សមត្ថកិច្ច​ពាក់ពន្ធ័នៅ​លើផ្លូវជាតិលេ​ខ៧៨ជាអ្នក​ឃុបឃិតជា​មួយឈ្មួញធំ​ៗដឹកជញ្ជូន​​ឈើខុស​ច្បាប់​ចេញ​ទៅស្រុក​យួន​ម៉ាសេ​រី

សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី  បាន​ឲ្យ​ដឹង​ទៀតថា កុងត្រូលជជុះ​ ជាច្រើន​កន្លែង​នៅ លើ​ផ្លូវជាតិ ​លេខ​៧៨ គឺ​បង្កើតឡើង​សម្រាប់ ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក ទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ  និង​ច្រករបៀង​ក្បែរៗ​នោះ​ ។ ក្នុងចំណោម​សមត្ថកិច្ច​បង្កើត​កុងត្រូល ជជុះ​លើផ្លូវ​ជាតិ​លេខ​៨​មានដូចជា  រដ្ឋបាល​ព្រៃ ឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ សមត្ថកិច្ច​អាវុធហត្ថ គយ​ចល័ត និង​មន្ត្រី​បរិស្ថាន​ជាដើម​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ដូចជា ករណី​ឈ្មួញ​ដឹកឈើ​ចេញទៅ​ស្រុក​យួន ឬ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ផ្ទុយទៅវិញ​ពួកគេ​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច ហើយ​សូម្បីតែ​កសិករ​ដឹកជញ្ជូន​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ល្ង ចេញទៅ​ស្រុក​យួន ក៏​សមត្ថកិច្ច​តាម​កុងត្រូលជជុះ​ទាំងនោះ​គាប​យកលុយ​តាមរបៀប​ពុករលួយដែរ​។

ប្រភពពី​មន្ត្រីរាជការ​និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​នៅលើ​ផ្លូវជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​រាប់សិប​កន្លែង​ដែល​ហៅថា​កុងត្រូលជជុះ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​តាម​ប៉ុស្ដិ៍​ជជុះ​ទាំងនោះ​មិន​ចាត់វិធានការបង្ក្រាបក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​នោះទេ ហើយ​ពួកគេ​គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួនទៅវិញ។ បញ្ហា​នេះ​ជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​សមត្ថកិច្ច​តាម​កុងត្រូលជជុះ​រាប់សិប​កន្លែង​លើផ្លូវ​ជាតិ​លេខ​៧៨​មិន​បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ឬ​បទល្មើស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​នោះឡើយ​។

​ចំណែក​អាជីវករ​ដែល​ដឹកទំនិញ​ពី​ស្រុក​យួន ចូល​ស្រុក​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃនេះ​ស្ទើរតែ​គ្មាន​សល់ផល​ចំណេញ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ដូច​កាលពីមុន​ទៀត​ទេ ព្រោះ​សមត្ថកិច្ច​នៅលើ​ផ្លូវជាតិ​លេខ​៧៨​គាប​យកលុយ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​ប្រជាកសិករ​ក្នុងស្រុក​បរ​កែវ ឬ​ស្រុក​ផ្សេងៗ​ទៀត ដែល​ដឹក​កសិផល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ក៏ត្រូវ​សមត្ថកិច្ច​តាម​បណ្ដា​ក្រុង​ត្រូល​ជជុះ​រាប់សិប​កន្លែង​លើផ្លូវ​ជាតិ​លេខ​៧៨​គាប​យកលុយ​ដោយ​គ្មាន​ការយោគយល់​ទាល់តែសោះ​។ ប្រការនេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​កុងត្រូលជជុះ​កើតឡើង​យ៉ាង​រាលដាល​លើផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង រហូតដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​ផ្ទុយ​ទាំងស្រុង​ពីបទ​បញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។បឋម

24257391_1762312404064334_460093571_n 24204889_1762312420730999_576714828_n