លោក​ តុប កក្កដា​ប្រធាន​មន្ទីរបរិ​ស្ថានខេត្តកំពង់​ធំអាងអំណាច​ប្រ​ព្រឹត្ត​អំពើពុករលួ​យជិះ​សេះ​លែង​ដៃ?

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ​នៅតាម​បណ្ដា​ឃុំ​នានា​ក្នុងស្រុក​សណ្ដាន់  ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន នេះ​បទល្មើស​កាប់ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ចេញពី​ព្រៃ​ឡង់​ក្នុង​ឃុំ​មាន​រិ​ទ្ធ  ឃុំ​ដងកាំបិត ឃុំ​ទំរីង និង​ឃុំ​សុចិត្រ  នៅតែ​បន្ត​កើត មាន​យ៉ាង​ ពេញបន្ទុក​ព្រោះ​មាន ការ​ឃុបឃិត​បើកដៃ​ពី ​សំណាក់​មន្ត្រី​បរិស្ថាន  និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា ច្រើន​ស្ថាប័ន​ទៀត ​។ ក្នុងនោះ ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន ​ខេត្តកំពង់ធំ ត្រូវ​ប្រជាពលរដ្ឋ​រិះ គន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រា ប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​បែរជា​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ម៉ាសប្បាយ ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រី​ជំនាញ​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ព្រៃ​ឡង់​និង​ព្រៃ​អង់​តែ​ន​ដែល​ស្ថិតក្រោម​កិច្ចការពារ​របស់​មន្ទី​រ​បរិស្ថាន​ខេត្តកំពង់ធំ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​ព្រៃ​ឡង់​និង​តំបន់​ព្រៃ​អង់​តែ​ន​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ទន្ទឹមនឹងនេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​អង់​តែ​ន ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​និង​ជនល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក តុ​ប កក្កដា ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ផងដែរ​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក តុ​ប កក្កដា ទេនោះ​គឺ​មន្ត្រី​ថ្នាក់ក្រោម​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​។

​បើតាម​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ហើយ​ព្រៃ​អង់​តែ​ន​ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ក៏​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ​។ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ដែល​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ នោះទេ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តកំពង់ធំ​ជាបន្ទាន់ ព្រោះ​ពួកគេ​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ​តាម​តួនាទី​ឡើយ​។​

​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​ទុក​រយៈពេល​៣​ថ្ងៃ​ក៏​ដោះលែង​វិញ​ដើម្បី​ជា​ថ្នូរ​នឹង​លុយ​២០០០​ដុល្លារ?​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​ដែល​មន្ត្រី​បរិស្ថាន​ដោះលែង​ទៅវិញ​ស្រួលៗ​នោះ គឺជា​របស់​យាយ​យ៉ុ​ន ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នា​ក់នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ហើយ​ឈ្មួញ​ម្នាក់នេះ​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​យូរ​មកហើយ​។ ការដែល​លោក តុ​ប កក្កដា ដោះលែង​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ យាយ​យ៉ុ​ន ដើម្បី​ជា​ថ្នូរ​នឹង​លុយ​២០០០​ដុល្លារ គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត ហេតុនេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​តទៅទៀត​នោះទេ​។​បឋម

23845115_387361168351516_1000496995_n 23805428_387361241684842_856038079_n 23805626_387361408351492_1942064414_n