មេឈ្មួញ​ធំដុះស្លែរ​ឈ្មោះ​យាយញាប់​ប្រើប្រាស់រ​ថយន្តខ្នាតយ​ក្សដដែលដឹក​ទំនិញគ្រប់​​ប្រភេទ​ពីច្រកដូ​ងចូលទី​ក្រុង​ភ្នំ​ពេញប​ន្ត​ចែក​ចាយតាមបណ្តាខេត្តនានា

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ​លើផ្លូវ​ជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨  បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេល នេះ​យាយ​ញាប់ នៅតែ​បន្ត​ ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ដូង  ស្រុក​មេមត់ ចូលមក​រាជធានី​ ភ្នំពេញ យ៉ាង​ពេញបន្ទុក​ ព្រោះ​មន្ត្រី​គយ​ប្រ ចាំ​ច្រក ព្រំដែន ក៏ដូចជា​មន្ត្រី​គយ​ចល័ត​នៅតាម​ដងផ្លូវ​មិន​ហ៊ាន​ប៉ះពាល់​យាយ​ញាប់ នោះទេ​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​រកឃើញ​រថយន្ត​ធុន​ធំ​របស់​យាយ​ញាប់ ផ្ទុកទំនិញ​លើស​ចំនួន​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ ពេល​ត្រួត​ពិ​ន្យិ​បច្ចេកទេស​យាយ​យន្ត​លើផ្លូវ​ជាតិ​លេខ​៦​អា មុខ​សាលាស្រុក​មុខកំពូល​។ ទោះជា​យ៉ាងណា​ពុំមាន​មន្ត្រី​គយ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ត្រួតពិនិត្យ​ទំនិញ​របស់​យាយ​ញាប់ នោះទេ​ព្រោះ​ការដែល​យាយ​ញាប់ អាចឈរជើង​រកស៊ី​យ៉ាងរឹងមាំ​ក្នុងការ​នាំចូល​ទំនិញ​ពី​ស្រុក​យួន គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​ច្រើន​ឆ្នាំ​មកហើយ​

ក្នុងចំណោម​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ដែល​សមត្ថកិច្ច​ចាត់វិធានការ​ត្រួតពិនិត្យ​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៦​អា ទល់មុខ​សាលាស្រុក​មុខកំពូល ខេត្តកណ្ដាល ត្រូវបាន​គេ​ដឹងថា​មាន​រថយន្ត​ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់​របស់​ឈ្មួញ​ឈ្មោះ យាយ​ញាប់ ផងដែរ​។ ឈ្មួញ​ឈ្មោះ យាយ​ញាប់ ត្រូវគេ​ស្គាល់​ថា​ជា​ឈ្មួញ​ល្បីល្បាញ​ខាង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​តាម​ច្រក​ដូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជា​យូរ​ឆ្នាំ​មកហើយ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ មន្ត្រី​គយ​នៅ​ច្រក​ដូង ក៏ដូចជា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​មិនដែល​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ យាយ​ញាប់ នោះទេ​ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។

ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​ត្រួតពិនិត្យ​រថ​យន្ត​ត​ទ្រុង​និង​ត​កន្ទុយ​ខុស​បច្ចេកទេស ក៏ដូចជា​ផ្ទុក​លើស​ទម្ងន់​នៅ​ចំណុច​មុខ​សាលាស្រុក​មុខកំពូល កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា រថយន្ត​របស់​ឈ្មួញ​ឈ្មោះ យាយ​ញាប់ ដឹកទំនិញ​លើស​ចំណុះ​ជាច្រើន​តោន​។ ក្រោយពេល​ឃាត់​រថយន្ត​នោះ គឺមាន​មន្ត្រី​គយ​មក​ឆ្វែល​មើល​បន្តិច​ផងដែរ ហើយក៏​វិលត្រឡប់​ទៅវិញ​ដោយ​ស្ងាត់ៗ​តែម្តង ប្រហែល​ពួកគេ​ដឹងថា​ជា​រថយន្ត​ដឹកទំនិញ​របស់​យាយ​ញាប់ ដែលជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ច្រើន​ឆ្នាំ​មកហើយ​។ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨ ក៏ដូចជា​ផ្លូវជាតិ​លេខ​៦​អា គឺជា​ផ្លូវ​ដែល​យាយ​ញាប់ ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ដូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចូលមក​រាជធានី​ភ្នំពេញ ហើយ​កន្លងមក​រថយន្ត​ដឹកទំនិញ​របស់​យាយ​ញាប់ តែង​ផ្ទុក​លើស​ទម្ងន់​ក៏ដូចជា​ត​ទ្រុង​ត​កន្ទុយ​ខុស​បច្ចេកទេស​ផងដែរ​។(មានត)

27935030_1624906860936231_191008675_n-300x168 27994322_1624906874269563_1072440255_n-300x169