​តើ​អា​ច​នឹង​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដ​ល់​កិត្តិ​យ​ស «​រា​ជធា​នី​ភ្នំពេ​ញ» ដែ​រឬ​ទេ ​ដែ​ល​គេយក​​ឈ្មោះ «ភ្នំ​ពេ​ញ»​ ទៅ​ដាក់ឈ្មោះលើផលិផលស្រាបៀរ ជាជាតិស្រវឹងបំផ្លាញសុខភាពដូចជា «ស្រាបៀរភ្នំពេញ» ?

ភ្នំ​ពេញ​៖ ​កាល​ពីដើ​ម​ខែ​​កក្កដា ​ឆ្នាំ​២​០១​២​កន្ល​ងទៅ ​«​រាជ​ធា​នី​ភ្នំ​ពេញ​» បា​ន​ទទួ​ល​វិញ្ញាប​នប​ត្រ ចំ​ណាត់ថ្នា​ក់​លេខ​​១ ផ្នែ​ក​​ប្រសិទ្ធ​ភាព ​នៃ​ការ​គ្រប់​គ្រង ​នៅ​​ប្រទេ​ស​សិ​​ង្ហ​បុរី នៅក្នុង​ចំ​ណោម​ទីក្រុង​​ចំនួ​ន ១០០ លើ​​ពិភ​ពលោក ​ដែល​​បាន​ចូ​លរួម​​ប្រកួតប្រ​ជែង ដ​​ណ្តើម​យក​​រង្វា​ន់ Worl​d C​ities ​Sub​mit ​Ma​yors F​orum ​20​12 ​នៅ​ប្រ​ទេស​​សិង្ហ​បុរី​ ។ ប៉ុ​ន្តែ​មាន​ប្រជាពលរដ្ឋ ជាច្រើន​មជ្ឈដ្ឋាន បាន​និយាយថា គួរឲ្យ​សោកស្ដាយ​បំផុត ដែល​ឈ្មោះ «​ភ្នំពេញ​» ជា​រាជធានី ឬ​ជា​ទីក្រុង​ធំ​របស់​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ កាលពី​ពេល​ថ្មីៗ​សោះ មិនទាន់​ទាំង​បាន​ប៉ុន្មាន​ខ្យល់​ផង បែរជា​ត្រូវ​គេ​យក​ឈ្មោះ​នេះ ទៅ​ដាក់​ឲ្យ​ផលិតផល​ស្រា​បៀរ​គឺ «​ស្រា​បៀរ​ភ្នំពេញ​» ជា​ជាតិ​ស្រវឹង​បំពុល​ដល់ សុខភាព​ប្រជាពលរដ្ឋ ដើម្បី​តែ​បម្រើ​ផលប្រយោជន៍ ក្រុមហ៊ុន​ឯកជន​ទៅវិញ ។ អាច​បកប្រែ​មក​ថា ផឹក​ភ្នំពេញ គឺ​ផឹក​ជាតិ​ស្រវឹង បំផ្លាញ​សុខភាព និង​ដែល​អាច​បង្ក ជា​គ្រោះថ្នាក់​ចរាចរ រាល់​យប់​ថ្ងៃ​បើ​ក្នុង​ករណី​ស្រវឹង ស្រា​បៀរ​នេះហើយ នៅតែ​បើកបរ​ដោយ មិន​ប្រុងប្រយ័ត្ន​ទេនោះ ។

​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា ធម្មតា​ការ​យក​ឈ្មោះ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​កិត្តិយស​ជាតិ ទៅ​ដាក់​ឈ្មោះ​ឲ្យ​កន្លែង ឬ​ផលិតផល​ផ្សេងៗ ជា​លក្ខណៈ​ធ្វើ​អាជីវកម្ម ផ្ទាល់​ខ្លួន​បែប​នេះ បើសិន​ជា​កន្លែង ឬ​ផលិតផល​អាជីវកម្ម​នោះ មិន​បង្ក​ផលប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​មនុស្ស​ទូទៅ​ទេ ក៍​មិន​មាន​អ្នកណា​ប្រឆាំង​ជំទាស់ ឬ​ក៍​រិះគន់​នោះដែរ ដូច​ជា​ឧទាហរណ៍ ការ​ដាក់​ឈ្មោះ​សាលារៀន​ភ្នំពេញ​, មន្ទីរពេទ្យ​ភ្នំពេញ​, សណ្ឋាគារ​ភ្នំពេញ​… ជាដើម ។ ផ្ទុយទៅវិញ បើ​ការ​យក​ឈ្មោះ «​ភ្នំពេញ​» ទៅ​ដាក់​ឈ្មោះ​ឲ្យ​អ្វីៗ ដែល​មាន​ផលប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​មនុស្ស​ទូទៅ តួ​យ៉ាង​ជា​ស្រា​បៀរ​ភ្នំពេញ​… វា​អាច​នឹង​បណ្ដាល​ឲ្យ ប៉ះពាល់​ដល់​កិត្តិយស «​រាជធានី​ភ្នំពេញ​» នៅក្នុង​ពេល​បច្ចុប្បន្ន ឬ​ទៅ​ថ្ងៃ​អនាគត ជាក់​ជា​មិនខានឡើយ ប្រសិនបើ​«​ស្រា​បៀរ​ភ្នំពេញ​» អាច​នឹង​ធ្វើឲ្យប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នោះ ។​

​បញ្ហា​នេះ​សូម្បី​តែ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក៍​បាន​ទទួលស្គាល់ ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មកពី គ្រឿង​ស្រវឹង​នានា​ដែរ ដោយ​សម្ដេច​តែង​បាន មានប្រសាសន៍​ជារឿយៗ រួចមកហើយ​ថា «… បើ​ស្រវឹង កុំ​បើកបរ​… បើ​បើកបរ កុំ​ពិសា​គ្រឿង​ស្រវឹង​» ។ នេះ​មិន​និយាយ​ពី​គ្រឿង​ស្រវឹង​ខ្លះ ដែល​គេ​ផលិត​ខុសច្បាប់ ឬ​ខុស​ស្តង់ដារ​អន្តរជាតិ ឬ​ដាក់​លក់​ហួសកំណត់  នៃ​ការប្រើប្រាស់ ធ្វើឲ្យ​អ្នក​ផឹក​ទាំងឡាយ មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព​នោះ​ផង ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ «​ស្រា​បៀរ​ភ្នំពេញ​» ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់ថា  ក្រុមហ៊ុនស្រា​បៀរ​មួយ​នេះ បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​ស្រា​បៀរ​របស់ខ្លួន នៅ​តាម​កញ្ចក់​ទូ​រទស្ស​ន៏​ជាច្រើន នៅ​មុន​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កន្លងមក ។ ទង្វើ​នេះ​ជា​ការផ្គើន​ទៅនឹង អនុសា​ស​ន៏​ដ៍​ថ្លៃថ្លា​របស់ សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ការប្រកាស​ណែនាំ របស់​ក្រសួង​មហាផ្ទៃ ក៍​ដូចជា គ​.​ជ​.​ប ដែល​បាន​ហាមប្រាម​មិនឲ្យ វិទ្យុ និង​ទូ​រទស្ស​ន៏ ព្រមទាំង​បណ្តាញសារព័ត៌មាន ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀ​រ ឬ​លក់ដូ​រគ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​នោះទេ គឺ​ដើម្បី​ចៀសវាង​កុំឲ្យ​កើតមាន អំពើ​ហឹង្សា​នៅ​ក្នុងថ្ងៃនោះ ៕

41_2