ឡេង ប៊ុណ្ណាត រកចំណូលបទល្មើស ទូកនេសាទថៃ អត់ស្លាកលេខ លើផ្ទៃសមុទ្រខ្មែរ ក្នុងខេត្តកោះកុង

ប្រ​ភពដ​ដែល​និយា​យ​ទៀ​តថា​ ទូក​នេសា​ទ​ដែ​លចូ​ល​ចត និ​ងយ​កផ​លនេ​សាទ​ទៅល​ក់​នៅក្នុ​ងកំពង់​ផែ ខ្ល​ងស៊្រុ​ន ប្រ ​ទេស​ថៃ​នោះ ភាគ​ច្រើនជាទូក​ភ្លើង​ និង​ទូកអូ​សគូ ហើ​យទូក​ទាំង​នេះតែ​ងតែ​ចូលម​កនេ​សាទ​ក្នុង ​ដែន​សមុទ្រ​កម្ពុជា​ ជាពិសេស​ក្នុងទឹក​ដីខេ​ត្តកោះ​កុង និ​ងក្រុង​ព្រះ​សីហ​នុ ​។

សេចក្តីរាយ​​ការណ៍​​ពីខេត្តកោះ​កុង​ថា នៅកំពង់ផែ​​ខ្លងស៊្រុន ដែលជា​កំពង់ផែធំ​ជាងគេ​របស់​ប្រទេសថៃ សម្រាប់​ស្តុក​​ទំនិញ​នាំចេញ​ចូលមក​ពីប្រទេស​កម្ពុជា​តាម​ផ្លូវ​សមុទ្រ ពេលនេះ​ពុំសូវ​មាន​ទូកដឹក​ទំនិញ​ចូល​ចត​ឡើយ តាំងតែពី​ត្រូវ​ខាង​គយ​កម្ពុជា​ធ្វើការ​កែទម្រង់​យកពន្ធ​លើមុខ​ទំនិញ ១០០%មក ប៉ុន្តែទំនិញ​ស្រប​ច្បាប់​ពុំឃើញ​នាំ ចូលបែរ​ជានាំចូល​​នៅ​តាម​​ទូកគេចពន្ធ​យ៉ាងមមា​ញឹក​ទៅ​វិញ។

ផ្ទុយទៅវិញ គេសង្កេតឃើញទូកនេសាទថៃ រាប់រយរាប់ពាន់គ្រឿងក្នុងមួយថ្ងៃៗ ចូលចតដើម្បីយកផល នេសាទ​ទៅ​លក់ឱ្យថៃ ហើយត្រឡប់មកវិញ គឺជាទំនិញគេចពន្ធលោតឆ័ត្រយ៉ាងគ្រប់ទឹកបំផុត ។យោងលិខិតលេខ៧២ សសរ ចុះថ្ងៃទី២៦ វិច្ឆិកា ២០០៩ របស់រាជរដ្ឋាភិបាលបានឱ្យបង្កើតគណៈកម្មការ បង្ក្រាបបទ ល្មើសលើផ្ទៃសមុទ្រ និងត្រួតពិនិត្យការពារ ការធ្វើនេសាទក្នុងដែនសមុទ្រខេត្តកោះកុង និងតាម បណ្តោយព្រំដែន សមុទ្រកម្ពុជា-ថៃ ដែលមានលោកអភិបាលខេត្តកោះកុងជាប្រធាន និងលោក កែវ សាមួន អតីតមេបញ្ជាការភូមិភាគ៣ ជាអនុប្រធាន និងលោក ទៀ សុខា មេបញ្ជាការរងមូលដ្ឋានសមុទ្រ ជាអនុប្រធាន ។

ជំនាញជលផលនិងស្ថាប័នពាក់ព័ន្ធដទៃទៀតជាសមាជិក ហើយដែលគេសង្ស័យថា ជាយូរយារមកហើយ ដែលថវិកា រដ្ឋជ្រុះចូលហោប៉ៅរបស់ក្រុមគណៈកម្មាការពួកនោះយ៉ាងរីកថ្លើមប្រម៉ាត់ ។ ហើយគណៈកម្មការនេះ មានសិទ្ធិបើកដៃ ឱ្យទូកនេសាទថៃ ឬវៀតណាមចូលមកធ្វើការនេសាទក្នុងសមុទ្រខ្មែរគ្រប់យ៉ាង ដោយបានចេញ ស្លាកលេខពណ៌ក្រ ហមឱ្យទូកនេសាទទាំងនោះពាក់ ទើបអាចមានសិទ្ធិចូលមកនេសាទ ។

បើតាមទូកនេសាទរាប់រយពាន់គ្រឿងក្នុងមួយថ្ងៃៗ ដែលគេសង្កេតឃើញយកផលនេសាទទៅលក់ក្នុង កំពង់ផែ “ខ្លង ស៊្រុន” សុទ្ធតែអត់មានស្លាកលេខទេ ដែលគេជឿជាក់ថា សុទ្ធតែចូលមកនេសាទក្នុងសមុទ្រខេត្ត កោះកុងទាំងអស់ ។ បានសេចក្តីថា សុទ្ធតែជាទូកល្មើសគេចពីការបង់ពន្ធឬគេចពីការពាក់ស្លាកលេខពណ៌ក្រហម ស្លាកលេខជាន់គ្នា ដែល គេចេញបន្លំឱ្យគេចពន្ធ និងនេសាទខុសច្បាប់ ។

ក្រុមប្រជាពលរដ្ឋអ្នកនេសាទរិះគន់ថា ចំណូលពីទូកនេសាទមានចំនួនសន្ធឹកសន្ធាប់ប្រសិនបើអនុវត្តន៍ ត្រឹមត្រូវ ប៉ុន្តែមិនដឹងថាមូលហេតុអ្វី ទើបគណៈកម្មការមួយនេះប្រមូលពន្ធមិនបាននោះទេ ។

ដោយឡែក ប្រភពពីសមត្ថកិច្ចជាច្រើនអះអាងថា ដោយសារតែគណៈកម្មការនេះមិនសូវចុះសម្រុង គ្នាជុំវិញលាភ សក្ការៈពុករលួយខ្សែអញឯង និងអាជ្ញាធរ ដូច្នេះហើយទើបធ្វើឱ្យបាត់ចំណូល ព្រោះមានអ្នកស៊ីដាច់ ធ្វើការមិនស្មោះ ត្រង់ ។     ជាពិសេសប្រភពដដែលបានបង្ហើបឱ្យដឹងទៀតថា ពីឆ្នាំ២០០០ ដល់ ២០០៨ គណៈកម្មការនេះដឹកនាំ ដោយ លោក យុទ្ធ ភូថង ហើយខាងជំនាញជលផលជាអ្នកចេញសៀវភៅទូកនេសាទ ដែលប្រធានគ្រាន់តែជា អ្នកពិនិត្យ ប៉ុណ្ណោះ តែក៏ពុករលួយគ្រាន់បើដែរ ។

ដូចជា ចាប់ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្នដឹកនាំដោយលោក ប៊ុន លើត អភិបាលខេត្ត និងលោក អ៊ុន ឆាលី អភិបាលរង ខេត្តជាអ្នកស៊ីញ៉េសៀវភៅទូកទៅវិញ ប្រៀបដូចរុញមន្ត្រីជំនាញឱ្យចេញក្រៅសង្វៀនជាហេតុធ្វើ ឱ្យគណៈកម្មការនេះ ក្លាយទៅជាជិះសេះ លែងដៃគៃបំបាត់ចំណូលរដ្ឋ ទៅធ្វើមានបានយ៉ាងស្ងប់ស្ងាត់បំផុត ។

ពាក់ព័ន្ធនឹងបញ្ហានេះ បុគ្គល ឡេង ប៊ុណ្ណាត ដែលជាប្រធានស្ថិតិចុះបញ្ជីការទូកខេត្តកោះកុងនិងជាប្រធាន ហិរញ្ញឹករង ខេត្តនេះតែម្នាក់គត់ គឺជាអ្នកគ្រប់ទឹក និងជាអ្នកទទួលខុសត្រូវយ៉ាងធំធេងបន្ទាប់ពីលោក អ៊ុន ឆាលី និងគណៈអភិបាល ខេត្តកោះកុង ប៊ុន លើត។

បើគ្មានការបើកភ្លើងខៀវពីអភិបាលខេត្ត ប៊ុន លើត និងលោក អ៊ុន ឆាលី ទេ គេមិនជឿថា ឡេង ប៊ុណ្ណាត ហ៊ានជិះសេះលេងដៃគៃបំបាត់ចំណូលពន្ធពីទូកនេសាទ ឆ្លងដែនគេចពន្ធ និងទូកចុះបញ្ជីការពន្ធរាប់ពាន់គ្រឿងនោះដែរ ។ ហើយអ្វីជាការចាប់អារម្មណ៍នោះ គ្រាន់តែទូក អូសគូរ ១គ្រឿង ១ខែ ត្រូវបង់ចាប់ពី ២ម៉ឺនបាត- ៤ម៉ឺនបាត និង៦ម៉ឺនបាត តាមប្រភេទទូកតូចធំ-កម្លាំងសេសឯ ទូកតូចកម្លាំងម៉ាស៊ីន ត្រឹម ៥០០សេស មធ្យមល្មមវិញត្រូវបង់ចាប់ពី ៥០០០បាត-១០០០០បាត ផងដែរ ។អ្វីជាការកត់សម្គាល់ផ្ទៃក្នុងទម្លាយឱ្យដឹងទៀតនោះ គឺមានការចុះបញ្ជីបន្លំស្លាកលេខទូកជាន់គ្នាបំបាត់ពន្ធរដ្ឋ និងមន្ត្រី ធំម្នាក់អាចទទួលបានផលប្រយោជន៍ ពីការកាងទូកនេសាទថៃឱ្យចូលនេសាទខុសច្បាប់ ក្នុងដែននេសាទខ្មែរ ពី ពីរទូក ទៅ ៤ទូក នេសាទខុសច្បាប់ ហើយដែលបញ្ហានេះគួរតែមានការត្រួតពិនិត្យពីលើអភិបាល ប៊ុន លើត និងអ៊ុន ឆាលី និង ឡេង ប៊ុណ្ណាត ផង ។

CH-0304