នាយឧ​ត្តមសេនី​យ៍ ​នេត សាវឿនអគ្គ​ស្នងការនគរបា​លជាតិមិន​គួរមើលរំល​ងអំពើពុ​ករ​លួយលោក​ ខូង ទីននា​យប៉ុស្ដិ៍នគ​របាលអ​ន្តោប្រវេសន៍​ច្រកទ្វារអន្តរ​ជាតិអូរស្មា​ច់ដុះ​ស្លែរ

ប្រភពពី​មន្ត្រី​នៅ​ច្រក​អូរ​ស្មាច់ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថាជាធម្មតា​លោក  ខូង ទីន មេ​នគរបាល​អន្តោ ប្រវេសន៍​ច្រកទ្វារ​អន្តរ ជាតិ​អូរ​ស្មាច់  មិនសូវ​បង្ហាញមុខ​នៅ​កន្លែងធ្វើការ​នោះ ទេ​ហើយ​ទុក​ឲ្យ​អនុប្រធាន​របស់ ខ្លួន​គឺ​ លោក​ស័ក្ដិ​ ៥ ជា ព្រឿង ចាត់ចែង​ ការងារ​ជំនួស​តែម្តង​។ លោក ខូង  ទីន នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រ វេសន៍​ច្រកទ្វារ​អន្តរ ជាតិ​ អូរ​ស្មាច់ មក​សម្ងំ​នៅ ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​អាង​ខ្លួន​អាច​គ្រ ប់គ្រង​ការងារ​នៅ​ច្រក​អូរ​ស្មាច់  បាន​យ៉ាង​ ណែន​ក្នុង ​ដៃ​ព្រោះ​មាន​លោក ជា ព្រឿង ជា​មនុស្ស​ជំនិត​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​ក្រុម​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​និង​ផឹកស៊ី​នៅ​កន្លែងធ្វើការ​ងារ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក៏មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមនគរបាល​អ​ន្តោ​ប្រវេសន៍​ផងដែរ​។ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​បញ្ហា​នេះឡើយ ព្រោះ​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក ខូង ទីន និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​

រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​បក្ខពួក​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក ខូង ទីន នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​លោក ជា ព្រឿង នាយរង​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​។ ហេតុនេះហើយ​ទើប​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព ហើយ​រហូតដល់​យក​ម៉ោង​ធ្វើ​ការងារ​ដើម្បី​ផឹកស៊ី​សប្បាយ​នៅ​កន្លែងធ្វើការ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​ប្រទេស​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដើម្បី​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​សៀម បាន​ឲ្យ​ដឹងថា ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល​ទើប​គេ​វាយ​ត្រា​លើ​លិខិតឆ្លងដែន​ឲ្យ​ចូល​ទឹកដី​សៀម​។ ប្រសិនបើ​អ្នកណា​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ គឺ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ មិន​វាយ​ត្រា​លើ​លិខិតឆ្លងដែន​ដើម្បី​ឲ្យ​ឆ្លង​ចូល​ទឹកដី​សៀម​នោះឡើយ​។ ជាងនេះទៅទៀត​ក្នុងការ​ធ្វើ​ប័ណ្ណឆ្លងដែន​ចូល​ទឹកដី​សៀម គឺ​នគរបាល​អន្តោប្រវេសន៍​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង់លុយ​ពី​៧​ទៅ​៨​ម៉ឺន​រៀល គឺ​លើស​កាលកំណត់​របស់​ក្រសួង​ពាក់ព័ន្ធ​យ៉ាងច្រើន​។ តាមរយៈ​អំពើពុករលួយ​បែបនេះ​គឺ​លោក ខូង ទីន និង​បក្ខពួក​ឈ្មោះ ជា ព្រឿង ក៏ដូចជា​កូនចៅ​ក្រោម​ឱវាទ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​រលូន​។បឋម

8 7 33786448_460586617695637_3248299915041832960_n-Copy-Copy