ប្រភពដែលស្និទ្ធនឹងលោក ថៃ លី បានឲ្យដឹងថា ដោយសារមានការឃុបឃិតបើកដៃពី សំណាក់លោក ញឹប ស្រ៊ន ប្រធាន មន្ទីរកសិកម្មខេត្តតាកែវ ទើបលោក ថៃ លី ហ៊ានធ្វើអ្វីៗ តាមអំពើចិត្តហើយសូម្បី តែជ្រូកងាប់ ជ្រូកឈឺ ជ្រូកត្រចៀកខៀវ ក៏លោក ថៃ លី និងបក្ខពួកបើក ដៃឲ្យឈ្មួញនាំចូលពីស្រុក យួនយ៉ាងពេញបន្ទុកដែរ។ ហេតុនេះហើយទើប មានការអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិនិត្យមើលនិងចាត់វិធានការទប់ ស្កាត់ចំពោះរឿង អាស្រូវពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីពុក រលួយរូបនេះធ្វើអ្វីៗតាមអំពើចិត្តទៀត។ មន្ត្រីមន្ទីរកសិកម្មខេត្តតាកែវ បានលើកឡើងថា ច្រើនឆ្នាំមកហើយដែលលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ឃុបឃិតបើកដៃឲ្យលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន ហើយឈ្មួញអាចនាំចូលជ្រូកងាប់ ជ្រូកឈឺ ជ្រូកត្រចៀកខៀវ មកកាប់សាច់លក់តាមទីផ្សារនៅខេត្តតាកែវ យ៉ាងពេញបន្ទុក។ ប្រភពខ្លះបានឲ្យដឹងថា លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ និងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងកសិកម្មផងដែរ ទើបហ៊ានប្រព្រឹត្តអំពើពុករលួយគ្មានក្រែងអ្វីទាំងអស់។
ប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តតាកែវ បានបង្ហើបឲ្យដឹងថារហូតមកដល់ពេលនេះលោក ថៃ លី ប្រធានការិយាល័យលទ្ធកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តតាកែវ នៅតែបន្តប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដែលរកស៊ីនាំគោក្របីទៅលក់នៅស្រុកយួនត្រូវបង់លុយតាមការកំណត់របស់លោក ថៃ លី មិនអាចគេចវេះបានឡើយហើយឈ្មួញដែលនាំចូលជ្រូករស់ មានទារស់ និងពងមាន់ពងទាពីស្រុកយួនចូលខេត្តតាកែវ ក៏ត្រូវបង់លុយតាការកំណត់របស់លោក ថៃ លី ផងដែរ។ អំពើពុករលួយបែបនេះធ្វើឲ្យលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ មានជីវភាពធូរធារយ៉ាងឆាប់រហ័ស ។
មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា ការដែលលោក ថៃ លី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ផងដែរដោយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ច្រើនឆ្នាំមកហើយដែលលោក ថៃ លី និងបក្ខពួកបង្កើតកុងត្រូលជជុះចំនួន២កន្លែងដើម្បីគាបយកលុយពីឈ្មួញដឹកជញ្ជូនគោក្របីពីស្រុកខ្មែរទៅស្រុកយួន ក៏ដូចជាគាបយកលុយពីឈ្មួញនាំចូលជ្រូករស់ មាន់ទារស់ និងមាន់ទាពីស្រុកយួនចូលទឹកដីខ្មែរ។ កុងត្រូលជជុះមួយកន្លែងស្ថិតនៅក្នុងឃុំពេជ្រសារ និងមួយកន្លែងទៀតនៅក្នុងឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ ជាប់ព្រំប្រទល់ប្រទេសយួន ហើយកុងត្រូលទាំង២នេះគឺជាទីតាំងដែលលោក ថៃ លី អាចប្រមូលលុយតាមរបៀបពុករលួយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។បឋម