លោក ប៊ុន​ សុធី មេរដ្ឋបាល​ព្រៃឈើខេត្តកំព​ង់ធំឃុបឃិតជាមួយ​ឈ្មួញទាំងតូច​ទាំងធំ​កាប់​ឈើកាប់បំផ្លាញ​ព្រៃឈើនិងដឹកជញ្ជូន​ឈើខុសច្បាប់​ដោយសេ​រី?

ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា  ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​ ពាក់ព័ន្ធ​បទល្មើស​ព្រៃ ឈើ​ក្នុង​ ខេត្តកំពង់ធំ ត្រូវបាន​បណ្ដាញ​ព័ត៌ មាន​នា​ន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ស្រាប់តែ​ អាជ្ញាធរ​ខេត្តកំពង់ធំ មាន ប្រតិកម្ម​ខ្លាំង ក្លា​ហើយ​បានដាក់​កំហិត​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ក្នុង​ខេត្តកំពង់ធំ ដាច់ខាត​ត្រូវតែ​ចុះបញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​។ ប្រតិកម្ម​របស់​មន្ត្រី​អាជ្ញាធរ​ខេត្តកំពង់ធំ ហាក់ដូច​ជាមាន​ចេតនា​ជួយ​បិទបាំង​អំពើពុករលួយ​របស់លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ យ៉ាងច្បាស់​ក្រឡែត​តែម្តង​។ ម្យ៉ាងទៀត​ប្រហែល​អាជ្ញាធរ​ខេត្តកំពង់ធំ ជាពិសេស​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទៅនឹង​បទល្មើស​ព្រៃឈើ​នោះដែរ? ទើប​ខំប្រឹង​បិទបាំង​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ព្រមទាំង​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ប៊ុន សុធី ចូលមក​កាន់តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ជំនួស​លោក តឹ​ប ញាតា រួចមក​គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តកំពង់ធំ រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភពពី​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាក់ស្ដែង​ក្នុងខណៈដែល​លោក ប៊ុន សុធី ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​រាលដាល គឺ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ទោះជា​យ៉ាងណា​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ គឺជា​រឿង​មិនអាច​បិទបាំង​បានទេ ព្រោះ​មជ្ឈដ្ឋាន​នានា​បានឃើញ​ការពិត​ផ្ទាល់​ភ្នែក​ទៅហើយ​។ ជាក់ស្ដែង​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​និង​តំបន់​ព្រៃ​អង់​តែ​ន​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ការគ្រប់គ្រង​របស់លោក ប៊ុន សុធី ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះឡើយ​។ ជាងនេះទៅទៀត​ករណី​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ស្រុក​ស្ទោង និង​ស្រុក​សណ្ដាន់ រាប់រយ​ហិកតា​បែរជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ធ្វើ​មិន​មិនឮ​អ្វី​ទាំងអស់​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ។បឋម

34201293_462185274202438_2053975389558013952_n