មេឈ្មួញធំ​ជាងគេម៉ា​ស្រុក​ខ្មែរលោក​ សឹង សំអុល​ មានទីតាំ​ងស្តុកឈើធំៗជិត​២​០ក​​ន្លែង

ប្រភពពី​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា  ព្រៃឈើ​នៅក្នុង​តំបន់​ដែន ជម្រកសត្វព្រៃ​ ភ្នំ​ព្រេច​កំពុង​ ប្រឈម​នឹង​សេចក្ដី​វិនាស​ ចៀស​មិន​ផុត​ឡើយ  ព្រោះ​មន្ត្រី​បរិស្ថាន  និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​ប្រចាំ​តំបន់​នេះ  កំពុង​កាក់ កប​ ក្នុងការ​ប្រមូល​លុយ ​ពីបទ​ល្មើស​ព្រៃឈើ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  នៅ​តំបន់​ដែនជម្រកសត្វ ព្រៃ​ភ្នំ​ព្រេច​បច្ចុប្បន្ន​មាន​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល មិនតិចជាង​២០​កន្លែង​នោះទេ​ហើយ​មេការ​របស់​មេ​ឈ្មួញ សឹង សំអុល គឺជា​អ្នកជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​យកមក​លក់​នៅតាម​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ សឹង សំអុល​។ ពេល​ប្រជាពលរដ្ឋ​កាប់​ឈើ​បាន គឺ​មេ​ឈ្មួញ សឹង សំអុល ប្រើប្រាស់​រថយន្ត​ធំៗ​ជាពិសេស​រថយន្ត​បង្កុង​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចូលទៅក្នុង​បរិវេណ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ សឹង សំអុល (​ឧកញ៉ា សឹង សំអុល​) កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ សឹង សំអុល ដែល​យក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ មក​បិទបាំង​នោះទេ​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់​និង​នេសាទ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល បន្ត​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។

​ តាម​ការអះអាង​របស់​សមត្ថកិច្ច​នៅក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ភាគច្រើន​នៃ​ឈើ​ដែល​កាប់​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ​។ ការដែល​មេ​ឈ្មួញ សឹង សំអុល បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​គឺ​ដោយសារ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ដែលជា​មន្ត្រីជាន់ខ្ពស់ ស្និទ្ធ​មេដឹកនាំ​កំពូល​។ ដូច្នេះហើយ​ទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ​ក៏​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​បង្ក​វិនាសកម្ម​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ព្រោះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខ្លាំងជាងមុនទៀត​៕

78 22547895_1340452592767698_2022445883_n car-oknah-leak-1-475x500