ខេត្តត្បូងឃ្មុំ៖ ប្រភពពីប្រជាពលរដ្ឋក៏ដូចជាកាសែតក្នុង ស្រុករាយការណ៏ឲ្យដឹងថា លោក ព្រាប គារ៉ាត់ ដែលជា ប្រធានស្នាក់ការគយ និងរដ្ឋាករ ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិហ៊ូច ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រងការិះគន់ថា កំពុងឃុបឃិតគ្នា ជាមួយមន្ត្រីគយ ក្រោមឱវាទ ទទួល លុយ ក្រោតុដោយបង្គាប់អោយឈ្មួញរកស៊ីដឹក ទំនិញផ្សេងៗ ពីប្រទេសវៀតណាម បង់លុយថ្នូរនិងមិនធ្វើការត្រួត ពិនិត្យ និងបើកដៃអោយ មាន ទំនិញ បង់ពន្ធ ចូលរដ្ឋមិនគ្រប់គឺបង់ចូល តែហោប៉ាវផ្ទាល់ខ្លួនរបស់លោកព្រាប គារ៉ាត់ជាការស្រេច។ជារៀងរាល់ ថ្ងៃគេសង្កេតឃើញរ ថយន្តតូចធំ ដឹកទំនិញ គ្រប់ប្រ ភេទ ។ជាពិសេសរ៉ឺម៉កម៉ូតូនិងរថយន្តសាំង យ៉ុងដឹកទំនិញគ្រប់ប្រភេទដោយមិន បានបង់ពន្ធនិងប៉ះពាល់ធ្ងន់ធ្ងរដល់ ការប្រមូលពន្ធចូលរដ្ឋ ។
ប្រភពបានបង្ហើបនិងរិះ គន់ចំៗ ចំពោះមន្ត្រីគយ ដែលខំប្រមូលលុយពីប្រជាពលរដ្ឋ រកស៊ីបន្តិចបន្តូចចែកគ្នាដាក់ហោប៉ា វ។
ដោយឡែក ឈ្មួញធំៗ ជាពិសេសក្រុមហ៊ុនមួយចំនួន ដែលបង់ពន្ធមិនគ្រប់ ពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជារៀងរាល់ថ្ងៃ ដែល ជាការប៉ះ ពាល់ដល់ ប្រាក់ចំណូលរបស់រដ្ឋ និងការអភិវឌ្ឍន៍ជាតិ ។បើទោះបីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំបញ្ចៀសការប៉ះ ពាល់ដល់ចំណូលពន្ធរដ្ឋ និងជាការប្រកួតប្រជែងពាណិជ្ជកម្មជាមួយបណ្ដានាប្រទេសក្នុងអាស៊ាននិងបានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរដែនដីឱ្យចូលរួមប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសរត់ពន្ធគ្រប់ប្រភេទ ដែលនឹងចែកចេញជាពីរប្រភេទគឺប្រភេទទី១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួង ឯប្រភេទទី២លំដាប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្តដែល មើលទៅដូចជាមិនធម្មតាទេ ។
សេចក្ដីរាយការណ៍ខ្សឹបថាថវិកា ដែលក្រុមមន្ត្រីគយទាំងនេះមួយភាពធំបាន ធ្លាក់ចូលក្នុងហោប៉ាវលោក ព្រាប គារ៉ាត់ដោយផ្ទាល់តែម្ដង។ បឋម