លោ​ក ​នួន​ គឹម​ហេង​ មាន​ជំ​នា​ញប្រ​មូ​លលុយ​ពី​ទីតាំង​ជញ្ជីង​ថ្លឹង​ឡាន​និង​ការ​ធ្វើស្លាក​លេខ

ខេត្ត​កំព​ង់​ចាម ៖ ​សម្តេច ​ហ៊ុន ​សែន​ បា​ន​ប្តេ​ជ្ញា​ជា​ថ្មី​ម្ត​ង​​ទៀ​តថា នឹង​មិន​​អត់ឱ​ន​ឬ​​យោ​គយ​ល់ ​ចំ​ពោះ​ម​ន្ត្រី​ពុ​ករ​លួយ​​ណា​ម្នា​ក់​ឡើ​យ នួវ​ភា​ព​អ​សក​ម្ម និង​​អំ​ពើពុ​ករលួយ ​រាប់សិប​​ឆ្នាំ​រប​ស់លោ​ក នួន គឹ​ម​ហេង​​ គួរតែ​ជា​កម្ម​វត្ថុ​ដែល​​ត្រូវ ស៊ើ​បអង្កេត​​ឲ្យ​​បាន​​ជម្រៅ​​ឡើងវិ​ញ ​ជាការ​រួ​មចំ​ណែក អនុ​វត្ត​​រប្តេជ្ញាចិត្ត​ រប​ស់លោ​ក ហ៊ុន ​សែន ឲ្យ​​ទទួ​ល​​បាន​​ជោ​គជ័​យ​​។លោក ​នួន គឹម​​ហេង បាន​​កាន់​តំ​ណែង​​ជា អនុ​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ ខេត្ត​កំ​ពង់​ចាម ឡើង​​ដុះ​​ស្លែ​​ ក្នុង​ការ​​គ្រប់​គ្រង​​ប្រាក់ ចំ​ណូ​ល​​សេដ្ឋ​កិច្ច​​ យក​មក​​ផ្គត់​ផ្គង់ បែង​ចែក​​ថ្នាក់​ដឹក​នាំ​​មន្ទីរ តាម​គ្រប់​មធ្យោបាយ ហើយ​គេ​ដឹងថា​ចំណូល​ដ៏​ធំ​បំផុត របស់លោក នួន គឹម​ហេង មាន​២​ផ្នែក​ធំៗ​គឺ​ការគ្រប់គ្រង​ជញ្ជីង ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ និង​នៅ​ចំណុច​ថ្នល់ទទឹង ក្នុងស្រុក​ត្បូងឃ្មុំ ហើយ​ម្តងម្កាល លោក នួន គឹម​ហេង ក៏បាន​បង្កើត​ទីតាំង​ចល័ត ដើម្បី​គាបស៊ី​ក្រុម​ឈ្មួញ ដឹកទំនិញ​តាមផ្លូវ​នានា ហើយ​ប្រភព​ចំណូល​សំខាន់ មួយទៀត​នោះ គឺ​ការធ្វើ​ស្លាក​លេខ​យានយន្ត និង​ការបញ្ចេញ​ប័ណ្ណបើកបរ តាមរបៀប​ពុករលួយ​ផងដែរ​។​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ធ្លាប់​បាននាំគ្នា​ប្រមូលផ្តុំ នៅមុខ​សាលាខេត្ត​កំពង់ចាម ដើម្បី​បកអាក្រាត​រឿងអាស្រូវ ពុករលួយ​របស់លោក នួន គឹម​ហេង ក្នុងការ​ប្រើប្រាស់​ទីតាំង ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​ចល័ត និង​អចល័ត ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​កាលពីពេល​ថ្មីៗ​នេះ ស្ត្រី​អាជីវករ​ម្នាក់ បានធ្វើ​លិខិត​ប្តឹងផ្តល់​ក្រុម​ជញ្ជីង​ចល័ត​របស់លោក នួន គឹម​ហេង ផ្អើល​ដល់​អភិបាលខេត្ត លន់ លឹម​ថៃ ផងដែរ​។ គេ​នៅតែ​គ្មាន​សង្ឃឹមថា រដ្ឋមន្ត្រីក្រសួង​សាធារណការ ហ៊ាន​ធ្វើ​អ្វី​លោក នួន គឹម​ហេង នោះទេ បើទោះបីជា​គាត់​បាន​ប្រព្រឹត្ត អំពើ​ខុសឆ្គង​សឹង​រាប់​ភ្លេច ទៅហើយ​ក៏ដោយ គឺ​ទំនង​ណាស់​ដែលថា ផលប្រយោជន៍​ដែល​លោក នួន គឹម​ហេង ប្រមូលបាន​ក៏មាន​ការ បែង​ចែកជូន​ថ្នាក់លើ​ទើប​អ្វីៗ អាច​ដំណើរការ​ដោយ​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​ចាប់កំហុស​លោក នួន គឹម​ហេង​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​អះអាងថា លោក នួន គឹម​ហេង បាន​បង្កើត​ក្រុម​ថ្លឹង​រថយន្ត​ចល័ត  ដែល​ប្រើប្រាស់​ជញ្ជីង​កាស្យូ ធុន​តូច ដើម្បី​ដើរល្បាត​រកលុយ តាម​ដងផ្លូវ​ទាំង​តូច​ទាំង​ធំ នៅ​ទូទាំង​ខេត្តកំពង់ចាម ហើយ​ក្រុម​ជញ្ជីង​ចល័ត​នេះ កាប់ឆៅ​តែម្តង ដូចដែល​ក្រុមអាជីវករ រកស៊ី​ដឹកជញ្ជូន​កសិផល​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ បាន​រៀបរាប់ថា រថយន្ត​យី​ឌុប ដែល​អាច​ផ្ទុក​ទម្ងន់ ច្រើន​បំផុត​ត្រឹម ៣៥​តោន មិនអាច​លើសពីនេះ​បានទេ ហើយ​ពួកគាត់​ដឹកជញ្ជូន តាម​ដងផ្លូវ បាន​ឡើង​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ គឺ​មិនមាន​លើស​ទម្ងន់​ទេ ប៉ុន្តែ​ពួកគាត់​នៅតែ​បង់លុយ​តាម​មនោសញ្ចេតនា សម្រាប់​ថ្លៃ​បាយទឹក ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ទាំងនោះ ១​ម៉ឺន ឬ​២​ម៉ឺន​រៀល​។លោក នួន គឹម​ហេង ក៏​ទទួលបាន​ផលប្រយោជន៍ យ៉ាងច្រើន​ក្រាស់ក្រែល​តាម​រយៈ ការចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់ ឲ្យ​ចុះទៅ​គ្រប់គ្រង​ដោយផ្ទាល់​នៅ ស្ថានីយ៍​ថ្លឹង​រថយន្ត​ថ្នល់ទទឹង ស្ថិតនៅក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ និង​ស្ថានីយ៍​ថ្លឹង​រថយន្ត​មួយទៀត នៅ​ឃុំ​ថ្នល់កែង ស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​នៅ​ទីនោះ ទាំង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ និង​មិន​លើស​ទម្ងន់ សុទ្ធតែ​ត្រូវ​បង់លុយ​ទៅតាម ចំនួន​ដែល​បានកំណត់​។ លោក នួន គឹម​ហេង ក៏​បែកគំនិត​បង្កើត​ស្ថានីយ៍ ថ្លឹង​រថយន្ត​ចល័ត​មួយទៀត  ដើម្បី​ប្រមូល​លុយដុំ ហើយ​ជញ្ជីង​ចល័ត​មួយ​នេះ ត្រូវបាន​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​អះអាងថា ថ្លឹង​ពេលណា​ក៏​ឃើញ​លើស​ទម្ងន់ ដល់​ទៅ​ជាង ១០​តោន​ឯណោះ ហើយ​បើ​ពិន័យ​ឲ្យ​បង់លុយ​ក្នុង​១​តោន ១​លាន​រៀល ក៏​មិនដឹង​ជាយ​កលុយ ទៅណា​អស់​ដែរ ប៉ុន្តែ​គេ​ទទួលស្គាល់ថា លោក នួន គឹម​ហេង មាន​ទេពកោសល្យ ក្នុងការ​ប្រមូល​លុយ​តាម របៀប​ពុករលួយ​ ​៕

ab190