បញ្ជាច្រើន​ចំណុចរបស់​មេបក្សកាន់អំណា​ចគ្មានប្រសិទ្ធ​ភាពលើ​មេឈ្មួញម៉ឹក​ សុផាន់​ណា​រ៉េតហៅឧកញ៉ា ជ័យនៅតែបន្តដឹក​ឈើដ​ដែលលើ​សមុន​ទៅ​ទៀត

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹក ថ្ងៃទី ២៦ ខែ​មីនា ឆ្នាំ២០១០  សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយក រដ្ឋម ន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  បានចេញបទបញ្ជាដ៏ម៉ឺងម៉ាត់ឲ្យស្ថាប័នមាន សម​ត្ថកិច្ចថ្នាក់ជាតិ  និងថ្នាក់តំបន់ សហ ការ គា្ន ដោយ ត្រូវចុះធ្វើការ ស្រាវជ្រាវនូវគ្រប់ករណី  ឈើដែលបានរកឃើញដើម្បីស្វែងរក  និងចាប់ខ្លួ​នអ្នកប្រព្រឹត្ត  និងមេខ្លោង និងអ្នក ពាក់ព័ន្ធ  យកមកផ្តន្ទាទោសឲ្យបាន  ដោយគ្មានការលើកលែង  មិនថាអ្នកនោះមានកម្រិតថ្នាក់ណា  ឬពាក់ព័ន្ធនឹ​ង បណ្តាញ ណាមួយទេ? ព្រោះការបង្រ្កាប  អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ  គឺជាការបង្រ្កាបក្រុមទុច្ចរិត  ដែលអាចចាត់ទុកថា ជា អំពើក្បត់ជាតិ មិនអាច​យោគយល់  និងដកថយបានឡើយ ។
លោក ម៉ុម សារឿន  ជាអភិបាលនៃគណៈអភិបា​លខេត្ត ស្ទឹងត្រែង ជាមន្រ្តីនគរបាល យុត្តិធម៌ ជាអ្នកបម្រើរាស្រ្ត ខ្មែរម្ចាស់ អំ ណាច ដ៏ស្មោះ ត្រង់បំផុត  ក្រោមការដឹកនាំ សម្តេចអគ្គ មហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច ក្រក ម្ពុជា។ចំពោះមន្រ្តីនគរបាលយុត្តិធម៌រូបណា ដែលប្រព្រឹត្តបំពានច្បាប់ មិនអនុវត្តត្រឹមត្រូវតាមច្បាប់ នោះនឹងទទួល បណ្តាសារដ៏ ធ្ងន់ធ្ងរ មានចែងក្នុងសម្បថផ្លូវការ ពីបារមីព្រះអង្គដ៏ស័ក្តិសិទ្ធិដែលមាន ព្រះអង្គដងកើ ព្រះអង្គក្រពុំឈូក ព្រះអង្គស្វេតច្ឆត្រ ព្រះអង្គចេកព្រះអង្គចម លោកតាឃ្លាំងមឿង លោកតាក្រហមក លោកតាដំបងដែក លោកយាយទេព ព្រះអង្គវិហារសួគ៌ លោកតាដំបងក្រញូង និងព្រះអង្គវត្តទួលស្លែងជាដើមគឺ៖ វិនាសរលាយ ឲ្យស្លាប់តៃហោងដោយ គ្រាប់កាំ ភ្លើង រន្ទះបាញ់ រថយន្តម៉ូតូបុក ខ្លាខាំពស់ចឹក លុះអនាគតជាតិព្រាត់ប្រាស់និរាស ឪពុកម្តាយ កូនចៅខ្ចាត់ព្រាត់ អស់រាប់ រយជាតិ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ជាសាធារណៈ ហើយថា សម្តេចតេជោ ត្រូវការតែមន្ត្រីប្រភេទគ្រាប់ល្ពៅទី៤ ក្រៅពីនេះ​សម្តេចតេជោ មិនត្រូវការឡើយ។ ជាពិសេសគឺ មន្ត្រីគ្រាប់ល្ពៅប្រភេទទី១តែម្តង ជាមន្ត្រីដែលអាក្រក់បំផុត បើតាមចិត្ត​ខឹងវិញគួរតែ “សេះ៥បំបែកសាកស​ព”ទើបត្រូវ ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងទៅ កាន់សមាជិក សមាជិក របស់គណបក្សប្រជាជនកម្ពុជាថា គ្មានគណបក្សណាមួយ ឬអង្គការសង្គមស៊ីវិលណាមួយ ឬមនុស្សណាម្នាក់ ទោះកំពុងស្ថិតនៅក្នុងឋានៈនាទីណាក៏ដោយ អាចស្ថិតនៅក្រៅរង្វង់ច្បាប់បានឡើយ អ្នកប្រព្រឹត្តកំហុស ទោះជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវតែទទួលទោសតាមច្បាប់ ព្រោះកម្ពុជានីតិរដ្ឋ និងជារដ្ឋដែលមានអធិបតេយ្យពេញលេញ។នៅក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពីការការពារ និង​អភិរក្ស​ធនធានធម្មជាតិ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ថា ៖ «កាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលខ្ញុំព្រះករុណាខ្ញុំនោះទេ។ អញ្ចឹងបា​ន​ជាខ្ញុំ​​ករុ​ណា​ខ្ញុំ ស្អប់ណាស់ អាមនុស្សកាប់ឈើនេះ បំផ្លាញព្រៃឈើនេះ។ នៅពេលប្រជុំគណបក្ស ​ខ្ញុំ​ករុណា​ខ្ញុំ​ តែ​​​​ង​រំឭកហើយ ថាកុំឲ្យមានការអត់អោនជាមួយ​អ្នកប្រព្រឹត្តអំពើអានាធិបតេយ្យ អំពីបញ្ហាកា​ប់បំផ្លា​ញព្រៃ​​ឈើ​​ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ»។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ប្រសិនបើវាជា…គ្រឿងញៀន វាពិបាកចាប់ខ្លួន។ ពួកគេលាក់គ្រឿងញៀនក្នុងហៅប៉ៅរបស់ពួកគេ ។ប៉ុន្តែឈើ ពួកគេដឹកតាមឡាន ហើយយើងមានភ្នែករាប់លានមើលឃើញ”។សម្តេចតេជោ បានបន្ថែមថា៖ “តើភ្នែករបស់យើងទៅណាអស់ហើយ? ហេតុអ្វីបណ្តោយឲ្យដឹកឈើ? វាបំផ្លាញព្រៃឈើនិងបំផ្លាញផ្លូវថ្នល់”។បច្ចុប្បន្ននេះក្រុម​ឈ្មួញ​ជញ្ជូន​ឈើ​ចេ​ញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះដែលគេស្គាល់ច្បាស់គឺ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ​បានដឹកឡើងក​ក្រើកចៅហ្វាយខេត្តក្រចេះនិងស្ទឹងត្រែង។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាមេឈ្មួញ ឧកញ៉ា ជ័យ បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ​ចូល​ខេត្តក្រចេះ ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ជាច្រើនគ្រឿងខណៈមន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​បានទទួលផលប្រយោជន៏​។ ឈ្មួញ​តូចតាច​ខ្លះ​បាន​ប​ង្ហើប​ឲ្យ​ដឹងថា​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ មាន​ខ្នងបង្អែក​រឹងមាំ​ទើប​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ហ៊ាន​ប៉ះពាល់ បានត្រឹមតែយ​កលុយតិចតួចប៉ុណ្ណោះ​។​ប្រភពីសកម្មជន​ព្រៃឈើ​បាន​ឲ្យ​ដឹងថា កន្លងមក​ក្រោម​យីហោ​ក្រុមហ៊ុន ហួត ម៉េង​រីតា គឺ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ជិត​២០​ឆ្នាំ​ចេញពី​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​ទាំង​២​នេះ ត្រូវ​​ប្រឈម​នឹង​សេចក្ដី​វិនាស​។ បច្ចុប្បន្ន​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កាប់​ឈើ​និង​ដឹកជញ្ជូន​​ឈើ​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង គគ្រឺកគគ្រេងហើយ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទើប​អ្វីៗ​អា​ច​ប្រព្រឹត្ត​ទៅដោយ​រលូន​បាន។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅ​សេសសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ហើយ​ឈើ​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ទៅ​ស្រុក​យួន​គឺជា​ឈើ​ដែល​កាប់​ចេញពី​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​នៅក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ប្រភពពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យជាឈ្មួញក្បត់ជាតិ កំពុង​បំពាន​កាប់​ឈើ​នៅក្រៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ហើយ​ដឹក​ចូល​បរិវេណ​ទំនប់​វា​រី​អគ្គិសនី​ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់ រួច​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ មួយរយៈ​កន្លងទៅនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ឡើងពេញបន្ទុក​រហូត​ដល់​មាន​ករណី​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ត្រូវ​ក្រឡាប់​នៅលើ​ផ្លូវ​លេខ​៧៤ ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ទៀតផង​។ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​ ត្រូវបាន​ប្រជាពលរដ្ឋ​ទូទៅ​រិះគន់ថា ហ៊ាន​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដឹកអុស និង​ដឹក​ជន្លង់ម្រេច​ប៉ុណ្ណោះ ។ចំណែក​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ មិនឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​បានត្រឹមដាក់កញ្ចប់ប្រចាំខែ ប៉ុណ្ណោះ។រាល់ការប្រតិកម្មអង្គភាពយើងរង់ចាំឆ្លើយតបរាល់ម៉ោងធើ្វការ៕បឋម

21032413_495376477462269_3016892672282561825_n