សង្វៀន​បញ្ជល់មា​ន់នៅឃុំជប់​កំពុងរងការ​រិះគន់ពីប្រ​ជាពលរដ្ឋទាំង​ខេត្តត្បូងឃ្មុំ​ទាំង​មូល

ប្រភពពី​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ បាន​ប្រាប់​ឲ្យ​ដឹងថា  សង្វៀន​បញ្ជល់មាន់​មាន​ដល់​ ទៅ​២​កន្លែង​នៅក្នុង​ភូមិ​ទួល​ទ្រា  ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ  គឺ​គេ​លេង​ម្តង​នៅត្រង់​នេះ  ម្តង​នៅត្រង់​នោះ ផ្លាស់ប្តូរ​ មួយថ្ងៃ​ម្នាក់ ហើយ​បើ​និយាយ ​ពី​កន្លែង​លេង​នៅ ក្នុង​ភូមិ​ជិត​ដល់ ​ព្រំប្រទល់​ជាប់​នឹង​ស្រុក ​អូររាំងឪ នោះ​មាន​ក្រុម​អ្នក ញៀន​ល្បែង​ជាច្រើន ក្នុងនោះ ​អ្នក​មកពី​ស្រុក​អូររាំងឪ  និង​មកពី​ខេត្តព្រៃវែង​នាំគ្នា​ស្កាត់​មកលេង​ល្បែង​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជក់​ថា អ្នកលេង​ល្បែង​ខ្លះ​មាន​វេច​លុយ​យកមក​ពី​ផ្ទះ​រាប់លាន​រៀល​ក៏មាន ដែល​អ្នកខ្លះ​ជា​អាជីវករ និង​អ្នកខ្លះ​ក៏​ជា​អ្នកធ្វើ​ស្រែចម្ការ ហើយ​ក្រុមអ្នកលេង​ល្បែង​ទាំងនោះ​តែង​មកជា​ក្រុមៗ​តាម​ម៉ូតូ និង​រថយន្ត​ផងដែរ​។​

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ស្រុក​ត្បូងឃ្មុំ បានបញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សង្វៀន​បញ្ជល់មាន់​បង្ក​ប់​ដោយ​វង់​អាប៉ោង ក្នុង​ចម្ការ​ចំប៉ី​មួយកន្លែង​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​បើក​ដំណើរ​ការលេង​ជាច្រើន​ខែ​មកហើយ​នោះ មិន​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន ឫ​អាជ្ញា​ធរមាន​វិធានការ​រ​បង្ក្រាប​ទាល់តែសោះ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មិន​ត្រឹមតែ​មិន​បង្ក្រាប​នោះទេ តែ​ក៏មាន​វត្តមាន​កម្លាំងប្រដាប់អាវុធ​មួយចំនួន​ស្លៀកពាក់​ស៊ីវិល​ចូលទៅ​លេងល្បែង និង​យកលុយ​ពី​ម្ចាស់​វង់ល្បែង​ខាងលើនេះ​ទៀតផង​។​

​អ្នកលេង​ល្បែង​ម្នាក់​បាន​បង្ហើប​ថា ទំនងជា​ម្ចាស់​សង្វៀន​សូកប៉ាន់​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ហើយ​ទេ​ដឹង បានជា​ម្ចាស់​សង្វៀន​ឈ្មោះ ទ្រី និង​ឈ្មោះ ធា អាច​បើក​លេង​ដោយ​រលូន​យ៉ាង​ដូច្នេះ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដែលមាន​ទាំង​ការលេង​ល្បែង​អាប៉ោង និង​បៀ​ផង​នោះ​មាន​ឥទ្ធិពល​ខ្លាំងណាស់ ព្រោះ​ត្រឹម​នគរបាល​ប៉ុស្តិ៍​ក៏​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ គឺ​បាន​ត្រឹម​ជិះ​ម៉ូតូ​ទៅ​ក្រវែល ហើយ​ឈ្មោះ ទ្រី និង​ឈ្មោះ ធា ហុច​លុយ​ប៉ុន្មាន​ម៉ឺន​ក៏​កម្លាំង​ជំនាញ​ទាំងនោះ​ចេញ​ទៅវិញ​បាត់ទៅ​។​

​ ​វង់ល្បែង​ស៊ីសង​នៅក្នុង​ស្រុក​ត្បូងឃ្មុំ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បញ្ជាក់ថា កំពុង​ពង្រីក​សកម្មភាព​របស់​ខ្លួន ខណៈ​ចំនួន​អ្នក​ចូលមក​លេង​អាប៉ោង និង​បញ្ជល់មាន់​ជាដើម​នោះ ក៏​កំពុងមាន​ការកើនឡើង​ជា​បន្តបន្ទាប់ ពិសេស​អ្នក​មកពី​ខេត្តព្រៃវែង​។ បឋម

23772066_1364660503680240_1270131618_n