ខេត្តតាកែវ៖បច្ចុប្បន្នសង្វៀនបញ្ជល់មាន់ នៅភូមិត្រពាំងលើ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នោះនៅតែដំណើរ ការយ៉ាងរ លូន ហើយអភិបាលស្រុកបាទី និងអធិការនគរបាលស្រុកបាទី មិនហ៊ានចាត់វិធានការ បង្ក្រាបនោះទេ។ សូម្បីតែ លោក ឡាយ វណ្ណៈ អភិបាលខេត្តកំពត និងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក៏មិនហ៊ានចាត់វិធានកា របង្ក្រាបសង្វៀន បញ្ជល់មាន់នៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែរ ។ព្រោះម្ចាស់សង្វៀនបញ្ជល់មាន់ នោះជាសាច់ញាតិ របស់មេដឹកនាំកំពូលដែលគ្មាននរណាហ៊ានតតាំងនោះឡើយ។ប្រជាពលរដ្ឋនៅភូមិត្រពាំងលើ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថាសង្វៀនបញ្ជល់ មាន់ដ៏ធំក្នុងមូលដ្ឋានពួកគាត់កំពុង បង្កបញ្ហាច្រើនយ៉ាង ជាពិសេសអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងជាច្រើនទៀតផងដែរ។ តាមប្រភពពីសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថាសង្វៀនបញ្ជល់មាន់ដ៏ធំនោះជាសាច់ញតិរបស់ថ្នាក់ដឹកនាំកំពូល។ កន្លងមកសមត្ថកិច្ចចម្រុះធ្លាប់ចុះទៅណែនាំឲ្យម្ចាស់សង្វៀនបញ្ជល់មាន់នោះបិទដំណើរការ ។ប៉ុន្តែជាក់ស្ដែងសង្វៀនបញ្ជល់មាន់នោះនៅតែដំណើរការយ៉ាងរលូនដូចមុនដដែល ព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានសម្ងំយកសុខរៀងៗខ្លួន។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់នៅឃុំកណ្ដឹង ស្រុកបាទី ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងទីតាំងសង្វៀនបញ្ជល់មាន់មានជនស្លៀកពាក់ស៊ីវិល តែពាក់មួកជាសមត្ថកិច្ចឈរចាំការពារ ហើយអ្នកលេងល្បែងបញ្ជល់មាន់ត្រូវចូលទៅក្នុងទ្រុងបញ្ជល់ ហើយពេលចង់ចេញវិញត្រូវមានការអនុញ្ញាតពីឆ្មាំទ្វារនិងមិនអនុញ្ញាតឲ្យមានថតរូបផ្ដេសផ្ដាសឡើយ។ ប្រជាពលរដ្ឋសម្ដែងសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាងសនិ្តសុខសង្គម ព្រោះបច្ចុប្បន្ននៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ មានអំពើចោរកម្មកើតឡើងយ៉ាងរាលដាល ហើយគ្មានសមត្ថកិច្ចណាចាត់វិធានការបង្ក្រាប។ ប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធបង្ក្រាបសង្វៀនបញ្ជល់មាន់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់ ព្រោះមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងស្រុកបាទី មិនហ៊ានប៉ះពាល់សង្វៀនបញ្ជល់មាន់ឃណៈលោកស្នងការនគរបាលខេត្តតាកែវ និងលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏សម្ងំយកសុខដែរព្រោះខ្លាចអំណាចម្ចាស់សង្វៀន៕