ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០ ១៦ និងឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះគឺជាពេលវេលា ដែលលោក ស៊ុន ហ៊ាយ ឃុបឃិតគ្នាកេង ប្រវ័ញ្ចថវិការដ្ឋរាប់ រយ លានរៀលយកទៅចែកគ្នា ធ្វើមានធ្វើបានដោយគ្មានញញើត អ្វីឡើយ។ ប្រភពបានឲ្យដឹងទៀតថា សូម្បី តែថវិកា សម្រាប់ទិញសម្ភារៈ ប្រើប្រាស់ក្នុងមន្ទីរ ក៏ដូចជាការចំណាយ លើប្រេងឥន្ធនៈ និងថវិកា បេសកកម្មជា ដើមសុទ្ធ តែ ត្រូវលោក ស៊ុន ហ៊ាយ និងបក្ខពួក ឃុបឃិតគ្នាកេងប្រវ័ញ្ចយ៉ាងពេញ បន្ទុកតែម្តង។ ចំណែកក្រុម មន្ត្រីអធិការ កិច្ចនិងក្រុមសវន កម្មនៃក្រសួងការងារដែលចុះ ទៅស៊ើបអង្កេតរឿងអាស្រូវពុករ លួយក្នុងមន្ទីរការងារខេត្តឧត្ដរ មាន ជ័យ គឺមិនខុសពីទៅដើរកម្សាន្តយ៉ាងរីករាយនោះឡើយ ហើយរកមិនដែលឃើញអំពើពុករលួយតាមច្រើនរូបភាពរបស់លោក ស៊ុន ហ៊ាយ ព្រមទាំងបក្ខពួកនោះទេ។ ដូច្នេះហើយទើបមន្ត្រីរាជការក្នុងមន្ទីរការងារខេត្តឧត្ដរ មានជ័យ បានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ស៊ុន ហ៊ាយ និងបក្ខពួកឲ្យបានស៊ីជម្រៅផងដែរ ព្រោះរយៈពេលជាង១០ឆ្នាំកន្លងទៅនេះលោក ស៊ុន ហ៊ាយ និងបក្ខពួកកេងប្រវ័ញ្ចថវិកាជាតិ។
រឿងអាស្រូវពុករលួយរបស់លោក ស៊ុន ហ៊ាយ ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ រយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺជារឿងដែលមិនអាចបិទបាំងបានឡើយហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក ស៊ុន ហ៊ាយ និងបក្ខពួក។ បើមិនដូច្នេះទេលោក ស៊ុន ហ៊ាយ ប្រធានមន្ទីរការងារខេត្តឧត្ដរមានជ័យ ដែលអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុន។
មន្ត្រីរាជការមួយចំនួននៅក្នុងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ បានអំពាវនាវឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ស៊ុន ហ៊ាយ ប្រធានមន្ទីរការងារខេត្តឧត្ដរមានជ័យ ជាបន្ទាន់។ ដោយហេតុថារយៈពេលជាង១០ឆ្នាំដែលលោក ស៊ុន ហ៊ាយ កាន់កាប់តំណែងជាប្រធានមន្ទីរការងារនិងវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ គឺលោក ស៊ុន ហ៊ាយ និងបក្ខពួកឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរការងារខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា ការដែលលោក ស៊ុន ហ៊ាយ និងបក្ខពួកហ៊ានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិកាជាតិគឺដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងការងារដែលចាំជួយការពារគ្រប់ពេលវេលា។
បើតាមប្រភពដែលស្និទ្ធនឹងលោក ស៊ុន ហ៊ាយ ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា រយៈពេលជាង១០ឆ្នាំមកនេះលោក ស៊ុន ហ៊ាយ និងបក្ខពួកឈ្មោះ លាំ សិលា ឃុបឃិតគ្នាកេងប្រវ័ញ្ចពីខ្ទង់ចំណាយសម្រាប់មន្ទីរមិនតិចជាង១០០លានរៀលនោះទេ?។ ប្រភពបានឲ្យដឹងទៀតថា រាល់គម្រោងចំណាយសម្រាប់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ គឺលោក ស៊ុន ហ៊ាយ និងបក្ខពួកតែងតែប្រើវិធីកេងប្រវ័ញ្ចមួយផ្នែកធំយកទៅចែកគ្នាធ្វើមានធ្វើបាន។ ជាងនេះទៅទៀតក្នុងនាមជាប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ គឺលោក ស៊ុន ហ៊ាយ កំពុងលើកបន្តុបកូនប្រុសរបស់ខ្លួនឲ្យកាន់តំណែងសំខាន់នៅក្នុងមន្ទីរដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ឡើយ។បឋម