ឡុង ​​ស្រេ​ង​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរបា​ល​សេដ្ឋ​កិ​ច្ច

ភ្នំ​ពេ​ញ​៖​ ​លោក​នា​យ ​ឡុង ​ស្រេង ​កាន់​តែ​​វប៉ាន់​​ជា​ង​មុ​ន​​នេះ ដោ​យ​សារ​​ហេតុ​​ថា កាល​ពី​មុ​ន​គាត់ (​​ឡុង ​ស្រេង​) ​មា​ន​បុ​ណ្យ​ស​ក្ដិ​ត្រឹ​ម ថ្នាក់​​ជា​វរ​សេនី​យ៍ និ​ង​ជា​អ​តីត ​នាយ​ការិ​យាល័​យ រ​ដ្ឋបា​ល​ស​រុប ​នៃ​នាយ​កដ្ឋាន ន​គរបាល​​ប្រឆាំ​ង បទ​ល្មើស​​សេដ្ឋកិ​ច្ច ក្រសួង​ម​ហា​ផ្ទៃ គាត់ ​មាន​ឈ្មោះ​​ល្បី​ខ្ទ​ខ្ទា នៅ​ក្នុង​ចំ​​ណោម​ពួ​ក​ឈ្មួ​ញៗ​…​ ធ្វើឲ្យ​​គាត់​មា​ន​ទ្រ​ព្យស​ម្បត្តិ  ​ស្ដុកស្ដម្ភ​​មហា​សាល​ ប៉ុណ្ណឹង​ទៅហើយ​… ចុះ​ទម្រាំ​ពេលនេះ គាត់ (​ឡុង ស្រេង​) ត្រូវបាន​ថ្នាក់លើ​កំពូលៗ ជួយ​ជ្រោមជ្រែង តែងតាំង​មុខតំណែង ឲ្យ​គាត់​បាន​ឡើង បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តទៅទៀត​នោះ មិនដឹង​ជា​ធ្វើឲ្យ​គាត់ កាន់តែ​មាន​ឈ្មោះ​ល្បី និង​ត្រូវប៉ាន់​ខ្លាំង​ឡើងៗ ថែម​ទៀត​យ៉ាងណាទេ​? យោងតាម​ប្រភព ព័ត៌មាន​មួយ​ចំនួន ទាំង​កន្លងមក ក៍​ដូច​ថ្មីៗ​នេះ បានឲ្យដឹងថា  មកដល់​សព្វថ្ងៃ​លោក ឡុង ស្រេង អតីត​ជា​នាយការិយាល័យ រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​នោះឥឡូវ​កាន់តែ​ត្រូវប៉ាន់ ខ្លាំង​ឡើងៗ​ថែមទៀត​ហើយ ក្រោយពី​គាត់ ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យបាន​ឡើង  បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាន នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​មាន​សិទ្ធិ​អំណាច អាច​ដឹកនាំ​គ្រប់គ្រង ទៅលើ​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ជា​បន្ត​ទៀត​រួច​មក ។​
​ថ្មីៗ​នេះ​ទៀត ក៍មាន​ព័ត៌មាន​ថា កើតមាន​ករណី​អាថ៌កំបាំង មិន​ប្រក្រតី​មួយចំនួន ដែល​គេ​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ ដឹក​ទំនិញ​គេច​ពន្ធ មាន​តម្លៃ​រាប់​ម៉ឺន ឬ​សែន​ដុល្លារ​ក្នុង​មួយថ្ងៃៗ នៅតាម​រថយន្តក្រុង ដឹក​អ្នកដំណើរ​មួយចំនួន ពី​ប្រទេស​វៀតណាម ឆ្លងកាត់​តាម​ច្រកទ្ធារព្រំដែន​បាវិត ចូល​មក​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ការត្រួតពិនិត្យ ឲ្យបាន​ល្អិតល្អន់ ឬ​ការបង្ក្រាប​ទប់ស្កាត់ ឲ្យបាន​ជាប្រចាំ ដូច​ភ្លៀងរលឹម ដូច​អ្វី​ដែល​សម្ដេច អគ្គ​មហាសេនា ប​តី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស ដាក់បទបញ្ជា កន្លងមក​នោះ​ឡើយ ពោល​គឺ​មាន​ការបង្ក្រាប​ពី​លោក ឡុង ស្រេង ម្ដង​ដែរ​… តែ​ក្រោយមក​បាត់​ឈឹង​តែ​ម្ដង ។ ​ពាក់ព័ន្ធ​នឹង​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច  ក្រសួង​មហាផ្ទៃ​នេះ កន្លងមកក៍​មាន​ការរិះគន់ ពី​មហាជន​ថា ពួកគេ​តែង​បានដាក់​កុងត្រូល នៅ​តាម​ផ្លូវជាតិ​នានា  ដើម្បី​ចាំ​គាប​យកលុយ ពី​អ្នករកស៊ី​ដឹកឈើ និង​ពួក​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​មួយ​ចំនួន ឬ​អ្នក​ប្រកបមុខរបរ ដឹកជញ្ជូន​ផ្លែឈើ ឬ​តាម​រថយន្ដ​តូចធំ ស្ទើរ​គ្រប់​ប្រភេទ ដូចជា​រថយន្ដ​ដឹក​ត្រី មាន់​ទា កូន​មាន់ ប្រហិត ជង្គង់ មាន់ សាច់មាន់​… ។​ល​។ ដោយ​មិន​មាន​ការ បង្ក្រាប​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភា​ពពិតប្រាកដ ទៅ​តាម​បទបញ្ជា​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្ដីណែនាំ របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ព្រមទាំង​លិខិត​បញ្ជា បេសកកម្ម​របស់ អគ្គស្នងការ​នគរបាល​ជាតិ​នោះ​ទេ ។ ផ្ទុយទៅវិញ បើ​អ្នក​រកស៊ី​ដឹកជញ្ជូន  ទំនិញ​ល្មើសច្បាប់ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់ នៅមុខ​ប៉ុស្ដិ​កុងត្រូល​របស់​ពួកគេ បាន​ទូរស័ព្ទ​សុំ​ភ្លើង​ខៀវ ពី​លោក​ប្រធាន​កុងត្រូល ជា​មុន​រួច​ហើយ​នោះ ប្រាកដ​ជា​បាន​គេចផុត ពី​ការ​ប្រដេញ​តាម ក្រោមលេស​បង្ក្រាប ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ជា​មិនខានឡើយ ។​

​ ​មន្ត្រីៗប៉ូលិស​មួយចំនួន នៅ​នាយកដ្ឋាន នគរបាល​សេដ្ឋកិច្ច បាន​សំណូមពរ​ សូមឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំង​លោក​ឧត្តមសេនីយ៍ជា សុ​មេធី ប្រធាន​ថ្មី​នៃ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មេត្តា​ជួយ​កែ​ទម្រង់ ឲ្យបាន​ស៊ីជម្រៅ នៅក្នុង​នាយកដ្ឋាន​នោះ​ផង ពោល​គឺ​កុំឲ្យ​កើតមាន​ករណី​ដូច​លោក ឡុង ស្រេង និង​បក្ខពួក ដែល​បាន​នៅ​កាន់​កន្លែង​ខ្លាញ់ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មកហើយ៕

ab232