ជាង​មាស​​ម្នាក់​ស្លាប់​នៅ​​ក្នុងគ្លីនិក​​ផ្សារ​អគ្គៈ​ម្នាក់​ទៀត​​ហើយ

ប៉ោយ​ប៉ែ​ត​ ​៖ ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ជន​រង​គ្រោះ​ ​ដែល​ស្លាប់​មាន​ឈ្មោះ​វី​ ​បច្ចុប្បន្ន​ជា​ជាង​ ​មាស​នៅ​ផ្សារ​ត្រី ហើយ​ក្រោយ​ពី​ ​ស្លាប់​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​បូជា​នៅ​ឯ​ស្រុក ​កំណើត​ ​ក្នុង​ខេ​ត្ដ​កំពង់​ចាម​ ​។ ប្រភព​បញ្ជាក់​ថា​ ​ការ​ដែល​រឿង​នេះ​មិន​មាន​ ​ការ​បែក​ធ្លាយ​ ​ព្រោះ​គ្រា​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ​បម្រុង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថ​កិច្ច​ម្ចាស់​គ្លី​និ​ក​បាន​សង​ប្រាក់​ ៥ពាន់​ដុល្លារ​ដើម្បី​បិទ​ការ​ខ្ចរខ្ចាយ​ទៅ​ខាង​ក្រៅ​ ​។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះជា​ជាង​ ​មាស​រូប​នេះ​បាន​ជិះ​ម៉ូ​តូ​ចេញ​ពី​កន្លែង​ ​ផឹក​ស៊ី​ ​ហើយ​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ ​ដួល​បណ្ដាល​ឱ្យ​របួស​ផ្នែក​ដៃ​ធ្ងន់​គួរ​ស​ម​។​ពេល​នោះ​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​បាន​ ​បញ្ជូន​ជន​រង​គ្រោះ​ចូល​ទៅ​ព្យាបាល​នៅ​ ​គ្លី​និ​ក​មួយ​នេះ​ ​ព្រោះ​កន្លែង​ជន​រង​គ្រោះ​ ​ជួប​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ជិត​នឹង​គ្លី​និក​ ​។ ពេល​ចូល​ទៅ​ព្យាបាល​ ​និង​វះ​កាត់​ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាមទារ​ឱ្យ​ គ្រូ​ពេទ្យ​ចាក់​ថ្នាំ​តេ​តា​ណុ​ស​ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​ ​ប៉ុន្ដែ​គ្រូ​ពេទ្យ​មិន​បាន​ ​ធ្វើ​តាម​សំណូម​ពរ​នោះ​ទេ​ ​។ បន្ទាប់​ពី​ ​នោះ​មក​ក្រុម​គ្រួ​ពេទ្យ​បាន​ចាប់​ផ្ដើម​វះ​ ​កាត់​ជន​រង​គ្រោះ​ ​ហើយ​ក៏​បណ្ដាល​ឱ្យ​ជន​ ​រង​គ្រោះ​ប្រកាច់​ស្លាប់បាតបង់ជីវិត​ ​ ​។

ជុំ​វិញ​ព័ត៌មាន​គ្រូ​ពេទ្យ​នៅ​គ្លី​និ​ក​ផ្សារ​ ​អ​គ្គៈ​ជ្រក​ក្រោម​ផ្ទះ​សំណាក់​ហង្ស​មាស​ ​ព្យាបាល​ជន​រង​គ្រោះ​ស្លាប់​ខាង​លើ​នេះ​ ​លោក​ឌិ​ត​ ​ឌី​ណា​ ​ម្ចាស់​គ្លី​និក​ ​និង​ជាម​ន្ដ្រី​ ពេទ្យ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​ផង​ ​នោះ​បាន​បដិសេធ​តាម​ទូរស័ព្ទ​នៅ​រសៀល​ ​ថ្ងៃ​ទី​១៦ ខែ​វិ​ច្ឆិ​កា​ថា​ ​គ្លី​និករ​ប​ស់​លោក​ ​មិន​មាន​ការ​វះ​កាត់​អ្នក​ជំងឺ​នោះ​ទេ​ ​ហើយ​ ​ក៏​បិទ​ទូរស័ព្ទ​ទៅ​ ​។

ដោយ​ឡែក​ទាក់ទិន​និង​ព័ត៌មាន​ការ​​ព្យាបាល​ជន​រង​គ្រោះ​ឱ្យ​ស្លាប់​ខាង​ លើ​នេះ​ ​ដែរ​ ​មាន​សេចក្ដី​រាយ​ការណ៍​ឱ្យ​ដឹង​ដែរ​ ​ថា​ ​កាល​ពី​ជាង​២ឆ្នាំ​មុនបុរសជាមេ​ការ​ខា​រ៉ា​អូ​ខេ​ម្នាក់​នៅ​ហាង​ភ្នំ​មាស​ ក៏​បាន​ស្លាប់​ ​នៅ​ក្នុង​គ្លី​និ​ក​នេះ​ដែរ​ ​បន្ទាប់​ពី​បុរសរង​គ្រោះ​ ​មិន​ស្រួល​ខ្លួន​ ​ហើយ​ចូល​ទៅ​ចាក់​ថ្នាំ​នៅ​ទី​នោះ​ធ្វើ​ឱ្យ​ប្រតិកម្ម​ថ្នាំ​ ​។ ក្រោយ​ពី​ស្លាប់​ ​គេ​បាន​ដឹង​ថា​ ​បុរសរង​គ្រោះ​ត្រូវ​បាន​កម្ម​ ​ករ​គ្លី​និ​ក​មួយ​នេះ​ដឹក​សព​យក​ទៅ​ទុក​ ​ចោល​នៅ​វ​ត្ដ​សូ​រិ​យា​រ៉ា​ម​ហៅ​វ​ត្ដ​ថ្មី​ ​។ កាល​នោះ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ ​បាន​ចុះ​ផ្សាយ​ករណី​មួយ​នេះ​ ​ប៉ុន្ដែ​គេ​ពុំ​ ​ឃើញ​ម​ន្ដ្រី​ពាក់​ព័ន្ធ​ ​ពិសេស​ប្រធាន​ ​មន្ទីរ​សុ​ខា​បា​ល​ខេ​ត្ដ​មាន​វិធាន​ការ​ទៅ​លើ​ ​គ្លី​និ​ក​មួយ​នេះ​ទេ​ ​ ៕