បទល្មើស​នេសាទនៅ​ខេត្តកណ្តាល​កើតឡើង​ពេញ​បន្ទុក

បទល្មើស​ដែល​កើតមាន​ នៅក្នុង​ខេត្តកណ្តាល​មានដូចជា​ឆក់​ដុំ​ក្តៅ  ឆក់​ដុំ​ត្រជាក់ អូស​យ៉ាំង​កាវ អូស​មង  ដាក់​ដាយ​តាម​ព្រែក​និង​ ឡុ​ក​ស្បៃ​មុង ដែល​អ្នកប្រព្រឹត្ត​ ទាំងនោះ​មាន​ជំនាញ​ច្បាស់លាស់  ហើយក៏​មិន​ខ្វល់ខ្វាយ​ពី​ផលប៉ះ ពាល់​ដល់​បរិស្ថាន​ និង​ពូជ​ត្រី​ ឡើយ​។ ប្រភព​ដដែល​បាន​បន្តថា  ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​ទាំងថ្ងៃទាំងយប់​នៅក្នុង​ដែន​សមត្ថកិច្ច​ស្រុក​កៀនស្វាយ ស្រុក​ល្វាឯម ស្រុក​ខ្សាច់កណ្តាល ស្រុក​មុខកំពូល ស្រុក​ពញាឮ ស្រុក​ស្អាង ស្រុក​កោះធំ និង​ស្រុក​លើកដែក ខេត្តកណ្តាល​។​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​តំបន់​នេសាទ​នានា​ក្នុង​ខេត្តកណ្តាល បានបញ្ជាក់​នៅ​ចុង​សប្តាហ៍​នេះ​ថា បទល្មើស​នេសាទ​នៅតែ​កើតមាន​ពេញបន្ទុក​ដដែល ខណៈ​ការទប់ស្កាត់ និង​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​គឺ​ធ្វើ​បានតែ​មួយរយៈ​ហើយក៏​គ្មាន​ប្រសិទ្ធភាព​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនល្មើស​ភាគច្រើន​ជា​ជនជាតិ​យួន​និង​ចាម ហើយ​ពួកគេ​ក៏​មិនសូវ​ខ្លាចញញើត​សមត្ថកិច្ច​ខ្មែរ​ទេ ពិសេស​គឺ​ជនជាតិ​យួន​ដែល​បាន​យកលុយ​ទៅ​សួ​ក​ប៉ាន់​មន្ត្រី​ខ្មែរ​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប ឬ​ឲ្យ​ដំណឹង​ជាមុន​ពេល​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​។​

​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​ស្អាង បាន​បញ្ជាក់ថា​អ្នកនេសាទ​ខុសច្បាប់​ភាគច្រើន​ជា​ជនជាតិ​យួន ហើយ​សមត្ថកិច្ច​ខ្មែរ​នៅ​ស្រុក​ស្អាង​និង​ស្រុក​កោះធំ ដូចជា​មិនសូវ​ហ៊ាន​ជាមួយ​ជនជាតិ​យួន​ប៉ុន្មាន​ទេ តែបើ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ សមត្ថកិច្ច​មិន​ខ្លាចញញើត​ក្នុងការ​បង្ក្រាប​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនជាតិ​យួន​ដែល​រស់នៅ​លើដី​ខ្មែរ​បាន​នេសាទ​ខុសច្បាប់ ហើយ​យក​ត្រី​ទាំងនោះ​ទៅ​លក់​នៅតាម​ទីផ្សារ​ដែលមាន​ជនជាតិ​យួន​ដូចគ្នា​ចាំ​ទិញ​នៅតាម​ទីផ្សារ​នានា​ក្នុង​ខេត្តកណ្តាល និង​ក្នុង​រាជធានី​ភ្នំពេញ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្តាល ម្នាក់​បាន​បង្ហើប​ថា​មិនមែន​សមត្ថកិច្ច​មិន​បង្ក្រាប​នោះទេ តែ​វា​មាន​បញ្ហា​ខ្លះ​ដែល​ក្នុងនោះ​គឺ​មន្ត្រី​ជំនាញ​មួយចំនួន​ទទួល​លុយ​បង់​ខែ ឬ​បង់​ផ្តាច់​ក្នុង​មួយ​រដូវ​នេសាទ​ពី​ជនល្មើស​ទើប​ពិបាក​បង្ក្រាប​។ បឋម​

23476848_1359055474240743_944189044_n