ក្រចេះ៖សង្វៀនល្បែងស៊ីសង ជលមាន់របស់មន្ត្រីយោធាទាំងពីរូម នេះគេសង្កេតឃើញមាន អ្នកញៀនល្បែងទៅលេង ជល់មាន់ស្ទើរ តែរាល់ថ្ងៃតែ ពុំមាន ឃើញមាន សម្ថកិច្ចជំនាញ ឬក៍អាជ្ញាធរពាកពន្ធ៍ ណាមួយ ចុះទប់ស្កាត់ នឹងបង្ក្រាបនោះ ទេ ជាពិ សេស នោះគឺ លោកគង់ គឹមនី អភិបាលស្រុកស្នួល . នឹងលោក ចាន់ សុគីម អធិការស្រុកស្នួល នោះ ក៏មិនដែលឃើញ អើពើនិងមិន ឃើញមានចំណាត់ការម្តង ណាឡើយ ។
ព្រោះតែមិនឃើញមានសមត្តកិច្ចនៃ អាណាចក្រស្រុកស្នួលចុះបង្ក្រាប ល្បែងស៊ីសងនេះហើយធ្វើឲ្យ ប្រជាពលរដ្ឋដាក់ការ សង្ស័យថា លោកទាំងពីរ បានទទួលផល ប្រយោជន៍ យ៉ាងក្រាស់ ពីលោក ជា ណាក់ នឹងលោក ហ៊ត ប៊ុនគីម ព្រមទាំងចែវីនោះ រួច ហើយ មើលទៅនោះ បានជាធ្វើមិនដឹងមិនលឺបែប នេះ? ។ពាក់ពន្ធ័សេចក្តីរាយការណ៍នឹងចោទប្រកាន់ របស់ពលរដ្ឋខាងលើនេះដែរ ភ្នាក់ងារយើង ពុំទាន់អាចសុំការបកស្រាយបំភ្លឺពី លោកគន់គឹមនីអភិបាល ស្រុកស្នួលបាននៅឡើយទេ មួលហេតុទូរសព្ទ័របស់ លោក មិនអាចទាក់ទងបានទេព្រោះគ្មានលេខទំនាក់ទំនង ។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិឃុំ ក្រញ៉ូងសែនជ័យ. ស្រុកស្នួល. ខេត្តក្រចេះបានឲ្យដឹងថា ក្នុងភូមិសាស្ត្រអាណាចក្រដែលគ្រប់គ្រងដោយយោធាវរៈ២០៤សព្វថ្ងៃ មានការបើកសង្វៀនបញ្ជល់មាន់ ពីរកន្លែង នឹងល្បែងអាប៉ោងយ៉ាងគគ្រឹកគគ្រេងថែមួទៀតដែលកន្លងមកមានតែការជួញ ឈើប្រណិតឆ្លងដែនខុសច្បាប់ ទៅវៀតណាមតាម ច្រកង៉ាំ០៦។
មេឈ្មួញឈើប្រណិតឆ្លងដែននោះមានឈ្មោះថា ចែវី. ជាស្ត្រីជើងខ្លាំងខាងដឹកឈើឆ្លងដែន ទៅលក់នៅ លើទីផ្សារនៃប្រទេសវៀតណាមព្រោះគាត់ចែវីដោយសារគាត់ជា ប្រពន្ធរបស់លោក ហ៊ត ប៊ុនគីម មេបញ្ជាការ គ៣ ចំណុះឲ្យវរ:ព្រំដែនគោគ. លេខ២០៤.។ តែពេលនេះ ពួកគេទាំងពីនាក់ប្ដី ប្រពន្ធ លែងចេញមុខរត់ការ ស៊ីតុងនាំឈើចេញទៀតហើយ គឺបណ្ដែតបណ្ដោយឲ្យកូនប្រុសម្នាក់ ឈ្មោះ ទី ជាអ្នករត់ការម្ដងពូកែរជាងប៉ាៗទៀត។
មួលហេតុដែលពួកគេ មិនចេញមុខ នោះពីព្រោះពួកគេធ្លាប់ជាប់ឈ្មោះ ក្នុងបញ្ជីរខ្មៅរបស់សមត្ថកិច្ច ។ចំណែកលោក ហ៊ត ប៊ុនគីមវិញ បើកគាត់បើកសង្វៀនជល់មាន់ នឹងអាប៉ោង មួយកន្លែង និងលោក ជាណាក់ដែលជា អនុប្រធានគ៣ នោះបើកមួយកន្លែងដែរមាន ទីតាំងស្ថិតនៅទល់មុខ បន្ទាយ គ៣ នោះប្រហែល១០០០ម ស្ថិត ក្នុងចំការកៅស៊ូរបស់លោក ជាណាក់ ក្រោយផ្ទះ លោក ជាណាក់ នោះផ្ទាល់តែម្ដង។បឋម