ឯក​ឧត្ត​ម ​ស ​ខេង​, នេ​ត សា​វឿន ​និង​ប្រ​ធា​នថ្មី ​ដឹង​រឿ​ងអា​ស្រូវ​របស់​លោ​ក ឡុង​ ស្រេង​ ដែរ​ឬ​ទេ

ភ្នំពេញ​៖​ លោក​នាយ​ ឡុ​ង ស្រេ​ង កា​ន់តែ​​ត្រូវប៉ា​ន់​​ជាង​មុ​ន​​នេះ ​ដោយ​សារ​​ហេតុ​​ថា​ កាល​ពី​មុន​​គាត់​ មាន​​បុ​ណ្យ​​សក្ដិ​ត្រឹម ​ថ្នាក់​​ជា​វរ​សេនី​យ៍ ​និង​ជា​​អតីត ​នាយការិ​យា​ល័​យ រដ្ឋបា​ល​​សរុប​ នៃ​នាយ​កដ្ឋាន ​នគរ​បា​ល​ប្រឆាំ​ង ប​ទ​ល្មើស​សេដ្ឋ​កិច្ច ​ក្រសួង​មហា​ផ្ទៃ ​គាត់​  មាន​​ឈ្មោះ​​ល្បី​ខ្ទរខ្ទា ​នៅ​ក្នុ​ង​ចំណោម​​ពួក​​ឈ្មួញ​ៗធ្វើ​ឲ្យ​គា​ត់​មា​ន​ទ្រ​ព្យសម្ប​ត្តិ  ស្ដុកស្ដម្ភ​មហាសាល ប៉ុណ្ណឹង​ទៅហើយ​… ចុះ​ទម្រាំ​ពេលនេះ គាត់ (​ឡុង ស្រេង​) ត្រូវបាន​ថ្នាក់លើ​កំពូលៗ ជួយ​ជ្រោមជ្រែង តែងតាំង​មុខតំណែង ឲ្យ​គាត់​បាន​ឡើង បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តទៅទៀត​នោះ មិនដឹង​ជា​ធ្វើឲ្យ​គាត់ កាន់តែ​មាន​ឈ្មោះ​ល្បី និង​ត្រូវប៉ាន់​ខ្លាំង​ឡើងៗ ថែម​ទៀត​យ៉ាងណាទេ​?
​កន្លងមក​មាន​កាសែត​ខ្លះ ធ្លាប់បាន​ចុះផ្សាយ​ថា មាន​អ្នករកស៊ី បើកហាង​ស៊ីផឹក​មួយចំនួន នៅតាម​ជួរ​មាត់ទន្លេ បាន​នាំគ្នា​និយាយ រិះគន់​យ៉ាង​ខ្លាំង ទៅលើ​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច  ក្រសួងមហាផ្ទៃ ២-៣​ក្រុម ជា​កូនចៅ​ផ្ទាល់​របស់​លោក ឡុង ស្រេង ដែល​តែងតែ​ប្រើ​អំណាច​របស់​ពួកខ្លួន ទៅ​បង្ខំ​ឱ្យ​ពួក​ឈ្មួញ និង​ម្ចាស់​អាជីវកម្ម​ខ្លះ  នៅ​រាជធានី​ភ្នំពេញ ត្រូវ​បង់លុយ​ជា​ប្រចាំ​ខែ ទៅ​ឲ្យ​ពួកគេ​ជា​ថ្នូរ​នឹង​ការ មិន​ធ្វើ​ការត្រួតពិនិត្យ ទៅលើ​ម្ហូបអាហារ លក់ដូរ​រាល់​យប់​ថ្ងៃ នៅក្នុង​ហាង​រកស៊ី​របស់​ពួកគាត់ ។ ក្នុង​នោះ​ក៍មាន​អ្នក ធ្វើ​អាជីវកម្ម​ផ្សេងៗ​ទៀត ក៍​បាន​នាំ​គ្នា​រិះគន់ នឹង​រឿង​ស្រដៀង​គ្នា​នេះដែរ​… ប៉ុន្តែ​ពួក​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច កូនចៅ​លោក ឡុង ស្រេង តែង​អះអាងថា ពួកគេ​មាន​លិខិត បញ្ជា​បេសកកម្ម ត្រឹមត្រូវ​ពី​ថ្នាក់លើ និង​មាន​សិទ្ធិ​អាច ធ្វើ​ការងារ​ត្រួតពិនិត្យ ទៅលើ​ទំនិញ​គ្រប់​ប្រភេទ ជាពិសេស​ទំនិញ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា ដែល​ស្ដុក​ទុក​នៅ​តាម​ផ្ទះ ឬ​ឃ្លាំង និង​ដាក់​លក់​នៅលើ​ទីផ្សារ ឬ​នៅ​តាម​ភោជនីយ៍ដ្ឋាន ហាង​លក់ដូរ ឬ​អាជីវកម្ម​នានា​… ជាដើម ។​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា កើតមាន​ករណី​អាថ៌កំបាំង មិន​ប្រក្រតី​មួយចំនួន ដែល​គេ​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ ដឹក​ទំនិញ​គេច​ពន្ធ មាន​តម្លៃ​រាប់​ម៉ឺន ឬ​សែន​ដុល្លារ​ក្នុង​មួយថ្ងៃៗ នៅតាម​រថយន្តក្រុង ដឹក​អ្នកដំណើរ​មួយចំនួន ពី​ប្រទេស​វៀតណាម ឆ្លងកាត់​តាម​ច្រកទ្ធារព្រំដែន​បាវិត ចូល​មក​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ការត្រួតពិនិត្យ ឲ្យបាន​ល្អិតល្អន់ ឬ​ការបង្ក្រាប​ទប់ស្កាត់ ឲ្យបាន​ជាប្រចាំ ដូច​ភ្លៀងរលឹម ដូច​អ្វី​ដែល​សម្ដេច អគ្គ​មហាសេនា ប​តី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស ដាក់បទបញ្ជា កន្លងមក​នោះ​ឡើយ ពោល​គឺ​មាន​ការបង្ក្រាប​ពី​លោក ឡុង ស្រេង ម្ដង​ដែរ​… តែ​ក្រោយមក​បាត់​ឈឹង ដូចជា​ត្រជាក់​ល្ហឹម​រហូត​តែ​ម្ដង ។ ត្រង់​បញ្ហា​នេះហើយ ទើប​មាន​មជ្ឈដ្ឋាន​ខ្លះ  បានដាក់​ការសង្ស័យថា លោក​ឧត្តមសេនីយត្រី ឡុង ស្រេង ប្រហែល​ជា​ទទួលបាន លាភសក្ការៈ​ក្រាស់ក្រែល ពី​ពួក​ឈ្មួញ​គេចពន្ធ ទាំងនោះ​ហើយ​មើលទៅ បានជា​កន្លងមក គាត់​បាន​ធ្វើ​ដូចជា​មិន​ដឹង​រឿង​… ក្រោយមក​គាត់​បាន​ដឹកនាំ កម្លាំង​ទៅ​បង្ក្រាប​ករណី​នោះ​… ហើយ​មកដល់ពេលនេះ ស្ងាត់ឈឹង​ដូច​មាន់គក សម្ងំ​នៅ​លើ​ជង្រុក​ស្រូវ​ចឹងដែរ ។ ឬ​មួយ​ក៍​ពួក​ឈ្មួញ​ទាំងនោះ លែង​ហ៊ាន​ដឹក​ទំនិញ​គេច​ពន្ធ តាម​រថយន្តក្រុង​ទៀតហើយ ដោយសារ​ពួកគេ​ខ្លាច លោក​ឧត្តមសេនីយត្រី​ថ្មីថ្មោង ឡុង ស្រេង ដឹកនាំ​កម្លាំង​ទៅ​បង្ក្រាប ដូច​មុន​ទៀត​ទេ​ដឹង​? បើ​ចឹង​មែន​បានន័យថា លោក​ផ្កាយ​មួយ ឡុង ស្រេង ជា​មេ​ប៉ូលិស​សេដ្ឋកិច្ច​ម្នាក់ មាន​ស្នាដៃ​ធ្វើ​ការងារ បាន​ល្អប្រសើរ​ណាស់ ម្ចាស់​ថ្លៃ​…​។​
ពាក់ព័ន្ធ​នឹង​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច  ក្រសួង​មហាផ្ទៃ​នេះដែរ កន្លងមក​មាន​ការរិះគន់ ពី​មហាជន​ថា ពួកគេ​តែង​បានដាក់​កុងត្រូល នៅ​តាម​ផ្លូវជាតិ​នានា  ដើម្បី​ចាំ​គាប​យកលុយ ពី​អ្នករកស៊ី​ដឹកឈើ និង​ពួក​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​មួយ​ចំនួន ឬ​អ្នក​ប្រកបមុខរបរ ដឹកជញ្ជូន​ផ្លែឈើ ឬ​តាម​រថយន្ដ​តូចធំ ស្ទើរ​គ្រប់​ប្រភេទ ដូចជា​រថយន្ដ​ដឹក​ត្រី មាន់​ទា កូន​មាន់ ប្រហិត ជង្គង់ មាន់ សាច់មាន់​… ។​ល​។ ដោយ​មិន​មាន​ការ បង្ក្រាប​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភា​ពពិតប្រាកដ ទៅ​តាម​បទបញ្ជា​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្ដីណែនាំ របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ព្រមទាំង​លិខិត​បញ្ជា បេសកកម្ម​របស់ អគ្គស្នងការ​នគរបាល​ជាតិ​នោះ​ទេ ។ ពួកគេ​ទាំងនោះ សុទ្ធតែ​មាន​រថយន្ដ សម្រាប់​ប្រដេញ យ៉ាង​ខែង​រែង​បំផុត​… តែ​ដេញ​បាន​តែ​ឡាន​ណា ដែល​ម្ចាស់​មិន​ត្រូវរ៉ូវ ជាមួយ​ពួកគេ​ប៉ុណ្ណោះ​… ផ្ទុយទៅវិញ បើ​អ្នក​រកស៊ី​ដឹកជញ្ជូន  ទំនិញ​ល្មើសច្បាប់ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់ នៅមុខ​ប៉ុស្ដិ​កុងត្រូល​របស់​ពួកគេ បាន​ទូរស័ព្ទ​សុំ​ភ្លើង​ខៀវ ពី​លោក​ប្រធាន​កុងត្រូល ជា​មុន​រួច​ហើយ​នោះ ប្រាកដ​ជា​បាន​គេចផុត ពី​ការ​ប្រដេញ​តាម ក្រោមលេស​បង្ក្រាប ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ជា​មិនខានឡើយ ។​

មន្ត្រីមួយបាន​សំណូមពរ​ថា សូមឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំង​លោក​ឧត្តមសេនីយ៍ ប្រធាន​ថ្មី​នៃ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មេត្តា​ជួយ​កែ​ទម្រង់ ឲ្យបាន​ស៊ីជម្រៅ នៅក្នុង​នាយកដ្ឋាន​នោះ​ផង ពោល​គឺ​កុំឲ្យ​កើតមាន​ករណី​ដូច​លោក ឡុង ស្រេង និង​បក្ខពួក ៕

ar