ប្រធានពេទ្យ​សត្វប្រចាំ​ខេត្តប៉ៃលិន​ លោក ខៀវ​ សុថុ រងការរិះគន់​ករណីជ្រូក​នាំចូលពី​ប​រទេស

ប្រភព​ពីមន្រ្តីបាន​អោយ ថាទោះបីជា​តម្លៃ​ទាប​ហើយ ​យ៉ាងណា​តែ​មិនឃើញ​មាន​ ឈ្មួញ​ចូលទៅ​ទិញ​ជ្រូក​របស់​ ពួកគាត់​ដូច​មុន​ទៀត ឡើយ ពោលគឺ​លំបាក​រក ​ទីផ្សារ​ខ្លាំងណាស់  ។ ចំណែក​ឈ្មួញ​លក់​ជ្រូក​ នៅតាម​ទីផ្សារ​និង​កន្លែង​កុ ងស៊ី​កាប់​ជ្រូក កាន់តែ ច្រើន​បាននាំគ្នា​ទិញ​ ជ្រូក​ដែល​គេ​ដឹក​តាម​រថយន្ត​ យកមក​លក់​ដោយ​មិនដឹងថា  មកពី​ប្រទេស​សៀម  ឬ​ប្រទេស​យួន​នោះទេ ហើយក៏​ឃើញ​មាន​ជ្រូក​ងាប់​គេ​លក់​ឱ្យ​ឈ្មួញ​ផងដែរ​ដោយ​១​គីឡូក្រាម​ត្រឹមតែ​២០០០​ទៅ ៣០០០​រៀល​ប៉ុណ្ណោះ ។ ដោយសារ​ជ្រូក​បរទេស​ដឹក​តាម​រថ​យន្ត​លក់​ក្នុង​តម្លៃថោក ទើប​គេ​មិនសូវ​ចូលទៅ​ទិញ​ជ្រូក​របស់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​នៅតាម​ភូមិ ។​

អ្នក​ចិញ្ចឹម​ជ្រូក​និង​អ្នកលក់​ជ្រូក​នៅ​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​នៅ​ខេត្ត​ប៉ៃលិន ពិសេស​លោក ខៀវ សុ​ថុ​ន ប្រធាន​ពេទ្យសត្វ​ប្រចាំខេត្ត​ប៉ៃលិន មាត់​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ពួកខ្លួន​ការពារ និង​ជួយផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នកលក់​ជ្រូក​ក្នុងស្រុក តែ​ទង្វើ​របស់​មន្ត្រី​ទាំងនោះ​មិន​ដូច​សំដី​ដែល​ពួកគាត់​បាន​សន្យា​នោះទេ​។ ជាក់ស្តែង​ជ្រូក​សៀម និង​យួន​មាន​លក់​នៅ​ខេត្ត​ប៉ៃលិន យ៉ាងច្រើន​ស្អេកស្កះ ខណៈ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​លក់បាន​ថោក និង​គ្មាន​ទីផ្សារ​លក់​។​

​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក រស់នៅក្នុង​ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា ពួកគាត់​បាន​ចិញ្ចឹម​ជ្រូក​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ។ ការចិញ្ចឹម​ជ្រូក​នេះ​ដោយ​ធ្វើការ​បិតស្រា​លក់​ជាដើម​ទុន​ដោយ​យកប្រាក់​ទិញ​អង្ករ និង​ត្រ​បែរ​បន្តទៀត ហើយ​កាកសំណល់​បាយ​ស្រា​ដាក់ឱ្យ​ជ្រូក​ស៊ី ។ ប្រភព​បន្តទៀតថា ជាធម្មតា​ពួកគាត់​ចិញ្ចឹម​ជ្រូក​ជាង​១០០​ក្បាល ទាំង​តូច​និង​ធំ​ហើយ​ក៏មាន​ឈ្មួញ​ចូលមក​ទិញ​ហូរហែ​។ ប៉ុន្តែ​នៅ​រយៈពេល​ចុងក្រោយ​នេះ ខណៈ​ជ្រូក​បរទេស​កំពុង​នាំចូល​យ៉ាងច្រើន​នោះ តម្លៃ​ជ្រូក​រស់​ដែល​ឈ្មួញ​ដើរ​ទិញ​តាម​ភូមិ​ពី​ពួកគាត់ ១​គីឡូក្រាម​ត្រឹមតែ​៥៥០០​រៀល​ដោយ​ពីមុន​១​គីឡូក្រាម​លក់បាន​៦៥០០​រៀល​ឯណោះ ។

​ ជុំវិញ​បញ្ហា​ខាងលើនេះ អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នកលក់​ជ្រូក​នៅ​ខេត្ត​ប៉ៃលិន បាន​រិះគន់ថា ទាំង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​តែងតែ​ឆ្លើយ​យករួចខ្លួន​ក្រោម​ហេតុផល​ផ្សេងៗ​ដូចជា​បរទេស​គេ​ចិញ្ចឹមសត្វ​បាន​ច្រើនជាង​ខ្មែរ ចិញ្ចឹម​បាន​លឿន​ជាង​ខ្មែរ លក់​ថោក​ជាង​ខ្មែរ គុណភាព​ល្អ​ជាង​ខ្មែរ ដឹកជញ្ជូន​ដល់ទី​កន្លែង និង​សេដ្ឋកិច្ច​ទីផ្សារសេរី​ដែល​ខ្មែរ​យើង​មិនអាច​ហាមឃាត់​គេ​នាំចូល​ជាដើម​។ ប្រភព​ដដែល​បាន​បន្តថា ពួកគាត់​ធុញទ្រាន់ និង​នឿយណាយ​នឹង​ពាក្យដោះសា​របស់​មន្ត្រី​ទាំងនោះ​ខ្លាំងណាស់ តែ​អ្វីដែល​ពួកគាត់​ចង់បាន​គឺ​ដំណោះស្រាយ​ចំពោះមុខ​និង​យូរអង្វែង ហើយ​ថា​បរទេស​គេ​ធ្វើ​បានល្អ​គ្រប់យ៉ាង និង​អាច​ដឹក​ផលិតផល​គេ​យកមក​លក់​ដល់​ស្រុក​ខ្មែរ ចុះ​ហេតុអ្វី​មេដឹកនាំ​ខ្មែរ និង​មន្ត្រី​ជំនាញ​ខ្មែរ​មិនអាច​ធ្វើ​ដូច​បរទេស ។ បឋម

23548040_1360697607409863_1356940190_n