លោ​ក កង ​ធឿន​ មេ​គ​យ​ចល័​តផ្លូ​វ​ជាតិ​​លេខ​៥ជំ​នា​ញបិទ​បាំង​ការរត់​ពន្ធ​ទំនិ​ញ​គេច​ពន្ធ​ឈ្មួញ​ធំ​ៗ

លោក​ ​កង​ ធឿ​ន ជាម​ន្ត្រីពូ​កែបិទបាំង​ការ​ដឹកជញ្ជូន​ទំនិញ​បង់​ពន្ធមិ​នគ្រ​ប់ ហើ​យជា​ធម្ម​តា ​ទាំងកា​រ ដឹក​ជញ្ជូនទំ​និញគេច​ពន្ធ​និង​ទំនិញស្រ​បច្បាប់ ​សុទ្ធ​តែត្រូវ​ជា​ប់កាត​ព្វកិច្ចប​ង់លុ​យថ្លៃក្បា​លឡា​នឱ្យម​ន្ត្រី​ក្រោមប​ញ្ជា ​រប​ស់ លោក ​កង ​ធឿ​ន ដែ​ល​ដាក់ប៉ុ​ស្តិ៍ជជុះ​​ដេកចងអ​ង្រឹងតា​មដងផ្លូវ​មិនដែ​លខ្វ​ល់ពី ​ការកែ​ទម្រង់​តាមប​ទបញ្ជារ​ប​ស់ រាជរដ្ឋា​ភិបា​លនោះ​ទេ​។

សិទ្ធិអំណាចរបស់លោក កង ធឿន ក្នុងការក្តោបក្តាប់ការដឹកជញ្ជូនទំនិញតាមដងផ្លូវជាតិលេខ៥ ជាតំបន់សេដ្ឋកិច្ច ដ៏ សំខាន់ មិនដឹងជាមួយខែៗប្រមូលលុយថ្លៃក្បាលឡានដឹកទំនិញតាមរយៈការដាក់ ប៉ុស្តិ៍ជជុះបានប៉ុន្មាននោះទេ ហើយ គាត់ ឡើងមកឱ្យថ្នាក់លើក៏មិនតិចដែរទើប កង ធឿន អាចឈរជើងបង្កព្យុះភ្លៀងយ៉ាងអនាធិបតេយ្យ លើដង ផ្លូវ ជាតិ លេខ៥ បានយ៉ាងសុខសាន្តយូរហើយ។

ឈ្មួញទាំងតូចទាំងធំមិនដែលហ៊ានមើលរំលងតួនាទីរបស់លោក កង ធឿន នោះទេព្រោះគ្រប់ការដឹកជញ្ជូនទំនិញ ឆ្លង កាត់ផ្លូវជាតិលេខ៥ គាត់អាចក្តោបក្តាប់មុខសញ្ញាបានទាំងអស់ សូម្បីតែមានការលួចបង្កប់ទំនិញ បន្តិចបន្តួច តាម រថ យន្ត ក្រុង ឬរថយន្តតាក់ស៊ី ក៏កូនចៅរបស់ កង ធឿន ឃាត់ឆែកឆេរដើម្បីនាំទៅផាកពិន័យ ក្នុងកម្រិតខ្ពស់និងមិន ដែល យល់មុខ ឈ្មួញណាម្នាក់ឡើយ នោះបើហ៊ានតែមិនបង់ថ្លៃថ្ងៃខែឱ្យគាត់ជាប្រចាំនោះ ។

សូម្បីតែការដឹកជញ្ជូនទំនិញមិនប្រក្រតីទ្រង់ទ្រាយធំរបស់មេឈ្មួញ ជាតំណាងរាស្ត្រ ដ៏មានឥទ្ធិពលម្នាក់ឈ្មោះ បាន ស្រីមុំ ជាភរិយារបស់លោកផ្កាយ៤ អ៊ី ឈាន ក៏លោក កង ធឿន មិនដែលយោគយល់នោះទេ (Sic)។

ការដឹកជញ្ជូនទំនិញដែលបង់ពន្ធមិនគ្រប់ឬការលួចពន្ធតាមបច្ចេកទេស របស់មន្ត្រីយោធាធំៗ ជាពិសេសលោកស្រី បាន ស្រីមុំ ចូលតាមច្រកព្រំ ខេត្តប៉ៃលិន មានការជាប់ពាក់ព័ន្ធយ៉ាងវែងអន្លាយ ជាមួយលោក អ៊ុក វណ្ណច័ន្ទ ជាប្រធាន សាខាគយខេត្តប៉ៃលិន និងលោក លឹម សម្បត្តិ ជាប្រធានច្រកអន្តរជាតិព្រំ ហើយលោក លឹម សម្បត្តិ ក៏ជាសាច់ញាតិ របស់លោក កង ធឿន ។ ដូច្នេះអ្វីៗអាចដំណើរការដោយរលូនល្អ ទោះជាឈ្មួញទាំងនោះនាំចូលអ្វី បង់ពន្ធប៉ុន្មាន ក៏លោក កង ធឿន បានដឹងនិងវាយតម្លៃឱ្យ បង់លុយទៅតាមនោះផងដែរ ។ ហើយបើមិនព្រម បង់លុយទៅតាមការ ទាមទារទេ លោក កង ធឿន នឹងបញ្ជា ឱ្យកូនចៅក្រោមឱវាទរបស់គាត់ចាប់ទំនិញយកទៅផាកពិន័យមិនខាន។

កន្លងមកប្រធានការិយាល័យគយតាមច្រកព្រំដែន ប៉ែកខាងលិច ជាពិសេសប្រធានសាខាគយនៅតាមផ្លូវជាតិ លេខ៥ សុទ្ធតែខ្លាចញញើតពីឥទ្ធិពលអំណាចរបស់ កង ធឿន ព្រោះថាគ្រប់ការដឹកជញ្ជូនទំនិញ របស់ក្រុមឈ្មួញទាំង តូចទាំងធំ ចូលតាមច្រកណា បើនិយាយជាមួយ កង ធឿន មិនត្រូវទេនោះ និងឈានទៅដល់ការចាប់ទំនិញ ដឹងដល់ ថ្នាក់លើ់មិនខាន ហើយគឺប្រធានច្រកដែលបើកឱ្យទំនិញទាំងនោះហូរចូលប្រទេសកម្ពុជាជា អ្នកទទួលខុសត្រូវ រងនូវ ការ ស្តីបន្ទោស ឬដាក់ ពិន័យពីថ្នាក់លើ។

ពាក់ព័ន្ធបញ្ហានេះប្រធានការិយាល័យ និងសាខាគយ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញឡើងមកតាមផ្លូវជាតិលេខ ៥ មុនពេលធ្វើអ្វីមួយត្រូវនិយាយជាមួយលោក កង ធឿន ឱ្យដឹងរឿងរ៉ាវ និងមានការឯកភាពគ្នាជាមុនសិន បើមិនដូច្នេះ ទេ នឹងជួបរឿងស៊យធំ សឹងថាលុយដែលឃុបឃិតជាមួយក្រុមឈ្មួញឱ្យនាំចូលទំនិញបង់ពន្ធមិន គ្រប់ឬជាការលួចពន្ធ តាម ជំនាញបច្ចេកទេសមិនអាចយកទៅទូទាត់ថ្លៃ ថ្នាក់លើហៅទៅគោះសួរនាំដេញដោល ឬដាក់ពិន័យពី កំហុសឆ្គង នោះទេ ទប់កៅអីបានទេ ។/

aunpoanmonyroath_polsaroeun-222x150