លោក ខាត់​ សារ៉ាត់ ​មេនគរបាលអ​ន្តោប្រវេសន៍​ច្រកបាវិត​មានខ្នង​បង្អែករឹង​មាំហ៊ាន​ប្រព្រឹត្ត​អំពើពុក​រលួយមិន​ញញើត​អង្អភាព​ប្រឆាំងអំពើ​ពុករលួ​យ?

តាមប្រភពបានឲ្យ​ដឹងថា​លោក  ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​ប្រើ​ក្មួយ ប្រុស​របស់ ខ្លួន​ ឈ្មោះ ប្រាក់ ពេញ ឲ្យ​ដើរ​ទារ លុយ​ពី​មន្ត្រីនគរបាល​គ្រប់ផ្នែក​ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។  ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា  ការដែល​លោក ខាត់ សារ៉ាត់  និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​ មាន​ខ្នងបង្អែក​រឹងមាំ​ នៅក្នុង​អគ្គនាយកដ្ឋាន ​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​។  ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ខាត់ សារ៉ាត់ និង​បក្ខពួក​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។​

មន្ត្រីនគរបាល​អន្តោប្រវេសន៍​មួយចំនួន​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង បាន​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​បក្ខពួកនិយម​របស់លោក ខាត់ សារ៉ាត់ នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រក​បាវិត​ជាបន្ទាន់​។ ដោយហេតុថា​រឿងអាស្រូវ​ពុករលួយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខាត់ សារ៉ាត់ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវបាន​គេ​ទម្លាយ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទៅលើ​រឿងអាស្រូវ​នៃ​អំពើពុករលួយ​របស់លោក ខាត់ សារ៉ាត់ និង​ក្មួយប្រុស​ឈ្មោះ ប្រាក់ ពេញ នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​លោក​ខាត់ សារ៉ាត់ និង​ក្មួយប្រុស​ព្រមទាំង​បក្ខពួក​បន្ត​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

​ប្រភពពី​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​លាតត្រដាង​ជា​បន្តបន្ទាប់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ខាត់ សារ៉ាត់ ដែល​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​លើ​តុ​ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ខាត់ សារ៉ាត់ ក៏មាន​ជាប់​ពាក់ព័ន្ធ​រឿង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត​ផងដែរ ជាពិសេស​ទំនិញ​បង្កប់​តាម​រថយន្តក្រុង ដឹកជញ្ជូន​អ្នកទេសចរ​ណ៍​។ ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ទង្វើ​របស់លោក ខាត់ សារ៉ាត់ និង​បក្ខពួក​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕បឋម

IMG-20171002-WA0024 unnamed-1-2-1