ប្រធាន​ការិយាល័យ​គយច្រកទំនប់រ​លក លោក​ នុប សំអាន​ប្រព្រឹត្តអំពើ​ពុករលួយលោ​ក គុណ ​ញឹមអគ្គនាយក​នៃអគ្គនាយ​កដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជាបានរ​ក្សាភាព​ស្ងៀម​ស្ងាត់

ប្រភព​ពី​ក្រុម​ឈ្មួញ​មួយ ចំនួន​បាន​ឲ្យ​ដឹងថា  ការដែល​ពួកគេ​អាច​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​ មិន​គ្រប់ និង​ទំនិញ ​ខុសច្បាប់​តាម​ច្រក ​ទំនប់រលក​យ៉ាង​រលូន  គឺមាន​ការសម្របសម្រួល​ ពី​សំណាក់​លោក  នុប សំអាន ប្រធាន ការិយា ល័យ​គយ​ច្រក​ទំនប់រលក  ដែល​គិតតែ​ពី​រឿង​ប្រមូល ​លុយ​ដាក់​ហោប៉ៅ​។  មន្ត្រី​គយ​និង​ភ្នាក់ងារ​ គយ​នៅ​ខេត្ត​ព្រះ សីហនុ បានបញ្ជាក់​ថា​លោក  នុប សំអាន មាន​ខ្នងបង្អែក​រឹង មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និ ង​រដ្ឋាករ​កម្ពុជា  ទើប ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត  ជាក់ស្ដែង​លោក គុណ ញឹម  ដែលជា​មេ​គយ​ធំ​បាន​រក្សា​ភាព​ ស្ងៀមស្ងាត់​ក្នុងខ ណៈដែល​ លោក នុប សំអាន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លេង​ដៃ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល​តទៅទៀត​ទេ​ព្រោះ​អំពើពុករលួយ​របស់លោក នុប សំអាន កំពុង​ធ្វើ​ឲ្យ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ក្លាយជា​រឿង​ឥតន័យ​ផងដែរ​

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក រួចមក​គឺ​លោក នុប សំអាន កំពុង​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ រឿងអាស្រូវ​ពុករលួយ​របស់លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក នុប សំអាន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក នុប សំអាន ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ស្និទ្ធ​ជាមួយ​លោក នុប សំអាន បាន​ឲ្យ​ដឹងថា​លោក នុប សំអាន ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក​(​អតីត​ផែ​សូរ​ជុង​ហួរ​) ហេតុនេះហើយ​ទើប​លោក នុប សំអាន ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារតែ​អំពើពុករលួយ​របស់លោក នុប សំអាន ទើប​ច្រក​ទំនប់រលក ខ្លាច​ទៅជា​ទីកន្លែង​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ អំពើពុករលួយ​របស់​លោក នុប សំអាន កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ចំណូល​ទាំងនោះ​ត្រូវ​ធ្លាក់​ទៅក្នុង​ហោប៉ៅ​របស់លោក នុប សំអាន និង​បក្ខពួក​យ៉ាង​សុខ​ស្រួល​តែម្តង​។បឋម

33865516_460586741028958_191613755388329984_n