សំខាន់​បង់​ឲ្យ​លោក អាន អង្គា​រ៉ា តែម្តង។​

​តាម​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ាង​ដាវ កំពុង​ក្លាយ ជា​ច្រកទ្វារ​គេចពន្ធ​រថយន្ត​ទំនើបៗ និង​នាំចេញ​ឈើ​ខុសច្បាប់​យ៉ាងសកម្ម​និង​ពុំមាន​ការលាក់លៀម​នោះទេ ខណដែល​សមត្ថកិច្ច​ប្រចាំ​ច្រក នេះ​ឈរ​ចាំ​រាប់​តែ​ក្បាល​ឡាន​យកលុយ​ចែកគ្នា​តាម​របប​កំណត់​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ ។ ចំណែក​លើទឹក​ដី​វៀតណាម​គឺ​ឈ្មួញ​ឈើ បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ទិញ​ឈើ​ខុសច្បាប់​នាំ​ចេញពី​កម្ពុជា​ដែល​សកម្ម​ភាពមិន​ខុសពី​ផ្សារ លក់​ត្រី​នោះឡើយ ។​
​ ​
​ សព្វថ្ងៃនេះ​ឈ្មួញ​ឈើ​ធំៗ ប្រចាំខេត្ត​រតន​រី​គី​បាន​ប្តូរ​រូបភាព​ពី​ការ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​រថយន្ត​ធំៗ ដូចជា​យី​ឌុប​មក​ដឹក​តាម​រថយន្ត​ទំនើបៗ តូចៗ វិញ​ហើយ ហើយ​ការប្រើ​រូបភាព​នោះ​គឺ​ដើម្បី បំភាន់​ភ្នែក​សាធារណជន និង​ងាយស្រួល​រត់គេច​ឬ​ត្រូវ​ខាតបង់​តិច​ប្រសិនបើ​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​ម្តងម្កាល​ក្នុង​ពល​ដែល​សមត្ថកិច្ច​មាន​អារម្មណ៍​មិនសូវ​ល្អ​ឬ​ទទួលបាន​ព័ត៌មាន​ថា មាន​ថ្នាក់លើ​ចុះទៅ​តំបន់​នោះ ។​

​ ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​រតនគីរី​ទទូចដល់​ថ្នាក់ដឹកនាំ សំខាន់ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច ហ៊ុន សែន មេត្តា​ចាត់វិធានការ​ជាបន្ទាន់​លើ​ក្រុមមន្ត្រី​ពុករលួយ​ជា​ប្រព័ន្ធ​ខាងលើកំពង់​បន្ត​កាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើខុសច្បាប់​ទៅលក់ស្រុកយួន ដោយមិនញញើតនិ ងអង្អភាព ប្រឆាំងអំពើពុករលួយ ឡើយ ៕(បឋម)

 

IMG20170803143846 IMG_20170803_175343