ឧកញ៉ា​ ជឹម សុខ​ ម្ចាស់ក្រុម​ហ៊ុនអង្គរសុខ​សារិទ្ធមានជ័​យនាំចេញគោ​ក្របីទៅលក់ស្រុ​កស្រុ​កយួនទាំង​យប់ទាំង​ថ្ងៃស​មត្តកិច្ច​ត្រួវថ្នាំ​ស​ណ្តុំ

ប្រភពពី​ប្រជាពលរដ្ឋនៅ ក្នុង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង  បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ ​ពួកគាត់​បាន ឃើញ​ ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ​មានជ័យ  របស់​ឧកញ៉ា ជឹម សុខ បង្កើន​សកម្មភាព ដឹកជញ្ជូន​គោក្របី​ចេញ ទៅ​ស្រុក​យួន ​រាប់ម៉ឺន​ក្បាល​ក្នុង​មួយខែៗ  ហើយ​មិនឃើញ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​ ។ បើតាម​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ជឹម សុខ សម្រុក​ដឹកជញ្ជូន​គោ​ប្រ​បី​ចេញទៅ​ស្រុក​យួន​តាម​ច្រក​តំបន់​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជាប្រចាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ របស់​មេ​ឈ្មួញ ជឹម សុខ មានច្បាប់​ត្រឹមត្រូវ​ក្នុងការ​នាំចេញ​គោក្របី​ទៅ​ស្រុក​យួន ក៏ប៉ុន្តែ​ចំណុច​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មេ​ឈ្មួញ ជឹម សុខ នាំចេញ​គោក្របី​លើស​ចំនួន​កំណត់​។​

ទង្វើ​មិន​ប្រក្រតី​របស់​ឧកញ៉ា ជឹម សុខ ម្ចាស់​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ​មានជ័យ ក្នុងការ​នាំចេញ​គោក្របី​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៅតែ​បណ្ដោយ​ឲ្យ​ឧកញ៉ា ជឹម សុខ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ជឹម សុខ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ មាន​៤​ភាគហ៊ុន​ធំៗ ហើយ​ក្នុងនោះ​ឧកញ៉ា ជឹម សុខ កាន់កាប់​ភាគហ៊ុន​ប្រមាណ​៤០​ភាគរយ គឺមាន​អំណាច​ធំធេង​ជាងគេ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ ជឹម សុខ ហ៊ាន​បំពាន​លើ​លិខិតអនុញ្ញាត​របស់​ក្រសួង​ពាក់ព័ន្ធ​តាមរយៈ​ការនាំចេញ​គោក្របី​ទៅ​ស្រុក​យួន​លើស​ចំនួន​កំណត់​ដល់​ទៅ​រាប់ម៉ឺន​ក្បាល​ក្នុង​មួយខែៗ​។

​ ​ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រក​តំបន់​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា នៅក្នុង​ច្បាប់​កំណត់​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ​មានជ័យ នាំចេញ​គោក្របី​ត្រឹម​១០០០​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយខែ ហើយ​បែរជា​គេ​នាំចេញ​គោក្របី​ក្នុង​មួយខែៗ​រាប់ម៉ឺន​ក្បាល​។ ជាងនេះទៅទៀត​នៅពេល​ប្រជាពលរដ្ឋ​ណា​ចង់​នាំគោ​ក្របី​១​ក្បាល​ឬ​២​ក្បាល​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ដល់​ច្រកព្រំដែន គឺ​ត្រូវ​បង់​ក្បាលកាក់​ឲ្យ​មេ​ឈ្មួញ ជឹម សុខ ក្នុង​១​ក្បាល​៤​ម៉ឺន​រៀល​សម្រាប់​គោក្របី​តូចៗ ចំណែក​គោក្របី​ធំៗ​ត្រូវ​បង់​ក្នុង​១​ក្បាល​៦​ម៉ឺន​រៀល​។ មានន័យថា​មេ​ឈ្មួញ ជឹម សុខ កំពុង​ប្រើ​អំណាច​គាប​យកលុយ​ធ្វើបាប​ប្រជាពលរដ្ឋ​យ៉ាង​កំរោល ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​ទុក​ឲ្យ​មេ​ឈ្មួញ ជឹម សុខ ធ្វើបាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។​

​ប្រភពពី​មន្ត្រី​ក្នុង​ក្រសួងកសិកម្ម មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ទោះបី​មានការ​ផ្លាស់ប្ដូរ​រ​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​ជាច្រើន​នាក់​មកហើយ​ក៏ដោយ ក៏​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ​មានជ័យ របស់​ឧកញ៉ា ជឹម សុខ នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ក្នុងនោះ​ករណី​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ នាំចេញ​គោក្របី​ទៅ​ស្រុក​យួន​លើស​ចំនួន​កំណត់​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន ហើយ​ករណី​ឧកញ៉ា ជឹម សុខ ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​នាំគោ​ក្របី​១​ក្បាល​ឬ​២​ក្បាល​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន គឺជា​ការគាបសង្កត់​ធ្វើបាប​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​បំផុត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា ជឹម សុខ ម្ចាស់​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ​មានជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម ដែល​ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ​រូបនេះ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ប្រសិនបើ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិន​ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​ឧកញ៉ា ជឹម សុខ ម្ចាស់​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ​មានជ័យ ទេនោះ​គឺ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។បឋម

27939825_417690598651906_556888091_n 27935622_417690548651911_984197177_n 28233217_421974798223486_752271863_n