ខេត្តសៀមរាប៖មានសេចក្តីរាយ ការណ៍មកថាសមត្ថកិច្ចនិងជំនាញ ខ័ណ្ឌរដ្ឋបាលជលផល ខេត្តសៀមរាប លោកព្រិនសាវិន ពាក់ព័ន្ធបទ ល្មើសបឹងទន្លេសាបក្នុងឃុំ អន្លង់ សំណរ ស្រុកជីក្រែង កំពុងតែបណ្តែតបណ្តោយ អោយ កើតមាន បទល្មើសនេ សាទ ដោយប្រើប្រាស់ ឩបកណ៍ ខុសច្បាប់ជាច្រើន ប្រភេទ ដូចជា អូស យ៉ាំង កាវ អូសចេញពីចំនុច ពេជ្រ គ្រៃ ដល់ជ្រោយស នឹងដាក់បរ រាប់រយម៉ែត្រ ! នៅក្នុងតំបន់ មាត់ខ្លា កោះក្របី ឃុំ អន្លង់ សំណរ ស្រុកជីក្រែង និងឡូតិ៍លេខ ៦ នឹង ៧ ដាក់ពង្រាយ ស្ទើរពេញបឹងទន្លេសាបជំនាញពាក់ព័ន្ធ នៅទីនោះមិន ធ្វើការ បង្រ្កាបសង្ស័យត្រូវសំណែន លុយជាថ្នូរមិនបង្រ្កាប ដែលជាអំពើពុករលួយ ជា មួយក្រុមបទល្មើសនៅទីនោះ ! ក្រុមល្មើសនេសាទទាំងនោះ ត្រូវបានគេ ស្គាល់ ឈ្មោះ ស៊ូ ! ឈ្មោះ ហេង និងឈ្មោះ សេងហ៊ុង ហៅអាហ៊ុងក្បាលដែក អ្នកទាំងនោះជាជនជាតិយួន។ប្រភពបានអោយដឹងថា ! សកម្មភាព អូសយ៉ាំងកាវនឹងដាក់ បទល្មើសខាងលើនេះ គឺធ្វើ ឡើង ទាំងថ្ងៃទាំងយប់តែម្តង ដើម្បីបង្ហាញពីការរត់ការ គ្រប់ជំនាញ ពាក់ព័ន្ធអស់ ទៅហើយ ហើយក៍មិន អាចលាក់ពីភ្នែក សមត្ថកិច្ចជំនាញនៅទីនោះបានដែរ ! មិនដែលឃើញ សមត្ថកិច្ច ជំនាញ នៅចំណុចនោះ ចាប់ក្រុម ល្មើសនេសាទទាំងនោះ បានម្តងណា ឡើយ ។ប្រជានេសាទជាលក្ខណៈគ្រួសារ នៅទីនោះ បានសំណូមពរដល់ សមត្ថកិច្ចជំនាញ ដែលជាថ្នាក់លើ សូមមេត្តាពិនិត្យមើល ចំណុចខាងលើនេះ ព្រោះថា រៀងរាល់ ឆ្នាំបទ ល្មើសនេសាទតែងតែកើតឡើង ដោយមិនបានធ្វើការបង្រ្កាប ព្រោះថា ក្រុមល្មើសទាំងនោះ បាន ត្រូវរ៉ូវគ្នា ជាមួយជំនាញប្រចាំនៅទីនោះ ជាប្រព័ន្ធ អស់ទៅហើយទើប ល្មើសនេសា ទពេញបន្ទុកជារៀង រាល់ឆ្នាំដដែលៗបែបនេះ៕