ឧត្តមសេនីយ៍​ នេត សាវឿនអគ្គស្នង​ការនគរបាលជាតិគួរ​ពិនិត្យមើល​ល្បែងស៊ីសង​រីរាលដាលកា​ន់តែខ្លាំងនៅចំ​ណុចវាល​ស្រែ១​០០

ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ ល្បែងស៊ីសង​ដែល​កើតឡើង​នៅ​ ចំណុច​វាលស្រែ​១០០ សង្កាត់​អូរ​ចារ  ក្រុង​បាត់ដំបង គឺជា​ប្រភព ​ចំណូល​របស់ ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ មួយចំនួន​ដែល​គិតគូរ​តែ​ពី​រឿង​ ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ប ណ្ដោយ​ឲ្យ​បទល្មើស​រាលដា ល​ កាន់តែខ្លាំង​ថែមទៀត​។  ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​ន គរបាល​ខេត្តបាត់ដំបង មួយចំនួន​បាន ​ព្រលយ​ពាក្យ​ថា​អ្នកបើក​ល្បែង ស៊ីសង​ក្នុង​សង្កាត់​អូរ​ចារ មាន​ខ្នងបង្អែក​ធំ​ជាង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ទៅទៀត​ទើប​លោក អ៊ុច សុខុន​មិន​ហ៊ាន​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិគួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​មន្ត្រី​អាជ្ញាធរខេត្ត​បាត់ដំបង និង​សមត្ថកិច្ច​ខេត្តបាត់ដំបងមិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​អភិបាលក្រុង​បាត់ដំបង ក៏ដូចជា​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង មិន​ចាត់វិធានការ​បង្ក្រាប​ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ចំណែក​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​ល្បែងស៊ីសង​កំពុង​រាលដាល​កាន់តែខ្លាំង​ជាង​មុន​នៅក្នុង​សង្កាត់​អូរ​ចារ និង​បណ្ដា​សង្កាត់​ផ្សេងទៀត​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​ចារ បាន​ឲ្យ​ដឹងថា ល្បែង​បៀ​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​គេ​បើក​លេង​នៅ​ចំណុច​វាលស្រែ​១០០​ក្នុង​សង្កាត់​អូរ​ចារ ​របស់​ឈ្មោះ តា​ល់ និង​ឈ្មោះ ខន មក​បិទបាំង​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្រុង​បាត់ដំបង មិន​បង្ក្រាប​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ ព្រោះ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ពី​អ្នកបើក​ល្បែងស៊ីសង​ជាប្រចាំ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម និង​បទល្មើស​គ្រឿងញៀន​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​បាត់ដំបង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​ប្រជាពលរដ្ឋ​បាត់បង់​ភាពកក់ក្ដៅ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​និង​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។បឋម

265 31357660_452047938549505_1334563995201306624_n