មេឈ្មួញ​ធំៗហើយល្បី​ឈ្មោះ​​បាន​ប្តូររថយន្ត​ខ្នាតតូច​មករថយន្ត​យីឌុបធំៗ​ខ្នាតយក្សដឹ​កជញ្ជូនឈើចេញ​ទៅស្រុក​យួនតាម​ច្រកទ្វារ​អន្តរជាតិអូ​រយ៉ា​ដាវដោយរ​លូន

មន្ត្រី​​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ឈើ​ដែល​ឈ្មួញ​ដឹក ជញ្ជូន​ចេញទៅ​ស្រុក​យួន ​ប្រមាណ​ជាង១០ ​រថយន្ត​យី​ឌុប​ធំៗ ហៅថាខ្នាតយក្ស​កាលពី​យប់​ថ្ងៃទី​២៦  ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺជា​របស់​ឈ្មួញ​ ៣​ទៅ​៤​នាក់​ដែលមាន​ការ ឃុបឃិត​ជា​ប្រព័ន្ធ ជាមន្រ្តីគ្រប់លំដាប់ថ្នាក់ក្នុង ខេត្តនេះតែម្តង​។ ទាក់ទង ​នឹង​បញ្ហា​នេះ​ប្រភព​ខ្លះ​បាន​រិះគន់ ថា លោក ថង សាវុន អភិ បាល ខេត្ត​រតនគិរី និង​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​នោះទេ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពិនិត្យឡើងវិញ​ចំពោះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដែល​កំពុងតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​សំដៅទៅតាមច្រកទ្វារ អន្ត រជាតិអូរយ៉ាដាវតែម្តង។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​វែងៗ​ប្រមាណ​១០​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រថយន្ត​យី​ឌុប​១​គ្រឿង​អាច​ផ្ទុក​ឈើ​ពី​៤៥​ទៅដល់​៦០​ម៉ែត្រគូប​ដោយសារតែ​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៨ និង​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ ឈ្មួញ​ខ្លះ​បាន​ប្រើ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​មួយចំនួន​ដើម្បី​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​បាន​រលូន ហើយក៏​មានការ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។

​ សូមបញ្ជាក់ថា​កន្លងមក​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​ឡិច​ស៊ី​ស ហាយ​ឡេ​ន​ឌ័​រ និង​រថយន្ត​តូចៗ​ជាច្រើន​ប្រភេទ​ទៀត​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​រលូន ជាពិសេស​នៅពេល​យប់​។ ក៏ប៉ុន្តែ​កាលពី​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុបៗ​ធំៗ​វែងៗ​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ប្រមាណជាង​១០​គ្រឿង ក្នុងនោះ​៨​គ្រឿង​បាន​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​យួន​ប្រកបដោយ​សុវត្ថិភាព​។ ប្រការនេះ​បង្ហាញ​ឲ្យ​ឃើញថា​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ? ព្រោះ​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ ចំណែក​មន្ត្រី​ធំៗ​មួយចំនួន​នៅក្នុង​ខេត្តរតនគិរី ក៏ដូចជា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវគេ​រិះគន់ថា​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួនតែម្តង ​។បឋម

90 89