ខេត្តកំពង់ធំ៖កន្លងមក សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់ នៅឃុំពពក ស្រុកស្ទោងនិងភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរាយ ការណ៍ ថា បទល្មើសប្រើគ្រឿងចក្រឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងមូលដ្ឋានពួកគាត់ កើតឡើងយ៉ាង ពេញបន្ទុក ហើយ មន្ត្រីអាជ្ញាធរ ស្រុកស្ទោង និងស្រុកសណ្ដាន់ ក៏ដូចជា មន្ត្រីអាជ្ញាធរខេត្តកំពង់ធំ មិនចាត់វិ ធានការបង្ក្រាបឡើយ។ ឥឡូវនេះ សេចក្ដីរាយការណ៍ពីប្រជាព លរដ្ឋរស់នៅឃុំស្រើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ បានឲ្យដឹងថា ដីព្រៃក្នុងមូលដ្ឋានពួកគាត់កំពុង ត្រូវអ្នកមានលុយ មានអំណាច ប្រើគ្រឿង ចក្រឈូស ឆាយ ទន្ទ្រាន កាន់កាប់យ៉ាងរង្គាលយកលក់ ឲ្យខ្លួនក្នុងតម្លៃថោកៗនៅត្រង់ចំណុចលេខ៥៥ ។ ប្រភពបានឲ្យដឹង ទៀតថា សកម្មភាពឈូស ឆាយទន្ទ្រាន កាន់កាប់ដីព្រៃរបស់រដ្ឋក្នុង ឃុំស្រើង ស្រុកបារាយណ៏ គឺមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីលោកសប៉ាហូរអនុប្រធានរដ្ឋបាលវិនិយោគសាលាខេត្តកំពង់ធំផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
តាមការអះអាងរបស់ប្រជាពលរដ្ឋ ក្នុងឃុំស្រើង ស្រុកបារាយណ៏បានឲ្យដឹងថា ប្រសិនបើគ្មានលោកសប៉ា ហូរអនុប្រធានរដ្ឋបាលវិនិយោគ សាលា ខេត្តកំពង់ធំនៅពីក្រោយខ្នងទេនោះគឺគ្មាននរណាអាច ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យ៉ាងគឃ្លើនដូច្នេះសព្វថ្ងៃនេះបា នឡើយ។ពាក់ព័ន្ធពត៌ មានខាងលើនេះអង្គភាពយើងបានទាក់ទងសុំការបំភ្លឺលោក សប៉ាហូរអនុប្រធានរដ្ឋបាលវិនិយោគសាលា ខេត្តកំពង់ធំនៅព្រឹកថៃ្ង ទី១៨ខែឧសភា នេះដែរលោកបានឆ្លើយថាមានអ្នកប្រាប់ហើយ ចង់បានកុងស្សុងហើយលោកក៏ មិនបានប្រព្រឹត្តដែរ ខណៈសារពត៌មាន យើង ធើ្វបទសម្ភាស។ចំណែកលោកអភិបាល ខេត្តលោកសុខលូមិនឆ្លើយតប ។
ដូច្នេះលោក សុខ លូ អភិបាល ខេត្តកំពង់ធំ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បី កុំឲ្យបទល្មើសទន្ទ្រាន កាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងកើត ឡើង នៅឃុំ ស្រើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ យ៉ាងអនាធិបតេយ្យបន្តទៀត។ ទន្ទឹមនឹងនេះលោក សុខ លូ អភិបាល ខេត្តកំពង់ធំ គួរចាត់វិធានការទប់ ស្កាត់បទ ល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដែលកំពុង កើតឡើងយ៉ាងរាលដាលនៅស្រុកស្ទោង និងភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដា ន់ខេត្តកំពង់ធំ ផងដែរព្រោះ បច្ចុប្បន្នបទល្មើសនៅតែបន្តកើតមានឥតឈប់ឈរហើយមន្ត្រីអាជ្ញាធរឃុំ និងមន្ត្រីអាជ្ញាធរស្រុក គឺជាអ្នកឃុប ឃិតឲ្យមានប ទល្មើសកើតឡើងដើម្បីជាថ្នូរនឹងផលប្រយោជន៍។ចំណែកប្រជានេសាទជាលក្ខណៈគ្រួសារនៅឃុំពាមបាង ស្រុកស្ទោង និងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏បានរាយការណ៍ដែរថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុកព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ មេរដ្ឋបាលជលផលខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទ ល្មើសដែលកំពុងកើតឡើង យ៉ាងពេញបន្ទុកនោះទេ។ មន្ត្រីរដ្ឋបាល ជលផលមួយចំនួននៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំគឺជាអ្នកឃុបឃិតឲ្យ មានបទ ល្មើសនេសាទប្រើឧបករណ៍ខុស ច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ហេតុនេះហើយទើបបទល្មើសនៅតែបន្តកើត ឡើងយ៉ាងពេញបន្ទុក។ ដូច្នេះថ្នាក់ដឹកនាំ ក្រសួងកសិកម្ម ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះ បច្ចុប្បន្នបទល្មើស បំផ្លាញព្រៃឈើនិង បទល្មើសនេសាទក្នុងខេត្តកំពង់ធំនៅតែបន្តកើតឡើងយ៉ា ងពេញបន្ទុកព្រោះអភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រធានមន្ទីរបរិស្ថានមិនចាត់វិធាន ការបង្ក្រាបបទល្មើសដែលកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះឡើយ៕