មន្ត្រីន​គរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈ្មោះ ​ហែម សុមុនីហៅ​ម៉ៅឈរ​ជើងខេត្ត​ស្ទឹងត្រែងជា​អ្នកកាងក្រុមឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពីខេត្ត​ស្ទឹងត្រែង​ដើម្បីជាថ្នូរ​នឹង​ផលប្រយោ​ជន៍

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថានៅក្នុង​ឃុំ​ទាំង​៥​ នៅ​ទឹកដី​ស្រុក​សៀម​ប៉ាង កើតមាន​បទល្មើស ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​អាជ្ញាធរ  មន្ត្រីរដ្ឋបាល​ព្រៃឈើ  មន្ត្រី​បរិស្ថាន និង ​សមត្ថកិច្ច​ពាក់ ព័ន្ធ​គិតតែ​ពី​រឿង ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាព្រៃឈើ​ នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តំបន់​ កន្ទុយ​នាគនិង​តំបន់​ ព្យា​ងកំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ដោយសារ​ក្រុម​ជនល្មើស​ចូលទៅ​កាប់​ឈើ​ដឹក​តាម​ទូក​ក្បូន​ឆ្លង​ទន្លេសេសាន​ឆ្ពោះទៅ​ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​។ ឈើ​មួយចំនួនទៀត​ត្រូវ​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ច្រើន​ប្រភេទ​ទៀត​ទាំង​ខ្សែៗ​ពី​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ចេញទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង កាត់មុខ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់សិប​កន្លែង​យ៉ាង​រលូន​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ទាំង​៥​នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​ស្រុក​សៀម​ប៉ាង ជាពិសេស​នៅ​តំបន់​កន្ទុយ​នាគ​និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​។ ដោយហេតុថា​បច្ចុប្បន្ននេះ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ជាច្រើន​នាក់​បាន​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ស្រុក​សៀម​ប៉ាង យ៉ាង​ពេញបន្ទុក​ទាំង​តាមផ្លូវ​ទឹក​និង​តាមផ្លូវ​គោក ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ លោក លាង សេង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ស្រុក​សៀម​ប៉ាង យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​​។

ការដែល​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ច្រើន​នាក់​នៅតែ​អាច​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ តាម​ក្បួន​រថយន្ត​តូចធំ​ទាំង​ខ្សែៗ​នៅពេល​យប់​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈ្មោះ ហែម សុ​មុនី ហៅ​ម៉ៅ ដែល​កំពុង​ឈរជើង​នៅក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​ជា​អ្នកកាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែងដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ឈ្មួញ​កំពុង​សម្រុក​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សៀម​ប៉ាង យ៉ាង​មហន្តរាយ​។បឋម

33866561_460982294322736_5601209701325864960_n 33700757_460982180989414_176519204495687680_n