ច្រក៣​ប្រព្រឹត្តអំពើ​ពុករលួយ​​មាន​ច្រកដូង​ច្រក​អូររំដួល​និងច្រក​បឹងឆ្នាំង​បើកភ្លើង​ខៀវអោយឈ្មួញ​នាំចូលទំនិញ​គេចពន្ធ​ប​ង់ពន្ធមិន​គ្រប់និង​ម្ហូមអា​ហារខូចគុណ​ភាព?

ខេត្តបាត់ដំបង ៖ ​លោក ឈុន សុភមង្គលមេគយ​ខេត្តបាត់ដំបង  មិនទាន់យកចិត្តទុកដាក់​ក្នុងសកម្មភាពអាហារមាន ជាតិ ពុល ឬគ្មានគុណភាពហូរ ចូលតាមច្រកបឹងឆ្នាំង  ច្រកអូររំដួល និងច្រកដូងនៅ ឡើយទេមកទល់នឹងថ្ងៃទី២០  ខែវិច្ឆិកា ឆ្នាំ ២០១៧ ។មិនតែប៉ុណ្ណោះ  មន្ត្រីរបស់គាត់តាមច្រកឲ្យរថយន្តសុទ្ធ តែប្រភេទយីឌុបចូលដឹក ប្រហិត ដូចហែក ឋិនពីទឹកដីថៃ យក មកចែកចាយនៅរាជធានីភ្នំពេញ  ក្នុងនោះ ប្រហិតក្នុងមួយរថយន្ត យីឌុប បានផ្ទុកមិនតិចជាង ១២តោនទៅ១៥ តោន ប៉ុន្តែ ការបង់ពន្ធនាំចូលលើឯកសារប្រតិវេទគយ បង់ពន្ធស្របច្បាប់ច្រើនបំផុត  ១ឡានពី៥ទៅ៦តោនប៉ុណ្ណោះ  ។ ក្រៅពីនេះ គឺជាអំពើឃុបឃិតគ្នា ពុករលួយ លក្ខណៈ ប្រព័ន្ធ មិនតែប៉ុណ្ណោះ ការហូរចូលប្រហិត សាច់មាន់ដាក់ ទឹកកក ចុងស្លាបមាន់ ជង្គង់ មាន់ គ្រឿងក្នុងមាន់ទាជាដើម។ល។ សុទ្ធតែពុំបានពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ ដូច្នេះ ប្រជាពលរដ្ឋ ដែលជា អ្នក បរិភោគ អាចរង គ្រោះប៉ះពាល់សុខភាព ធ្ងន់ធ្ងរ រហូតដល់គេហ៊ានទម្លាក់ កំហុសដ៏ធ្ងន់ធ្ងរទៅលើមន្ត្រីទាំងនោះថា អំពើពុក រលួយ របស់សមត្ថកិច្ចច្រកអូររំដួល ច្រកដូង មានគយ កាំកុងត្រូល នគរបាលអន្តោប្រវេសន៍ ចំពោះភាពធូររលុងនេះ គឺមានចេតនាសម្លាប់ប្រជាពលរដ្ឋជាលក្ខណៈប្រយោល។

ប្រជាពលរដ្ឋងាយនឹងរងគ្រោះប៉ះ ពាល់សុខភាដ៏ធ្ងន់ធ្ងរ ប្រសិន បើសមត្ថកិច្ច គយ  កាំកុងត្រូល នគរបាលអន្តោប្រវេសន៍ មិនបាន យកចិត្តទុកដាក់ទប់ស្កាត់ពីការ ហូរចូលដោយខុសច្បាប់ នូវចំណីអាហារមានជាតិពុល  មានដូចជា ប្រហិត ដែលជាផលិត ផលមានដើមកំណើតពីសត្វ  សាច់មាន់ សាច់ទា ចុងស្លាបមាន់ ជង្គង់មាន់  ជាមួយនឹងគ្រឿងក្នុងមាន់  ទា ជាដើម។

ប្រហិតក៏ដូចជាសាច់មាន់ សាច់ទា  គឺជាអាហារដែលត្រូវបានត្រួតពិនិត្យ ពីមន្ត្រីជំនាញ់ពាក់ព័ន្ធ  ទើបអនុញ្ញាតឲ្យនាំ ចូល ក្នុងនោះ ក៏ជាប្រភេទ ទំនិញជាប់អញ្ញត្តិ ដូច្នេះ ឈ្មួញមុននឹងនាំចូលបាន ក៏ដូចជាមានសិទ្ធិបង់ពន្ធ លុះណា តែមានលិខិត អនុញ្ញាតពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែជាទម្លាប់ក្រុមឈ្មួញ និងសមត្ថកិច្ចនៅទីនោះ អនុញ្ញាតឲ្យ នាំចូល របៀប លោតឆត្រ សូម្បីតែលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់ថា ការនាំ ចូលបែបនេះជាអំពើខុសច្បាប់ ក្នុងនោះលោករដ្ឋមន្ត្រីធ្លាប់និយាយថា កន្លងមក សមត្ថកិច្ចមន្ត្រីរបស់គាត់មិន មានវត្ត មាន តាមព្រំដែន ម្ល៉ោះហើយលំបាកក្នុងការបង្ក្រាប ប៉ុន្តែបើមានការនាំចូលក្នុងស្រុក លោកនឹងបង្ក្រាបចាប់ ពីព្រោះជាប្រភេទ ទំនិញជាប់អញ្ញត្តិ ។

មេគយខេត្តបាត់ដំបង  កន្លងទៅពុំបានទទួលស្គាល់ ពីអំពើពុករលួយទាំងនេះ  ដែលគេសង្ស័យ ថា មេៗសាខាគយខេត្តបាត់ ដំបង អាចនឹងពាក់ព័ន្ធផលប្រយោជន៍ ណាមួយពីច្រកអូររំដួល  ច្រកដូង ដែលជាកូនចៅរបស់ខ្លួន?  គេទទួលស្គាល់ថា នៅ ច្រកអូររំ ដួល និងច្រកដូង មានគយប្រចាំច្រក  មានជំនាញកាំកុងត្រូល  មាននគរបាលអន្តោប្រវេសន៍ និងគយចល័ត ជាច្រើនក្រុមបន្ថែមទៀតតាម ដងផ្លូវ ប៉ុន្តែមិនមានវិធានការបង្ក្រាប  ដោយពួកគេទម្លាប់ត្រឹមតែ ទទួលប្រាក់ ពីអ្នកបើកបរ ដឹកទំនិញទាំងនោះចូលបង់ ប្រាក់តែប៉ុណ្ណោះ តាំងពីគយចល័តខេត្តបាត់ដំបង  ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង  កំពង់ស្ពឺ កណ្តាល  និងគយចល័តរាជធានីភ្នំពេញ។

ក្រៅពីទំនិញជាប់អញ្ញត្តិ ក៏គេទម្លាយផងដែរថា  ទំនិញហូរចូលតាមច្រកអូររំដួល  និងច្រកដូង ភាគច្រើនបង់ពន្ធ មិនគ្រប់ ក៏ដូចជាករណីខ្លះ  ទំនិញបង់ពន្ធនាំចូលខ្ពស់ មកធ្វើបែបបទ ជាទំនិញបង់ពន្ធទាបដូចជា គ្រឿងចាប់ហួយជា ដើម និងបង់ពន្ធ មិនគ្រប់ថែមទៀត។បឋម

647f0d34-f18e-4c2f-8baf-9fbdbc767c38-300x225 1928cbaf-e592-4750-b557-bd5f9083cf4c-300x225