ហ៊ុ​ន​សែ​ន ​ស្នើឲ្យ​​លោក​ស៊ូ​ប៊ែ​រឌី ​ប​ញ្ចុះ​ប​ញ្ចូ​លគ​ណប​ក្ស​ស​​ង្គ្រោះ​ជា​តិចូ​​ល​ប្រជុំ​ស​ភា

ភ្នំពេ​ញ: ​ក្នុ​ង​កិច្ច​ប្រជុំ​ពិ​ភា​ក្សា​រ​យៈ​ពេល ៣ ​ម៉ោ​ង ៣០​ នាទី ​ចាប់​ពី​ម៉ោង ​៩ ព្រឹ​ក​ថ្ងៃ​ទី​១៥​ ខែ​ម​ករា​ ឆ្នាំ​២​០១៤​ នៅ​វិមាន​​សន្តិ​ភាព រ​វាង​​លោក ​ស៊ូ​យា ស៊ូ​ប៊ែរ​ឌី ​និង​​សម្តេ​ច​ហ៊ុន​​សែ​ន ​ព្រមទាំង​ថ្នាក់​ដឹកនាំ​​ជាន់​ខ្ពស់​រ​ដ្ឋាភិ​បាល​​ជា​ច្រើន​ទៀត ​គឺ​ស​ម្តេច​​ហ៊ុ​ន​សែន ​បាន​សុំ​ពឹ​ង និ​ង​ស្នើ​​ឲ្យ​​លោក​ស៊ូ​​ប៊ែរ​ឌី បញ្ចុះប​ញ្ចូល​គ​ណប​ក្ស​ស​ង្គ្រោះ​ជា​តិ ឲ្យចូល​​រួម​​ក្នុង​រដ្ឋសភា ដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា នា​ពេល​សព្វថ្ងៃ​។ នេះ​បើ​តាម​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ដែល​បាន​នាំ​ពាក្យ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ ប្រាប់​ក្រុមអ្នកកាសែត​។​
លោក ឱម យ៉ិនទៀង បាន​លើកឡើង​ថា  សម្តេច​ហ៊ុន​សែន បាន​បញ្ជាក់​ទៅ​កាន់​លោក​ស៊ូ​ប៊ែរ​ឌី ថា រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ទ្វារ​ចរចា​បើកចំហរ និង​ខិតខំ​ថ្នាក់ថ្នម​សភាពការណ៍ ដើម្បី​ចរចា សម្រុះសម្រួល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​លោក បាន​ព្រមាន​ថា កុំឲ្យ​តែ​ឈាន​ទៅ​ដល់​ថ្នាក់​ផ្តួលរំលំ នោះ​រាជរដ្ឋាភិបាល មិន​អាច​អត់អោន​ឲ្យបាន​ទេ​។​
អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​ដោយ​បិទទ្វារ រវាង​ ​ហ៊ុន​សែន និង​លោក​ស៊ូ​ប៊ែរ​ឌី នៅ​ព្រឹក​មិញ​នេះ គឺ​លោក ស៊ូ​ប៊ែរ​ឌី បានលើកឡើង ៥ ចំណុច រួមមាន​៖ ទី​១-​មើល​ស្ថានការណ៍​សិទ្ធិមនុស្ស នៅ​កម្ពុជា ទី​២-​តាមដាន​អនុសាសន៍​របស់​លោក កន្លងមក ថា​តើ​រដ្ឋាភិបាល ទទួល​យក​ចំនុច​ណាខ្លះ ឬ​ក៏​មិន​ទទួល​យក​ចំណុច​ណាខ្លះ ទី​៣-​ចង់ដឹង​ពី​ការកែទម្រង់​ធំៗ របស់​រដ្ឋាភិបាល ដូចជា ប្រព័ន្ធតុលាការ សភា ទី​៤-​ស្វែងយល់​ពី​ជំហរ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការបង្កើត​ស្ថាប័ន​ថ្នាក់ជាតិ ដែល​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ទី​៥-​ការបារម្ភ​ខ្លះ​របស់​លោក លើ​បច្ចុប្បន្នភាព​កម្ពុជា​។​ក្នុង​កិច្ចប្រជុំ សម្តេច ហ៊ុន​សែន ក៏​បាន​ប្រាប់​ពី​លទ្ធផល​នៃ​កំណែទម្រង់​ជាច្រើន​របស់​រាជរដ្ឋាភិបាល ដូចជា កំណែទម្រង់​តុលាការ ដែល​នៅ​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០១៤ មាន​ពង្រាងច្បាប់ ៣ ពាក់ព័ន្ធ​នឹង​តុលាការ នឹង​អាច​យកមក​ដាក់​នៅ​គណៈរដ្ឋមន្ត្រី រួមមាន សេចក្តីព្រាង​ច្បាប់​លក្ខន្តិកៈ​អង្គចៅក្រម ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​តុលាការ រួម​ទាំង​វិសោធនកម្ម​លើ​ច្បាប់​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅ​ក្រម ជាដើម​។​

​ក្នុងនោះ ហ៊ុន​សែន ក៏​បាន​ប្រាប់​លោក​ស៊ូ​ប៊ែរ​ឌី អំពី​គម្រោង​បង្កើត​តុលាការ​សាលាឧទ្ធរណ៍​ច្រើន​ទៀត តាម​ខេត្ត តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម ជាដើម​។ រីឯ​កំណែទម្រង់​លើ​ការងារ​បោះឆ្នោត​វិញ គឺ​លោក​ឱម​យ៉ិនទៀង បាន​អះអាង​ថា មិន​ត្រឹមតែ​កែទម្រង់​លើ​គជប​ទេ តែ​ជា​ការកែទម្រង់​ទូលំទូលាយ ដូចជា ពេលវេលា របៀប​ចុះឈ្មោះ ជាដើម ដើម្បី​កុំឲ្យ​មាន​រឿងរ៉ាវ កើតឡើង​រៀង​រាល់​ពេល​បោះឆ្នោត ៥ ឆ្នាំ​ម្តង តទៅទៀត​។​

​អំពី​ការចាប់​ឃុំខ្លួន​បាតុករ ២៣ នាក់ រួមទាំង​លោក​វន​ពៅ ត្រូវបាន​លោក ឱម យ៉ិនទៀង អះអាងថា លោក​ស៊ូ​ប៊ែ​ឌី បាន​ជម្រាបជូន​សម្តេច​ហ៊ុន​សែន អំពី​លទ្ធភាព​នៃ​ការធានា​អ្នក​ទាំងនោះ ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​តម្កល់​ប្រាក់​នោះ គឺ​ ហ៊ុន​សែន បាន​តប​ទៅ​វិញ​ថា ជា​រឿង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ​។

1526174_1447503632139063_1947601904_n