ខេត្តឧត្តរមានជ័យ៖ប្រជាពលរដ្ឋរស់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានរាយការណ៏ថា មកដល់ពេល នេះឈ្មួ ញ ឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ នៅតែអាចបន្តសកម្មភាពដឹក ជញ្ជូនឈើចេញពីស្រុកត្រពាំងប្រាសាទ យកទៅចែក ចាយតាមដេប៉ូក្នុងខេត្ត បន្ទាយមានជ័យ និងខេត្តសៀមរាប យ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាល ព្រៃឈើក្នុង ស្រុកត្រពាំងប្រាសាទ ក៏ដូចជាអភិបាលខេត្តឧត្ដរមាន ជ័យនិងលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្ត ឧត្ដរ មានជ័យ ជាអ្នកឃុបឃិតឲ្យ ឈ្មួញឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ បន្តសកម្មភាព ដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក តែម្តងដើម្បីជាថ្នូរនឹង ផលប្រយោជន៍។ តាមមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្ដរមាន ជ័យ បានឲ្យដឹងថា ឈ្មួញឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ បានដឹកឈើចេញពីចំណុចទល់មុខផ្ទះគំរូក្នុងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ យកទៅលក់ចែកចាយតាមដេប៉ូក្នុងខេត្តឧត្ដរមានជ័យ និងនៅក្នុងសៀមរាប។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញទាំង២នាក់នេះមិនត្រឹមតែជាអ្នកប្រមូលទិញឈើប្រភេទលេខ១និងប្រភេទលេខ២ យកទៅលក់ចែកចាយតាមដេប៉ូក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ប៉ុណ្ណោះទេគឺពួកគេថែមទាំងប្រមូលទិញឈើគ្រញូងដឹកជញ្ជូនចេញពីខេត្តឧត្ដរមានជ័យ យ៉ាងរលូនទៀតផង។ ការដែលឈ្មួញទាំង២នាក់ដឹកបានរលូនគឺមានការឃុបឃិតជាប្រព័ន្ធតាមរយៈការបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចជាច្រើនស្ថាប័នទៀត ដើម្បីឲ្យមុខរបររបស់ពួកគេគ្មានឧបសគ្គ។ប្រភពពីសមត្ថកិច្ចតូចតាចនៅក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ឈ្មួញឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ បានចំណាយលុយរត់ការបើកផ្លូវជាប្រចាំហេតុនេះហើយទើបពួកគេអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួលគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ពួកគេនោះទេ។ មេរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ លោក អ៊ឹម សាវរិទ្ធ និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកត្រពាំងប្រាសាទ ត្រូវបានគេដឹងថាកំពុងសម្ងំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ យ៉ាងគាប់ចិត្តហេតុនេះហើយទើបពួកគេបណ្ដោយឲ្យឈ្មួញទាំង២នាក់នេះដឹកជញ្ជូនឈើគ្រញូងក៏ដូចជាដឹកជញ្ជូនឈើប្រភេទលេខ១ ប្រភេទលេខ២ ចេញពីខេត្តសៀមរាប យ៉ាងពេញបន្ទុកតែម្តង។ ជាងនេះទៅទៀតឈ្មួញឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ បានអួតអាតប្រាប់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកត្រពាំងប្រាសាទ ថា ពួកគេបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នអស់ហើយ ទើបពួកគេអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូនហើយគ្មាននរណាបង្ក្រាបឡើយ។ពាក់ព័ន្ធពត៌មានខាងលើនេះដែរសារពត៌មានយើងបានទាក់ទងទៅអភិបាលខេត្តឧត្ដរមានជ័យនិងលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យដែរតែមិនឆ្លើយតប៕