ក្រុ​មហ៊ុ​ន ​ចាន់​​ណា ​ផ​​ល្លា ​និង​ ​ហេ​ង ​ចិន្តា ​គ្រុ​ប​នាំចូ​ល​ហ្គា​សគេ​ច​ពន្ធតា​មអំ​ពើ​ចិ​ត្ត

​សេចក្តី​រាយ​ការ​ណ៍​ពី​ក្រុង​​ប៉ោយ​​ប៉ែត​​បាន​​ឲ្យ​ដឹ​ងថា ​សក​ម្មភាព​​នាំចូល​​ហ្គាស​​ទ្រង់​ទ្រាយ​​ធំ​រប​ស់​ក្រុ​មហ៊ុន​ ចាន់​ណា ​ផ​ល្លា​ និង​ ​ហេង ​ចិ​ន្តា​គ្រុ​ប កើត​មាន​​ជាច្រើ​ន​ឆ្នាំ​មក​ហើ​យ ​គ្មាន​ន​រណា​​ហ៊ាន​ហើ​ប​មា​ត់​នោះទេ ​​ព្រោះ​ម្ចា​ស់​ក្រុម​ហ៊ុន​ទាំ​ង​២​​នេះ ​សុ​ទ្ធសឹ​ង​​ជា​ភរិ​យា​ម​ន្ត្រី​​យោ​ធា​ដ៏​មា​ន​អំ​​ណាច​​​ប្រចាំ​ភូ​មិភា​គ​ទី​​៥ ​ហើយ​​មាន​​លោក ​លឹម ​យូ​​វែង ​ជា​​មេ​ការជួយ​រត់ការ​សម្រប​សម្រួល​​បើកផ្លូវ បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​។  នៅ​ចំណុច​ច្រករបៀង​ទន្សាយ​អើត គេ​សង្កេតឃើញ​សមត្ថកិច្ច​មួយចំនួន​មិនសូវ​ហ៊ាន​ជិះ​ម៉ូតូ​ឬ​ដើរទៅ​ក្បែរ​ទេ ហើយ​ពេលខ្លះ​បានត្រឹមតែ​អើតមើល​តាម​របង​ស័ង្កសី​ប៉ុណ្ណោះ មិន​ហា​ន​ចូលទៅក្នុង​ទេ ខ្លាច​សិទ្ធិអំណាច​របស់លោក លឹម យូ​វែង ហើយ​សមត្ថកិច្ច​ដទៃទៀត ត្រូវបាន​លោក លឹម យូ​វែង ណាត់​ឲ្យ​ទទួល​លុយ​តាម​ហាង​កាហ្វេ ឬ​ហាង​ខារ៉ាអូខេ ធ្វើយ៉ាងណា​កុំ​ឲ្យ​ទៅ​រំខាន​ដល់​ការរកស៊ី​នាំចូល​ហ្គាស​គេចពន្ធ​របស់​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប នោះ​។​

លោក លឹម យូ​វែង ត្រូវគេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​ដ៏​មានអំណាច​ក្នុង​កងពល​លេខ​៥១ ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥ ជា​មេការ​សម្របសម្រួល​សម្រាប់​ការ​នាំចូល​ហ្គាស​គេចពន្ធ​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប ហើយ​លោក លឹម យូ​វែង ក៏បាន​បង្កើត​ច្រករបៀង​ខុសច្បាប់​មួយកន្លែង​នៅក្នុង​ដីឡូត៍​របស់ខ្លួន​នៅជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា​-​សៀម ហើយ​មានការ​ហ៊ុំ​របង​ស័ង្កសី​និង​យាមកាម​យ៉ាង​ប្រុងប្រយ័ត្ន​មិន​ឲ្យ​មនុស្ស​ប្លែក​មុខ​ទៅ​ក្បែរ​ទេ ព្រោះ​នៅក្នុង​របង​ស័ង្កសី​នោះ​មាន​ហ្គាស​គេចពន្ធ​ដែល​នាំចូល​ពី​ស្រុក​សៀម ក្នុង​មួយថ្ងៃៗ​រាប់​ពាន់​ធុង គឺ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​មួយចំនួន​មិនដែល​ហ៊ាន​ទៅ​ក្បែរ​ទីតាំង​នោះទេ​។​

តាម​របាយការណ៍​នៃ​ការប្រមូល​ចំណូល​ពន្ធ​បានបង្ហាញ ថា​សកម្មភាព​នាំចូល​ទំនិញ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មានការ​កើនឡើង​លើស​ផែនការ​បន្ទាប់ពី​មានការ​រឹតបន្តឹង​ឲ្យ​ប្រ​មូល​​ពន្ធ ១០០​ភាគរយ គ្រប់មុខ​ទំនិញ​ដែល​នាំចូល​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​ចំណុច​ភូមិ​សាស្ត្រ​​ច្រករបៀង​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ទន្សាយ​អើត ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ នៅតែមាន​សកម្មភាព​លួចលាក់​នាំចូល​ហ្គាស​គេចពន្ធ​យ៉ាង​អនា​ធិប​តេយ្យ​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយមាន​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ លឹម យូ​វែង ជា​អ្នក​ជួយ​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប នាំចូល​ហ្គាស​គេចពន្ធ​ពី​ស្រុក​សៀម​ទាំងយប់​ទាំង​ថ្ងៃ  ហើយ​ជំនាញ​គយ​ក៏​មិន​ចង់​មានការ​ប៉ះទង្គិច​ជាមួយ​លោក លឹម យូ​វែង នោះ​ដែរ​។​

គេ​មិន​ច្បាស់​ទេ​ថា តើ​អភិបាលខេត្ត​បន្ទាយ​មានជ័យ​លោក គោ ស៊ុំ​សារឿ​ត ដែល​បាន​ឯកភាព​ជាមួយ​លោក ឱម យ៉ិនទៀង ក្នុង​ការយក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គំរូ​ល្អ​មុនគេ ក្នុងការ​បោសសម្អាត​អំពើពុករលួយ មាន​ឆន្ទៈ​លុបបំ​បាត់​​ច្រករបៀង​ខុសច្បាប់ ដែល​បង្កើត​ដោយ លឹម យូ​វែង ឃុបឃិត​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ចិន្តា ផល្លា គ្រុប​នាំចូល​ហ្គាស​គេចពន្ធ​ឬក៏​យ៉ាងណា​នោះទេ ព្រោះ​ច្រករបៀង​មួយកន្លែង​នេះ កំពុង​មានការ​លួចលាក់​នាំចូល​ទំនិញគេចពន្ធ​ឡើង​ដុះ​ស្លែ​ទៅហើយ​។​

លោក លឹម យូ​វែង កំពុង​ប្រព្រឹត្ត​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​គឺ​ទី​១ លួច​បើក​ច្រករបៀង​ដោយ​ខុសច្បាប់ និង​ទី​២ ឃុបឃិត​ឲ្យ​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ដូច្នេះ​លោក ប៊ុន សេង ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ត្រូវ​ពិនិត្យមើល​ភាព​អសកម្ម​របស់លោក លឹម យូ​វែង ឡើងវិញ​ផង​។

ដោយឡែក លោក គោ ស៊ុំ​សារឿ​ត ក៏​មិនគួរ​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឱកាស​ឲ្យ​លោក លឹម យូ​វែង បន្ត​បើក​ច្រករបៀង​ខុសច្បាប់​នៅក្នុង​ដីឡូត៍​របស់ខ្លួន​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន ចាន់ណា ផល្លា និង​ក្រុមហ៊ុន ហេង ចិន្តា គ្រុប នាំចូល​ហ្គាស​គេចពន្ធ​រាប់ពាន់​ធុង​ក្នុង​មួយថ្ងៃៗ​តទៅទៀត​ទេ ដែល​យ៉ាងហោចណាស់​ជាការ​ចូលរួម​អនុវត្តន៍​ការប្តេជ្ញាចិត្ត​របស់លោក ឱម យ៉ិនទៀង ដែល​យក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គំរូ​ល្អ​មុនគេ សម្រាប់​ការ​បោសសម្អាត​អំពើពុករលួយ​ ​៕​

CH-06431