ប្រភពពីមន្ត្រីមន្ទីរប្រភពដែលស្និទ្ធ នឹងលោក ហេង ផល្លា បានឲ្យដឹងថា ម្ចាស់រថយន្តធំៗផ្ទុកលើស ទម្ងន់មិនបាច់ចូល ថ្លឹងនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ថ្នល់កែងនោះទេ គឺគ្រាន់តែចូលបង់ លុយឲ្យក្រុមមន្ត្រីរបស់លោក ហេង ផល្លា ក្នុង មួយរថយន្តពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀលគឺជាការស្រេច ។ ប្រភពបានឲ្យដឹងទៀតថា ចាប់ពីម៉ោង១០ យប់ទៅម៉ោង៥ទៀបភ្លឺ មានរថយន្តធំៗផ្ទុកលើសទម្ងន់ឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងរាប់រយគ្រឿង ហើយក្នុងមួយរថយន្តត្រូវបង់លុយពី១០ទៅ២០ម៉ឺនរៀល ដូច្នេះក្នុងមួយយប់ៗលោក ហេង ផល្លា និងបក្ខពួកប្រមូលលុយបានមិនតិចលានរៀលឡើយ។ ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ទេនោះគឺលោក ហេង ផល្លា និងអនុប្រធានឈ្មោះ ខុង សារួន មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ដូច្នេះលោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះអីលោក ហេង ផល្លា ឡើងកាន់តំណែងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងមួយរយៈពេលខ្លីសោះ ក៏ចាប់ផ្ដើមប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងគឃ្លើន។
សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម មួយចំនួនបានបង្ហើបឲ្យដឹងថាលោក ហេង ផល្លា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងនិងអនុប្រធានឈ្មោះ ខុង សារុន គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន ហើយបណ្ដោយឲ្យរថយន្តផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់មុខស្នាក់ការរបស់ខ្លួនយ៉ាងអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនទំនិញលើសទម្ងន់មិនតិចជាង១០០គ្រឿងនោះទេ ហើយលោក ហេង ផល្លា និងលោក ខុង សារុន មិនចាត់វិធានការត្រួតពិនិត្យឬពិន័យតាមច្បាប់ទាល់តែសោះ។ ផ្ទុយទៅវិញលោក ហេង ផល្លា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងលើផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗមានរថយន្តយីឌុប រថយន្តប្រភេទវ៉េអង ដឹកជញ្ជូនទំនិញ ក៏ដូចជាដឹកជញ្ជូនអុសឬដឹកជញ្ជូនឈើលើសទម្ងន់បានបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែងយ៉ាងរលូនតែម្តង។ ម្ចាស់រថយន្តទាំងនោះគ្រាន់តែឈប់រថយន្តហើយយកលុយទៅបង់ឲ្យលោក ហេង ផល្លា និងបក្ខពួកតាមការកំណត់ គឺអាចបន្តដំណើរទៅមុខដោយរលូនបើទោះបីរថយន្តទាំងនោះតទ្រុងខុសលក្ខណៈបច្ចេកទេសនិងផ្ទុកលើសទម្ងន់ច្រើនតោនយ៉ាងណាក៏ដោយ។ ប្រការនេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងតទៅទៀតទេព្រោះការដែលលោក ហេង ផល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះគឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ផងដែរ។បឋម