លោកសេង​ លាងនាយផ្នែករ​ដ្ឋបាលព្រៃ​ឈើឆែបខេត្តព្រះ​វិហារត្រូវប៉ាន់ជំនួញ​ឈើប្រណិ​ត

ខេត្តព្រះវិហារ៖តាមប្រភព ពីឈ្មួញរកស៊ីដឹកឈើបាន​លួចខ្សឹបថា បើច​ង់សុខឡានធំ១គ្រឿង ត្រូវបង់លុយ១លាន កន្លះឡាន​តូច បង់លុយ៦០ម៉ឺនរៀល ។ដោយឡែកលោកនាយរងសង្កាត់ ឈើជ័យបង់លុយឡាន​ធំ  ពី៣០​ទៅ​៤០ម៉ឺនរៀល ។

រីឯឡាតូច បង់លុយពី១៥ទៅ ២០ម៉ឺនរៀលក្នុងមួយថ្ងៃៗមានឡាន ដឹកឈើចេញពីពោធិ៍ប្រមេ ក្នុងស្រុកឆែប  ឆ្លងកាត់ ស្រុក ជ័យ ​សែន ឆ្ពោះទៅ​ល​ក់ចែ កចាយនៅដេប៉ូឈើខេត្តកំពង់ធំ។ លោក សេង លាង នាយផ្នែកឆែបបាន បង្គាប់អោយ លោក នាយរង សង្កាត់ជ័​យសែនប្រ​មូលលុយ មួយជាន់ទៀតដើម្បីចែកគ្នាព្រោះ ថាត្រូវចែក​បន្តអោយទៅលោក នាយខណ្ឌ និង ប្រធាន មន្ទីរកសិកម្មរុក្ខាប្រម៉ា​ញ់ និងនេសាទផងដែរ។ប្រជាពលរដ្ឋ​ អ្នកធ្វើដំណើរ ឆ្លងកាត់ពិសេស  អ្នកបើកបរ រថយន្ត ដឹកគ្រឿង សង្ហារឹម បានរិះគន់ដោយ រអ៊ូរទាំថា  រាល់ថ្ងៃហ្នឹង!សាំតែពួកមេព្រៃ  បើមិនបានបង់លុ យដាក់ខែ ឬអត់ បានបង់ លុយ ក្បា​លឡានទេនោះ គឺត្រូវពួកមេព្រៃដេញប្រម៉ាញ់ចាប់រថយន្តផាកពិន័យធ្ងន់ធ្ងរមិនខាន ។ប្រជាពលរដ្ឋអះអាងថា សំរាប់រថយន្តសាំយ៉ុងរថយន្តនីសាន់និងរថយន្តចំណុះ ២​តោនកន្លះ ដឹកឈើ សំរាប់លោកនាយផ្នែករ ដ្ឋបាលព្រៃឈើត ឆែបតម្រូវ អោយប​ង់លុយ១លានរៀលក្នុង១ខែ រីឯរថយន្តធំៗ១ លាន៥០ម៉ឺន រៀល ក្នុង១ គ្រឿង/១ជើង? ។សក​ម្មភាព ទាំងនេះ  ត្រូវ​បានប្រជាពលរដ្ឋអះអាងថាក្នុ ង១មួយយប់ៗ ចាប់ពីម៉ោង ១២ ដល់ម៉ោង ៣ទៀបភ្លឺមាន រថយន្តសាំង យ៉ុងនិ​ងរថយន្តផ្សេងៗទៀ​តពី២០ទៅ៣០គ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើ ជារៀងរាលថ្ងៃ។ប៉ុន្តែមេព្រៃមើល មិនឃើញឡើយ ខណ:គេ​អះអាងថា បានទទួលសំណែន តែបើត្រង់ថាប្រជាពលរដ្ឋដឹកបន្តិចបន្តួ​ចឬទិញតុកៅអីទៅ ប្រើប្រាស់ក្នុងផ្ទះគឺ ត្រូវមេព្រៃប្រដេញរថ​យន្តចាប់កៀបស៊ីលុយមិនខាន​។បឋម

31961260_604547353211847_5996754284954255360_n