លោក​សោមភិរុណ​នាយខណ្ឌ​រដ្ឋបាលជ​លផលខេត្ត​កំពង់ឆ្នាំងបើ​កដៃអោយ​មេឈ្មួញឌុក​ត្រីរត់ការ​បង្កើតបទ​ល្មើស​ក្នុងរដូវបិទនេសាទងាយ​ស្រួលប្រមូ​លលុយ​

ខេត្តកំពង់ឆ្នាំង ៖ មេឈ្មួញទូក​ឌុកដឹកត្រីជា ច្រើន​កំពង់សម្រុកជួយលុយកូន កញ្ច្រែងដើម្បីបង្កើតបទ ល្មើសក្នុង រដូវបិទនេ សាទ1 . ឈ្មោះ (ផល្លារស់នូវឃុំប្រឡា​យមាស )2. (ជុងជន​ជាតិវៀត ណាម)3.(ជ្រុយ)4.( គៀន.សឿន​ឈរជើង ទិញ ក្នុងភូមិថ្នល់​ឈើ ទាល)5 .(លីហួរ)6.(លឿនរ៉េត)នៅមាន ជាច្រើនទូកទៀត ។ដែលជា ​មេឈ្មួញ​ប្រចាំ​ឃុំផ្លូវទូកហ្នឹង ឃុំ ប្រឡាយ មាស ​ដែល ​ប្រើ​ឥទ្ធិព​ល​ទឹក​លុយ​​  គ្រប់​ដណ្ដប់​សមត្ថកិច្ច​  សង្កាត់ ផ្នែកខ័ណ្ឌ  រដ្ឋ​​បាល​ជលផល ​ ​និង​អាជ្ញាធរ​ខេត្ត ស្រុក​ដែល​បង្ក​ឲ្យ​ឈ្មួញ​​ជាច្រើនរូបនេះ ​មានលទ្ធភាព ផ្ដល់​លុយ​កម្ចី​ឲ្យ​ប្រ​ជាពលរដ្ឋ ​ប្រព្រឹត្ត​បទល្មើស​នេសាទ ​នៅ​ក្នុងឃុំផ្លូវទូកនិងឃុំប្រឡាយមាសស្រុ​ក​កំពុងលែង​ខេត្តកំពង់ឆ្នាំង ​ហើយ​ទទួល​ទិញ​ផល​មច្ឆាជាតិ​ទុច្ចរិត​ មកវិញ​​ទាំង​រដូវ​បើក ​និង​បិទ​នេសាទ ​ដោយ​មិន​ខ្លាច​រអែង​នឹង​ផ្លូវច្បាប់​ឡើយ​។យោង​តាម​សេចក្ដីរាយការណ៍​ ពី​ប្រជាពល​រដ្ឋ ​នៅ​ឃុំ​ផ្លូវទូកហ្នឹងឃុំប្រឡាយមាស ស្រុក​កំពង់​លែងបាន​ឲ្យ​ដឹងថា ​ បទ​ល្មើស​នេសាទ ​ដែលមានឈ្មោះ ដូចខាងលើជួយ​ផ្ដល់​លុយ ​ហើយ​​ទទួល​ទិញ​ផល​ទុច្ចរិត​ នោះ មាន ឆ​ក់ ​សម្រាស់ របាំង​ធ្នួស​ ដាក់​ភ្ជិត ​​ព្រែក​ របាំង​សាច់​អួន ​ស្បៃ​មុង​ និងលបប្រឹសមុខមួយរយ ជាដើម ​។ ចំណែក នៅ​រដូវ​​បិទ​នេសាទ​នេះ ​មាន​របាំង​ធ្នួ​ស​ដាក់​ភ្ជិត​ព្រែក​ និង​រ​បាំង​សាច់​អួន ​និង​របាំ​ង​ស្បៃ​​មុង ​ដែល ​មាន​រាប់រយរបាំង ​នៅ​ឃុំ​ទាំងពីរនេះ​។សេចក្ដីរាយការណ៍​នេះ ​បាន​បញ្ជាក់​ថា ឈ្មួញមានឈ្មោះដូចខាងលើ ​នេះ ​បាន​ជួយ​លុយ​ឲ្យ​មាន ការ​ចិ​ញ្ចឹម​​កូន​ត្រី​ឆ្ដោ​ ហើយ​គេ​បន្ត​ជួយ​លុយ ​ការ​ដាក់​លបប្រឹសមុខមួយរយនិងរបាំង​លបរាប់រយម៉ែ​ត្រ ​និង​រត់ការ ​របាំង​ស្បៃ​មុង​ទៀត ​ផង ដើម្បី​ឲ្យ​របាំង​នេះ ​ដំណើរកា​រ​ចាប់​ត្រី​បាន​ដោយ​រលូន ​ហើ​យ​ត្រី​ធំ​ ខ្លួន​ទិញយក ​។ ចំណែក​កូន​ត្រី ល្អិតៗ​ យកទៅ​ធ្វើជា​ចំណី​​ត្រី​ឆ្ដោ​ ជា​ប្រយោជន៍​ជួយ​ជ្រោមជ្រែង​លុយ​ ដែល​ខ្លួន​ជួយ​ ឲ្យ​ចិញ្ចឹម​កូន​ត្រី ឆ្ដោ​នោះ ​កុំ​ឲ្យ​បាត់បង់​ និង​ម្យ៉ាងទៀត​ត្រី​ឆ្ដោ​ នឹ​ង​រហ័ស​ធំ ​ហើយ​គេ​នឹង​ឆាប់​បាន​ទិ​ញ​យក​វិញ ។សេចក្ដី​រាយការណ៍​ដដែល​នេះ ​បាន​បន្តទៀតថា​ កន្លងមក និង​បច្ចុប្បន្ន ​ដោយ​ការ​ផ្ដល់​លុយ ​កម្ចី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​​នេសាទ​​ គឺ​ឈ្មួញ​ទាំង នេះ ​ចំណេញ​យ៉ាង​កប់​ក្ដោង​ ឯ​ភាគី​ប្រជាពលរដ្ឋ ​ប្រឈមមុខ​ នឹង​ផ្លូវច្បាប់ ​និង​មាន​ជីវភាព​កាន់តែ​លំបាក​។ដោយឡែក​ប្រភព​ព័ត៌មាន​ផ្សេង​១​ទៀ​ត ​ចេញពី​ស​មត្ថកិច្ច ​ដែល​មិន​ពាក់ព័ន្ធ​នឹង​លាភសក្ការៈ ​ជា​សំណែន ​របស់​ឈ្មោះ ​ដូចខាងលើ ​បាន​បង្ហើប​ឲ្យ​ដឹងថា ​មេឈ្មួញជាច្រើនរូបនេះ ​អំនួត​ពេញមាត់ ​ថា ខ្លួន ​បាន​ទំនាក់ទំនង​​ជាមួយ​សង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែងនិងខេត្តពិសេសគឺលោកនាយខ័ណ្ឌរដ្ឋបាល​ជលផល លោក សោមភិរុណ និង​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​ ​អស់ហើយ ហើយ​ខ្លួន​ជា​អ្នកស្និតនឹង​លោក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំងទៀត​ផង​។ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី ​នេះ​ជា​ប្រភព​ព័ត៌មាន​ តែ​ម្ខាង​តែប៉ុណ្ណោះ ព្រោះ​ថៅកែឌុកមេឈ្មួញជាច្រើនរូបទាំងនេះ ​មិនបាន​ឆ្លើយ​បំភ្លឺ​ដូ​ចម្ដេច​នោះទេ ​ដោយ​ថៅកែឌុកត្រីទាំងនេះមិន​ទទួល​ទូរស័ព្ទ​អ្នក​សារព័ត៌ ​មាន​ ព្យាយាម​សុំ​ផ្ដល់​បទសម្ភាសន៍​។​ ​ចំណែក​លោក ពុំសុផល នាយសង្កាត់រដ្ឋបាល​ជល​ផល​ស្រុកកំពង់លែង ​​លោក​ បាន​រុញ​ឲ្យ ជួប លោក​ សោមភិរុណ ​នាយ​ខ័ណ្ឌរដ្ឋបាល​ជលផល​ កំពង់ឆ្នាំង។ប៉ុន្តែ​លោក​ សោមភិរុណ ​មិនអាច​ បំភ្លឺ​បាន ​ដោយ​លោក​បញ្ជាក់​ថា លោក​ជាប់​ប្រជុំ ​។កាល ពី​ថ្មីៗ​នេះ​។​​ប្រជាពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរ ​ខេត្តកំពង់ឆ្នាំង ​មេត្តា​ពិនិត្យមើល​ សកម្មភាព​នេះ ​គឺ​ឈ្មួញ​ដែល ​មាន​ឥទ្ធិពល​ច្រើនម្នាក់​ បង្ក​សាប​ព្រួស​បទល្មើស ​ពេញ​ទឹក​នៅ​តំបន់​ឃុំ​ផ្លូវទូកនិងឃុំប្រឡាយមាស​ ស្រុក​កំពង់លែង ​ផ្ទុយ​ទៅ វិញ​អ្នករងគ្រោះ​ពិតប្រាកដ គឺ​ប្រជាពលរដ្ឋ​៕

20620860_1955262078052796_1675805263278152439_n