គិន លី ​ចេ​ញ​ពី​មេ​គយ​កំព​ង់​​សោម​ មក​ធ្វើ​មេ​គយ​នៅ​កំព​ង់​ផែ​ភ្នំ​ពេ​ញ​ឡើង​តាម​ខ្សែ ​ប៉ែន ​ស៊ី​ម៉ន

ព្រះ​សី​ហ​នុ​៖  សម័​យ ប៉ែន​ ស៊ី​ម៉ន​ ជា​អ​គ្គនា​យ​ក ដុះ​​​ស្លែ​ ​ដែ​ល​ល្បី​ឈ្មោះ​​ខ្លាំង​ជាងគេ ​គឺ​​ល្បី​​ទាំង​​ស្រុក​​ខ្មែរ រ​ហូត​​ទៅ​ដល់​​បរ​ទេស ខាង​​ផ្នែក​ប្រ​ព្រិត្ត អំ​ពើពុ​ករលួ​យ ​ស៊ី​រូ​ង​ផ្ទៃ​ក្នុង​​យ៉ាង​ជ្រៅ​…​ ធ្វើឲ្យ​​ពួក​គេ (​ម​ន្ត្រី​គ​យ​មួ​យ​ក្ដាប់​​តូច​) ​មាន​​ទ្រ​ព្យសម្បត្តិ​ ស្ដុ​កស្ដម្ភ​​ម​ហាសាល ​ក្នុង​ពេល​ដែ​ល​ប្រទេ​ស និ​ង​ប្រ​ជារា​ស្ត្រ​​ខ្មែរ​ភា​គច្រើន ​នៅតែ​​ស្ថិត​​ក្រោម​​បន្ទាត់ ​នៃ​ភា​ពក្រីក្រ​​ដដែល​​… ដែល​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ខ្ចី និង​កំពុង​បន្ត​ខ្ចីលុយ ពី​បរទេស​រាប់រយ រាប់​ពាន់​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ ឬ​ពី​មួយ​អណត្តិ ទៅ​មួយ​អណត្តិ ឥត​មាន​ឈប់ឈរ ដើម្បី​យក​មក​កសាង​ជាតិ​… ។​ អំពើពុករលួយ​នោះ វា​ផ្ដើមឡើង​ពី ឬ​កើតចេញពី ការដឹកនាំ​តាមបែប បក្ខពួកនិយម ក្រុម​គ្រួសារនិយម និង​ការិយាធិបតេយ្យនិយម ជាច្រើន​ឆ្នាំ​មកហើយ ដូចជា​ការតែងតាំង មន្ត្រីៗ​គយ​ឲ្យនៅ​កន្លែង​ខ្លាញ់ ឬ​ឲ្យធ្វើ​ការងារ​សំខាន់ៗ ដដែលៗ​តាមរបៀប ចែក​គ្នា​ស៊ី​វិល​ជុំ តែ​បក្ខពួក​ខ្លួនឯង បងប្អូន​កូនក្មួយ​ខ្លួនឯង ឬ​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​ខ្លួនឯង ជាដើម ។​ជាក់ស្ដែង ក្រោយពី​លោក ប៉ែន ស៊ីម៉ន បាន​ឡើងមក​ធ្វើជា មេ​គយ​ម៉ា​ស្រុក​ខ្មែរ​ភ្លាម គាត់ (​ប៉ែន ស៊ីម៉ន​) បាន​យក​ប្អូនប្រុស បង្កើត​របស់​ខ្លួន​ឈ្មោះ ប៉ែន សំអាត និង ប៉ែន សារ៉ាត់​… ឲ្យ​ឡើង​មក​ធ្វើ​ជា​មន្ត្រី​គយ បាន​កាន់​ការងារ​កន្លែង​ខ្លាញ់ មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ មហាសាល​ដូច​គាត់​ជា​បង (​ប៉ែន ស៊ីម៉ន​) យ៉ាង​សង្ហា​អស់ទាស់​ដែរ ។ មិនតែប៉ុណ្ណោះ មាន​មន្ត្រីៗ​គយ​ថ្នាក់​អន្ទ្រើ​ស មួយ​ចំនួន​ផ្សេងៗ​ទៀត ក៍​ធ្វើ​ដូចគ្នានេះដែរ គឺ​យក​បងប្អូន​កូនក្មួយ ឬ​បក្ខពួក​ខ្លួន ឲ្យចូល​ធ្វើ​មន្ត្រី​គយ កាន់​ការងារ​សំខាន់ៗ ស្ទើរ​នៅ​គ្រប់​ប៉ុស្តិ​ខ្លាញ់ៗ​ទាំងអស់ តាម​យុទ្ធសាស្ត្រ «​ឆ្លៀត​ឱកាស​ចែក​គ្នា រក​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក ទៅ​តាម​ខ្សែ ឬ​តាម​ជំនាន់​» ទាន់​អាច​នៅ​ធ្វើបាន​…​។​ឧទាហរណ៍​ច្បោលៗ​មួយ​ដូចជា សូម្បី​តែ​ករណី​លោក  គិន លី តែ​ម្នាក់​គត់ (​ដែល​ត្រូវជា​ខ្សែ​របស់​មេ​គយ​ធំ​ដុះ​ស្លែ ប៉ែន ស៊ីម៉ន – ប៉ែន សំអាត និង ប៉ែន សារ៉ាត់ ជា​បងប្អូន​បង្កើត​នោះ​) ទោះបី​គាត់ (​គីន លី​) ធ្លាប់​មាន​ទោស​ពៃ​រិ៍ ប្រព្រិត្ត​អំពើ​ខុសច្បាប់ យ៉ាងធ្ងន់ធ្ងរ​ក៍ដោយ ក៍​គាត់ (​គីន លី​) នៅតែ​ត្រូវបាន​លោក ប៉ែន ស៊ីម៉ន ជួយ​កាង​ដោះស្រាយ​បញ្ហា ឲ្យបាន​រួច​ផុត​ពី​ទោស​ពៃ​រិ៍​… ហើយ​បាន​តែងតាំង ឲ្យ​បន្ត​ធ្វើ​ជា​មេ​គយ បាន​កាន់កាប់​ការងារ កន្លែង​ខ្លាញ់ៗ​រងើម ដូច​មុន​ដដែល​តែម្ដង ។ ត្រង់នេះ​គេ​សួរថា តើ​មាន​មន្ត្រីៗ​គយ​ប៉ុន្មាន​នាក់ ដែល​អាច​ធ្វើ​ដូច​លោក គិន លី បាន​ដែរ​ទៅ​?គួរ​រម្លឹក​ត្រួសៗ​ថា កន្លងមក​លោក គិន លី គាត់​ធ្លាប់​មាន​ឈ្មោះ ល្បីល្បាញ​យ៉ាងខ្លាំង ក្នុង​រឿង​ប្រព្រិត្ត​អំពើ​ពុករលួយ ខណៈ​ដែល​គាត់ កាន់កាប់​តួនាទី​ជា ប្រធាន​ទីស្នាក់ការ​គយ ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​អណត្តី​ទី​៣ ។ ក្រោយមក សមត្ថកិច្ច​ប៉ូលិស បាននាំគ្នា​ទៅ​ចាប់​ខ្លួន​គាត់ (​គិន លី​) យក​មក​ពី​ខេត្ត​ព្រះសីហនុ ដាក់​រថយន្ត​ដឹក​មកកាន់ រាជធានី​ភ្នំពេញ ដោយ​សង្ស័យ​ថា គាត់ (​មេ​គយ គិន លី​) ជាប់​ពាក់ព័ន្ធ​នឹង ការអនុញ្ញាតិ​ឲ្យគេ ដឹក​ទំនិញ​ខុសច្បាប់ (​ទំនិញ​ដែល​មិនអាច អត់ឱន​ឲ្យបាន​) ចេញពី​កំពង់ផែ ខេត្ត​ព្រះសីហនុ នៃ​ប្រទស​កម្ពុជា តាមរយៈ​កប៉ាល់ ទៅកាន់​ប្រទេស​ទី​៣ ដែល​ត្រូវ​មន្ត្រី​គយ នៅ​បរទេស​ចាប់បាន នៅ​កំពង់ផែ​ប្រទេស​របស់​គេ ។​
ប្រភពព័ត៌មាន បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា  លោក គិន លី ក៍​ត្រូវ​ប៉ាន់​មិន​តិច​ដែរ នឹង​ការ​អនុញ្ញាត ឲ្យ​ពួក​ឈ្មួញ​ខ្លះ បាន​នាំចេញ​ទៅ​លក់ នៅ​ក្រៅប្រទេស ទាំង​កុង​ទី​ន័រៗ នូវ​ទំនិញ​បាត​ឃ្លាំង​អន់ៗ​… ដែល​ពួកគេ​ប្រមូល​ទិញ ពី​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា ។ បន្ថែម​ពីលើ​នេះ នៅ​មាន​ទំនិញ មាន​តម្លៃ​ជា​ច្រើន​ទៀត ដែល​ត្រូវបាន​ឈ្មួញ នាំចូល​ពី​បរទេស​មក​កម្ពុជា ទាំង​កុង​ទី​ន័រៗ​ដែរ​… តែង​មាន​ឈ្មួញ​ខ្លះ លួច​ដាក់​បង្កប់ នៅ​ខាងក្នុង​នូវ ទំនិញ​គេច​ពន្ធ មិន​ដែល​ខាន​ទេ​… ដែល​ចំណុច​នេះ ក៍​បាន​និង​កំពុង ធ្វើឲ្យ​លោក គិន លី ជា​ប្រធាន​សាខាគយ ប្រចាំ​កំពង់ផែ អន្ដរជាតិ ខេត្ដ​ព្រះសីហនុ អាច​រក​ចំណូល​ផ្ទាល់ខ្លួន បាន​មិន​តិច​ឡើយ ក្នុង​១​ថ្ងៃៗ ឬ​១​ខែៗ ឬ​១​ឆ្នាំៗ និង​១​អណត្តិៗ​នោះ ។

a27