ប្រភពពីមន្ត្រីគយក្នុងខេត្ត ព្រះសីហនុ មួយចំនួនបានឲ្យដឹងថា បន្ទាប់ពីលោក នុប សំអាន ទទួល បានតំណែងជាប្រធានការិយាល័យ គយប្រចាំ ច្រកទំនប់រលក រួចមកគឺលោក នុប សំអាន បានឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ កាន់តែច្រើនឡើងៗ ។ ក្នុងមួយថ្ងៃៗ មានទូកជាច្រើនគ្រឿងចូ លផ្ទេរទំនិញដាក់រថយន្តនៅច្រក ទំនប់រលក ហើយដឹកជញ្ជូនចេញ យ៉ាងរលូនដោយ ពុំមានការ ត្រួត ពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ព្រោះលោក នុប សំអាន បានជួយសម្របសម្រួលដល់ក្រុមឈ្មួញរួចទៅហើយ។ ចំណែកមន្ត្រីគយចល័តក្នុងខេត្តព្រះសីហនុ ក៏ដូចជាមន្ត្រីគយចល័តលើផ្លូវជាតិលេខ៤ ទំនងជាទទួលបានផលប្រយោជន៍ពីលោក នុប សំអាន ផងដែរទើបឃុបឃិត ឲ្យឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចូលមករាជធានីភ្នំពេញ យ៉ាងសុខស្រួល ។ អាចនិយាយបាន ថា ក្រោយ ពេល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទំនប់រលក រួចមកគឺលោក នុប សំអាន និងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាង ពេញបន្ទុក ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម គួរចាត់វិធានការទប់ស្កាត់។
មន្ត្រីនិងភ្នាក់ងារគយខេត្តព្រះសីហនុ មួយចំនួនបានលើកឡើងថា លោក នុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ហ៊ានចំណាយដើមទុនយ៉ាងច្រើនដើម្បីទទួលបានតំណែងដ៏ត្រូវប៉ាន់មួយនេះ ដូច្នេះហើយទើបលោក នុប សំអាន ខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីលោក នុប សំអាន ទទួលបានតំណែងជាមេគយច្រកទំនប់រលករួចមក គឺប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ជាពិសេសពាក់ព័ន្ធទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក នុប សំអាន ជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
ថ្មីៗនេះភ្នាក់ងារគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា មេគយច្រកទំនប់រលក ដែលទើបចូលកាន់តំណែងកាលពីពេលថ្មីៗនេះគឺលោក នុប សំអាន កំពុងសាងស្នាដៃក្នុងការប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាលោក នុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក កំពុងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ ក៏ដូចជាទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ មន្ត្រីគយក្នុងខេត្តព្រះសីហនុ ខ្លះបានបង្ហើបឲ្យដឹងថា ដោយសារលោក នុប សំអានចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទំនប់រលក ទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើម ។
បើតាមការបង្ហើបពីមន្ត្រីនៅច្រកផែទំនប់រលក ឬផែ សូ ជុងហួរ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បានឲ្យដឹងថា កំពង់ផែនេះគឺជាកន្លែងដែលឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ជាច្រើនប្រភេទស្រេចតែអំពើចិត្តព្រោះលោក នុប សំអាន គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ ទំនិញគេចពន្ធច្រើនប្រភេទដែលឈ្មួញខិលខូចនាំចូលតាមច្រកនេះមានដូចជា ម៉ូតូទំនើបៗ គ្រឿងអេឡិចត្រូនិក ស្រាថ្លៃៗ គ្រឿងសំអាង និងទូរស័ព្ទដៃទំនើបៗទៀតផង។ លោក នុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក មិនត្រឹមតែមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់នោះទេគឺបែរជាឃុបឃិតសម្របសម្រួលដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំមិនគួរមើលរំលងបញ្ហានេះឡើយ។បឋម