លោក ហ៊ុយ​ ទូចមេពេទ្យសត្វ​ខេត្តបន្ទាយមាន​ជ័យប្រមូលលុ​យពីឈ្មួញ​ទាំងតូចទាំងធំ​តាមរបៀបអំ​ពើពុករលួយ​ជិះលែងដៃហើយកាន់តំណែ​​ងយូរវស្សា​ជាងគេព្រោះ​មានអ្នកមាន​អំណាច​ឈរចាំ​ជូយទប់​តំណែ​ង

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ ទូច ប្រធាន​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា ការដែល​លោក  ហ៊ុយ ទូច ហ៊ាន​ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត ​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តបន្ទាយមាន ជ័យ ផង ដែរ​។ ហេតុនេះហើយ​ទើប​លោក ហ៊ុយ ទូច  ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូ ល​ជ្រូក​ក្រហម ជ្រូក​ត្រចៀក​ខៀវ  ពី​ប្រទេស ជិត ខាង​មក​កាប់សាច់​លក់​ពេញ ទី​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ដោយ​មិន​គិត ពី​ផលប៉ះពាល់​ដល់​សុខភាព​ពល រដ្ឋ​នោះទេ​។ បញ្ហា​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង ក សិកម្ម ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ និង​លោក ហ៊ុយ ទូច ប្រធាន​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយជាប្រពន្ធ័ ដោយ​គ្មាន​ញញើត​បទបញញ្ចារបស់រាជ្យរដ្ធាភិបាលឡើយដូច្នេះអង្គភាពប្រឆាំងអំពើពុករលូយគួរតែដាក់ការសើបអង្កេតប្រធានទេព្យសត្វខេត្តបន្ទាយមានេះជ័យនេះផង ​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ អំពើពុករលួយ​របស់​លោក ហ៊ុយ ទូច ប្រធាន​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ គឺ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​មាន់​រស់ ជ្រួក​រស់ និង​គោ ពី​ប្រទេស​សៀម ចូល​ស្រុក​ខ្មែរ តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ផ្ទុយទៅវិញ​ឲ្យ​តែ​ឈ្មួញ​បង់លុយ​តាម​ការកំណត់ គឺ​លោក ហ៊ុយ ទូច បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​មាន់​រស់ ជ្រូក​រស់ និង​គោ ព្រមទាំង​ផលិតផល​ពីស​ត្វ​យ៉ាង​ពេញបន្ទុក​តែម្តង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​ឃើញ​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​ត្រចៀក​ខៀវ​និង​ជ្រូក​ក្រហម​ចូលទៅ​ទីសត្តឃាត​ដើម្បី​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នកទិញ​សាច់ជ្រូក​ទាំងនោះ​យកទៅ​ចំអិន​ទទួលទាន​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម ជ្រូក​ត្រចៀក​ខៀវ និង​មាន់​រស់ មក​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​លោក ហ៊ុយ ទូច អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។  ចំណែក​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ  កំពុង​រក្សា​ភាព​ស្ងៀម ស្ងាត់​ក្នុងខណៈ ដែល​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តប ន្ទាយមានជ័យ និង​លោក ហ៊ុយ ទូច  ប្រធាន​ពេទ្យសត្វ​ខេត្តបន្ទាយមាន ជ័យ កំពុង ​ឃុប ឃិត​ គ្នា​ប្រព្រឹត្ត​អំពើពុករលួយ  បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​របស់​ពួកគេ​ជា​យូរឆ្នាំ​មក ហើយ​ដូ ច្នេះ អង្គភាពប្រឆាំង អំពើពុករលួយគួរ តែដាក់ការសើប អង្កេតជាបន្ទាន់ពីព្រោះ ប្រធានពេទ្យខេត្តនេះ ប្រព្រឹត្ត អំពើ ពុ ករ លួយជាលក្ខណះប្រពន្ធ័ (មានតភាគ)

27140423_409200152834284_158223137_o