ខេត្តកំពង់ធំ៖ នៅក្នុងឱកាសពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ ( ៧ មករា ១៩៧៩- ៧ មករា ២០១៧) សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា៖«គណបក្សប្រជាជន កម្ពុជាជំរុញការអនុវត្តនូវយុទ្ធ នាការ ដើម្បីប្រយុទ្ធ និង បង្រ្កាប ចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ , គ្រឿងញៀន, ការកាប់ឈើខុសច្បាប់ , ការទន្រ្ទានយកដីធ្លីខុសច្បាប់ , បទល្មើសនេសាទ ខុសច្បាប់, អាជីវក ម្មរ៉ែខុស ច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុងត្រូលយកលុយខុសច្បាប់ ជនណាដែលប្រព្រឹត្តខុសបទល្មើស ត្រូវតែទទួលទោស តាមច្បាប់» ។ ដីព្រៃលិចទឹករាប់រយហិកតា នៅក្នុងទឹកដីខេត្តកំពង់ធំពិសេសតំបន់ ព្រៃលិចទឹកនៅតំបន់ក១ និងក២កំពុងរងការ បំផ្លិចបំផ្លាញយ៉ាងរង្គាល ពីសំ ណា ក់ ពួកឈ្មួញមានប្រាក់ និងមានអំណាចធំៗជាច្រើននាក់ កំពុងដាក់គ្រឿងចក្រឈូសឆាយហ៊ុមព័ទ្ធ លើកជាទំនប់ធ្វើកម្មសិទ្ធិ ផ្ទាល់ខ្លួន ហើយកំពុង ធ្វើឲ្យរា ស្ត្រក្រី ក្រជួបការលំបាកក្នុងការប្រកបមុខរបរ អាជីពចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ដោយការដើរបេះត្រកួនព្រលិត រាវខ្យង ខ្ចៅ ឬដាក់ លប មង សន្ទូច លែងបានដូចពីមុនទៀតហើយ ដោយតំបន់បឹង បួរទាំងនោះ បានក្លាយជាដីកម្មសិទ្ធិ ផ្តាច់មុខរបស់ពួកអ្នកមានអំណាច និងមាន ប្រាក់អស់ ទៅ ហើយនោះ។
ទន្ទឹមនឹងមានសកម្មភាពឈូសឆាយ ព្រៃលិច ទឹកដែលជាជម្រកត្រីពងកូន ជាទីសម្បត្តិរដ្ឋយ៉ាងអនាធិបតេយ្យបែបនេះ នាពេលកន្លងមក អាជ្ញាធរខេត្ត ស្រុក មួយចំនួន ហាក់បីដូចជាបណ្តែត បណ្តោយឲ្យពួកឈ្មួញទាំងនោះធ្វើ សកម្មភាពយ៉ាង អនាធិបតេយ្យបំផុត ទំនងជាទទួលបាននូវលាភសក្ការៈខ្លះ ហើយមើល ទៅ។ប្រភពឲ្យដឹងថាមេឈ្មួញដែលបានបំ ពានយកដីបឹងដីរដ្ឋ និងដីរាស្ត្រទាំងនោះ ត្រូវអ្នកស្រុកស្គាល់ឈ្មោះ លោកពេញប៉ូលជាមេឃុំសំ ពោធស្រុកស្ទូងខេ ត្តកំពង់ធំ ។លោកមេឃុំឈ្មោះពេញប៉ូល បានបញ្ជាក់ប្រាប់សារពត៌មានយើងនៅព្រឹកថៃ្ងនេះថា លោកមានតែគ្រឿងចក្រពីរតែប៉ុណ្ណោះ។មិនមែនដល់ទៅ ៧.៨គ្រឿងទៅឈូសឆាយដូចគេលើកឡើងនោះទេ។ប៉ុន្តែយ៉ាងណាក៏ដោយប្រភពបានបន្តថាមេឃុំរូបនេះបានបិទអាជ្ញាធរខេត្តរហូ តដល់ អ្នកកាសែតផងដែរជាថ្នូរមិនចាប់ និងចុះផ្សាយ។
គួរបញ្ជាក់ថា រាល់ដីព្រៃលិចទឹក ទាំងអស់ដែលត្រូវបានធ្លាក់ដល់ កណ្តាប់ដៃឈ្មួញ ធំៗ ខាងលើនោះ ត្រូវបានគេប្រើគ្រឿង ចក្រជីកជាប្រឡាយ លើក ទំនប់ ហ៊ុម ព័ទ្ធជុំវិញ ជិតមិនអនុញ្ញាតឲ្យ ប្រជាពលរដ្ឋណាម្នាក់ចេញចូលទៅធ្វើការនេសាទ ឬបេះត្រកួនព្រលឹត ឬរាវខ្យងខ្ចៅ ដាក់លបមង សន្ទូច បានដូច ពីមុនៗទៀតទេ ៕(ចលនាសង្គមមានតភាគ)