ឈួន ហៃ និង មុយ បញ្ញារិទ្ធ ចាប់​ជម្រិត​ក្រុុម​តាក់ស៊ី

ករណីក្តៅក្រាយចំពោះមេគយ ឈួន ហៃ និងមេគយចល័ត​បាន​បង្ខំឱ្យ​ក្រុមអ្នក​រត់តាក់​ស៊ីពីក្រុង​ប៉ោយប៉ែត ទៅក្រុងសិរី សោភ័ណ ទីរួមខេត្តបន្ទាយមានជ័យកន្លងទៅនេះ បាន​នាំគ្នា​ធ្វើបាតុកម្ម តវ៉ាដោយយករថយន្តតូចៗម៉ាក កាមរីជាច្រើន គ្រឿង​បិទ​ផ្លូវ​ជាតិលេខ ៥ ត្រង់ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ធ្វើឱ្យមានការកកស្ទះ ចរាចរណ៍​អស់ រយៈពេលជាច្រើនម៉ោង ដោយសារ ខឹងមន្ត្រីគយចល័តក្រុងប៉ោយប៉ែត ដែលតែង​តែ​ចាប់រថយន្តដឹក ទំនិញរបស់ពួកគេ បង្ខំឱ្យបង់លុយយ៉ាងច្រើនតាមតែ អំពើចិត្ត ដោយ​គ្មានការយោគយល់អ្វីឡើយ គឺដឹងតែពីយក្រ បាក់ចូលហោប៉ៅ ធ្វើ មានបានផ្ទាល់ខ្លួន យ៉ាងអនាធិបតេយ្យបំផុត ។

ភាពតានតឹងដែលនាំឱ្យឈានដល់ការផ្ទុះបាតុកម្មបិទផ្លូវតវ៉ាកន្លងមកនៅពេលថ្មីៗនេះ ខាងក្រុមមន្ត្រីគយ និងរដ្ឋាករ ច្រក ទ្វារអន្តរជាតិប៉ោយប៉ែត បានរឹតបន្តឹងតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅឱ្យទប់ស្កាត់រាល់ទំនិញ គេចពន្ធ និង ប្រមូលថវិកាចូលរដ្ឋឱ្យបាន ១០០% ហើយបើតាមការចោទប្រកាន់របស់ក្រុមអ្នករត់តាក់ស៊ីថា ការអនុវត្តរបស់មន្ត្រី ជំនាញបានធ្វើហួសដែនកំណត់ និងតាមទំនើងចិត្ត ដែលក្រុមអ្នករត់តាក់ស៊ីដឹកទំនិញបន្តិចបន្តួចមិន អាចទទួលយក បានដូចពាក្យមួយឃ្លាថា កន្ទេលធំបន្លំដេក ។

ជាក់ស្តែងកាលពីថ្ងៃទី ៨ ខែធ្នូ ក្រុមគយចល័ត មុយ បញ្ញារិទ្ធ បានចាប់រថយន្តកាមរីមួយគ្រឿង ដែលដឹក ម្ទេស ក្រៀម ប្រហែលជាដប់ថង់តូចប៉ុណ្ណោះ បង្ខំឱ្យបង់ប្រាក់ចំនួន ៥០០ដុល្លារ ទើបក្រុមអ្នករត់តាក់ស៊ីនាំគ្នាតវ៉ាយក រថយន្តបិទផ្លូវ តែម្តង ទៅដើម្បីថ្លែងទៅឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹងថា ទំនិញគេចពន្ធតាមច្រករបៀង គយ ឈួន ហៃ គ្មានវិធានការបង្ក្រាបទេ ដែលដឹកជញ្ជូនដូចកណ្តាប់ដឹកចេញតាមកុងតឺន័រតម្លៃរាប់សិបម៉ឺនដុល្លារ ជាប្រភេទទំនិញ មាន តម្លៃ បែរជាបង្ក្រាបទំនិញម្ទេសរបស់ប្រជាពលរដ្ឋក្រីក្រទៅវិញ ។

ទោះបីជាបែបណា បាតុកម្មបិទផ្លូវនេះបានរំសាយទៅវិញ បន្ទាប់ពីធ្វើការតវ៉ាអស់រយៈពេលប្រមាណ ២ ម៉ោង និង ក្រោយ ពីក្រុមមន្ត្រីគយបានដោះលែងរថយន្តដែលចាប់បាននោះឱ្យត្រឡប់ទៅវិញ ព្រមទាំងមានអន្ត រាគមន៍ពីសំ ណាក់ អាជ្ញាធរក្រុងប៉ោយប៉ែតផងដែរ ។

គួររំលឹកថា ក្រុមអ្នករត់តាក់ស៊ីនេះ ធ្លាប់នាំគ្នាធ្វើបាតុកម្មតវ៉ាបិទផ្លូវជាតិលេខ ៥ ម្តងហើយ កាលពីពេលកន្លងទៅ នៅ ចំណុចគយចល័តសាលាក្រហម បន្ទាប់ពីលោក ថោង សុខាំភូ ឡើងកាន់តំណែងជាប្រធាន សាខាគយ និងរដ្ឋាករខេត្ត បន្ទាយមានជ័យថ្មីៗ ។

ដោយឡែក លើកនេះ បន្ទាប់ពីលោក ឈួន ហៃ ឡើងកាន់តំណែងថ្មីជាប្រធានការិយាល័យគយច្រក ប៉ោយប៉ែតហើយ ប្រើកណ្តាប់ដៃដែកបង្ក្រាបប្រជាពលរដ្ឋរបៀបលីលា ក្រុមអ្នករត់តាក់សីក្រីក្រ ។ ហើយ បើតាមសកម្មភាព គឺឈួន ហៃ បានតម្លើងដុំដៃយ៉ាងខ្លាំងបំផុត តែសម្រាប់ប្រជាពលរដ្ឋក្រីក្រ តែធាតុពិត ឯទំនិញថៅកែឈ្មួញធំៗវិញ គឺបែរជាឃុប ឃិត ក្រោមជំនាញពុករលួយជាមួយក្រុមឈ្មួញយ៉ាងប៉ិនប្រសប់បំផុត ហើយដោយមានដៃស្តាម ជាមេគយចល័ត​ប្រចាំ​ស្នាក់ការប៉ោយប៉ែតឈ្មោះ មុុុុយុ បញ្ញារិទ្ធ ដែលមានជំនាញខាង ចាប់ជម្រិតប្រជាពលរដ្ឋក្រីក្រ និងពូកែតែរាប់ក្បាល​រថយន្តដាក់ខែយកលុយពីឈ្មួញធំៗយ៉ាងប៉ិនប្រសប់បំផុត ។/

Chhuon-Hay-276x210